ស្រលាញ់គេយ៉ាងណា ក៏មិនត្រូវភ្លេចធ្វើរឿងទាំងនេះដើម្បីខ្លួនឯង - TrueID

ស្រលាញ់គេយ៉ាងណា ក៏មិនត្រូវភ្លេចធ្វើរឿងទាំងនេះដើម្បីខ្លួនឯង

August 26, 2022

យល់ដឹង៖ មិនថាអ្នកលង់ស្រលាញ់លើអ្នកណាម្នាក់ខ្លាំងប៉ុណ្ណានោះទេអ្នកមិនត្រូវស្រលាញ់គេរហូតភ្លេចគិតពីខ្លួនឯងនោះទេ ព្រោះចុងក្រោយទៅ មនុស្សដែលអាចស្រលាញ់និងនៅជាមួយអ្នកបានជារៀងរហូត គឺមានតែអ្នកខ្លួនឯងតែប៉ុណ្ណោះ ដូច្នេះកុំទុកអ្នកដទៃសំខាន់ជាងខ្លួនឯងឱ្យសោះ។

ហេតុនេះហើយកុំលង់ងប់ងល់ពេក ស្រលាញ់ក៏ស្រលាញ់ចុះ តែមិនត្រូវគេស្រលាញ់គេរហូតភ្លេចធ្វើរឿងទាំងនេះដើម្បីខ្លួនឯងនោះទេព្រោះបើអ្នកមិនបានធ្វើដើម្បីខ្លួនឯង ហើយគិតតែធ្វើដើម្បីតែមនុស្សដែលអ្នកស្រលាញ់ ថ្ងៃក្រោយទៅ អ្នកនឹងស្តាយក្រោយជាក់ជាមិនខាន។

ស្រលាញ់គេយ៉ាងណាក៏មិនត្រូវភ្លេចធ្វើរឿងទាំងនេះដើម្បីខ្លួនឯង៖

១. ស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

ស្រលាញ់គេយ៉ាងណាក៏ដោយអ្វីដែលអ្នកមិនត្រូវភ្លេចនោះ គឺស្រលាញ់ខ្លួនឯងឱ្យបានច្រើន ហើយការស្រលាញ់អ្នកណាម្នាក់វាមិនមែនជារឿងដែលខុសនោះទេ តែបើអ្នកស្រលាញ់រហូតដល់ថ្នាក់ភ្លេចស្រលាញ់ខ្លួនឯង ទើបជារឿងខុសអញ្ចឹងហើយ បើស្រលាញ់អ្នកណាម្នាក់ ក៏ស្រលាញ់ចុះតែកុំភ្លេចស្រលាញ់ខ្លួនឯងឱ្យបានច្រើនជាងស្រលាញ់អ្នកដទៃ។

២. មើលថែខ្លួនឯង

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ខ្លាំងគឺអ្នកពិតជាចង់ចំណាយពេលវេលា នៅមើលថែទាំមនុស្សម្នាក់នោះឱ្យបានដិតដល់ខ្លាំងណាស់ ប៉ុន្តែទោះបីជាអ្នកស្រលាញ់ឬចង់មើលថែទាំគេយ៉ាងណាក៏ដោយ អ្នកក៏មិនត្រូវភ្លេចក្នុងការមើលថែទាំខ្លួនឯងដែរ ហើយអ្នកមិនត្រូវចាំឱ្យអ្នកដទៃ មកមើលថែអ្នកនោះទេ គឺអ្នកត្រូវតែចេះមើលថែ និងយកចិត្តទុកដាក់ជាមួយខ្លួនឯងឱ្យបានច្រើន។

៣.ធ្វើល្អជាមួយខ្លួនឯង

រូបតំណាង
រូបតំណាង

មុននឹងទៅធ្វើល្អជាមួយនឹងមនុស្សដែលអ្នកស្រលាញ់ អ្នកសាកសួរខ្លួនឯងមើល ថាបានធ្វើល្អអ្វីខ្លះដាក់ខ្លួនឯងហើយឬនៅ បើនៅ គួរតែប្រញាប់ធ្វើល្អជាមួយខ្លួនឯង​ សឹមទៅធ្វើដាក់អ្នកដទៃ ទោះមនុស្សម្នាក់នោះ គេជាមនុស្សដែលអ្នកស្រលាញ់ខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែគេត្រឹមតែជាអ្នកដទៃគ្មានជាប់សាច់ឈាមអ្វីនឹងអ្នកឡើយ ដូច្នេះហើយចង់ធ្វើល្អដាក់គេ ត្រូវចេះធ្វើល្អដាក់ខ្លួនឯងជាមុនសិន។

៤.បារម្ភពីក្តីសុខខ្លួនឯង

រូបតំណាង
រូបតំណាង

ពិតណាស់ អ្នកណាៗក៏ចង់ឱ្យមនុស្សដែលខ្លួនស្រលាញ់ មានក្តីសុខដែរ ប៉ុន្តែមុននឹងបារម្ភពីក្តីសុខរបស់មនុស្សដែលត្រឹមតែជាអ្នកដទៃជាមួយអ្នក អ្នកគួរតែបារម្ភពីក្តីសុខរបស់ខ្លួនឯង ឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើបាន មិនមែនសុខបំផ្លាញក្តីសុខខ្លួនឯង ដោយសារតែមនុស្សដែលខ្លួនស្រលាញ់ទេ ហេតុនេះហើយ មិនថាអ្នកស្រលាញ់គេយ៉ាងណាទេ ដាច់ខាតកុំភ្លេចក្នុងការបារម្ភ និងយកចិត្តទុកដាក់លើក្តីសុខខ្លួនឯងជាមុនសិន ចាំទៅបារម្ភពីអ្នកដទៃ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...