៥ទម្លាប់នេះ ធ្វើឱ្យខ្លួនអ្នកក្លាយជាមនុស្សឯកាបំផុត - TrueID

៥ទម្លាប់នេះ ធ្វើឱ្យខ្លួនអ្នកក្លាយជាមនុស្សឯកាបំផុត

December 12, 2022

យល់ដឹង៖គ្មានអ្នកណាអាចធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សឯកាបាននោះទេ គឺមានតែខ្លួនអ្នកតែប៉ុណ្ណោះដែលធ្វើឱ្យខ្លួនឯងក្លាយទៅជាមនុស្សឯកា បើទោះបីជាមានមនុស្សនៅជុំវិញខ្លួនច្រើនប៉ុណ្ណាក៏ដោយ ហើយនោះក៏ដោយសារតែទម្លាប់ប្រចាំថ្ងៃរបស់អ្នកដែរ។

ជាងនេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តធ្វើទម្លាប់ប្រចាំថ្ងៃមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះភាគច្រើនតែងតែជាមនុស្សឯកា ព្រោះតែទម្លាប់ទាំងអស់នោះ ទើបធ្វើឱ្យអ្នករាល់គ្នា ក្លាយទៅជាមនុស្សដែលឯកាបំផុត អញ្ចឹងហើយគួរតែរៀនកែទម្លាប់ខ្លួនឯង។

៥ទម្លាប់នេះ ធ្វើឱ្យខ្លួនអ្នកក្លាយជាមនុស្សឯកាបំផុត៖

១.ចូលចិត្តធ្វើអ្វីតែម្នាក់ឯង

រូបតំណាង
រូបតំណាង

វាមិនខុសនោះទេដែលអ្នករាល់គ្នាមានភាពឯករាជ្យ និងអាចបណ្តោយឱ្យខ្លួនឯងចូលចិត្តធ្វើអ្វីតែម្នាក់ឯង ដោយមិនត្រូវការពឹងពាក់លើអ្នកណាម្នាក់នោះប៉ុន្តែការដែលអ្នកទម្លាប់ខ្លួនបែបនេះទៅវិញទេ ដែលធ្វើឱ្យជីវិតរបស់អ្នករស់នៅក្នុងភាពឯកាបំផុត ហេតុនេះហើយ អ្វីដែលត្រូវការជំនួយ គួរណាតែរៀនពឹងពាក់ ព្រោះគ្មានអ្នកណាអាចពូកែបានគ្រប់យ៉ាង និងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយមិនត្រូវការជំនួយនោះទេ។

២. ទៅណាមកណាម្នាក់ឯង

រូបតំណាង
រូបតំណាង

បើទោះបីជាការដែលទម្លាប់ឱ្យខ្លួនឯងទៅណាមកណាតែម្នាក់ឯងវាមិនចាំបាច់ត្រូវរំខានដល់អ្នកណាឱ្យជូនទៅ ឬទៅជាមួយក៏ពិតមែន តែការដែលទៅណាមកណាតែម្នាក់ឯងបែបនេះ យូរៗទៅវានឹងធ្វើឱ្យអ្នកយល់ឃើញថា ខ្លួនឯងជាមនុស្សដែលឯកាបំផុតអញ្ចឹងហើយ កុំទម្លាប់ឱ្យខ្លួនឯងទៅណាមកណា តែម្នាក់ឯងញយដងពេក។

៣. ចូលចិត្តនៅតែផ្ទះ

រូបតំណាង
រូបតំណាង

ការចំណាយពេលនៅតែផ្ទះវាមិនមែនជារឿងល្អឡើយសម្រាប់អ្នករាល់គ្នាហើយវាថែមទាំងប៉ះពាល់ដល់ផ្លូវចិត្តជាខ្លាំងទៀតផង នៅពេលដែលអ្នកឃុំខ្លួនឯងឱ្យនៅតែផ្ទះបែបនេះដូច្នេះហើយ ចេញក្រៅជួបជុំមិត្តភក្តិ មើលគេមើលឯងខ្លះ ទើបអ្នកមិនយល់ឃើញថាពិភពលោកនេះអ្នករស់នៅតែម្នាក់ឯង។

៤.មិនចូលចិត្តរាប់អានមិត្តថ្មី

រូបតំណាង
រូបតំណាង

ទោះបីជាមិត្តចាស់ៗរបស់អ្នកគេជាប់រវល់មិនអាចកំដរអ្នកបានគ្រប់ពេលដូចមុនក៏ដោយ អ្នកក៏មិនគួរមិនរាប់អានមិត្តភក្តិថ្មីៗដែរព្រោះថាវ័យរបស់ពួកយើងគ្រប់គ្នាគឺកាន់តែកើនឡើង ការស្គាល់និងរាប់អានមិត្តភក្តិថ្មីៗវាជារឿងធម្មតាដែលយើងគ្រប់គ្នាត្រូវធ្វើ ហើយការរាប់អានមិត្តថ្មីៗ វាក៏មិនធ្វើឱ្យយើងគ្រប់គ្នាក្លាយជាមនុស្សឯកាផងដែរ។

៥.គិតថាការនៅម្នាក់ឯងជារឿងល្អបំផុត

រូបតំណាង
រូបតំណាង

កុំទម្លាប់គិតថាការរស់នៅម្នាក់ឯង វាជារឿងដ៏ល្អបំផុតអីដំបូងៗអ្នកអាចនឹងគិតបែបនេះក៏ពិតមែន ប៉ុន្តែការដែលអ្នកទម្លាប់គិតបែបនេះ វានឹងធ្វើឱ្យអ្នកមិនត្រូវការអ្នកណាទាំងអស់យូរៗទៅអារម្មណ៍ឯកាវានឹងលេចចេញមកនៅពេលដែលអ្នកចំណាយពេលនៅតែម្នាក់ឯង ដូច្នេះកុំគិតថាការនៅម្នាក់ឯងជារឿងល្អឱ្យសោះ ព្រោះវានឹងធ្វើឱ្យអ្នកឯកា៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...