៥យ៉ាងដែលគួរធ្វើ ដើម្បីសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ - TrueID

៥យ៉ាងដែលគួរធ្វើ ដើម្បីសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍

August 31, 2022

យល់ដឹង៖ជីវិតប្តីប្រពន្ធវាមិនងាយស្រួល ដូចជាជីវិតជាគូសង្សារឡើយ វាមានបញ្ហានិងឧបសគ្គជាច្រើនដែលតម្រូវឱ្យប្រឈមមុខនិងដោះស្រាយជាមួយគ្នា ហើយបើមិនចេះសាងសុខសុភមង្គលជាមួយគ្នាទេនោះទោះរកមានបានប៉ុណ្ណា ក៏មិនអាចធ្វើឱ្យជីវិតប្តីប្រពន្ធរស់នៅបានសុខសាន្តដែរ។

ហេតុនេះហើយមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា ប្រសិនជាចង់ឱ្យជីវិតអាពាហ៍ពិពាហ៍ ជួបតែសុខសុភមង្គលត្រូវរៀនចេះធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមួយគ្នា បើមិនអញ្ចឹងទេជីវិតប្តីប្រពន្ធច្បាស់ជាពោរពេញទៅដោយភាពធុញទ្រាន់នឹងគ្នា។

៥យ៉ាងដែលគួរធ្វើ ដើម្បីសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍៖

១.ប្រាប់ថាស្រលាញ់គ្នាឱ្យបានញឹកញាប់

រូបតំណាង
រូបតំណាង

ការដែលគ្រាន់តែនិយាយប្រាប់ថាស្រលាញ់គ្នាឱ្យបានញឹកញាប់វាក៏ជាអ្វីដែលអាចធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធកាន់តែមានភាពជិតស្និទ្ធនឹងគ្នាបានដែរហេតុនេះ កុំមានអារម្មណ៍ថាអៀនខ្មាស ក្នុងការប្រាប់ថាស្រលាញ់គ្នាព្រោះវាអាចបង្កើនសុខសុភមង្គល នៅក្នុងជីវិតអាពាហ៍ពិពាហ៍។

២.ចេះផ្តល់តម្លៃឱ្យគ្នា

រូបតំណាង
រូបតំណាង

ជាប្តីប្រពន្ធនឹងគ្នាប្រសិនជាចេះគោរព និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក គ្មានអ្វីដែលធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានការប៉ះទង្គិចគ្នាឡើយ ម្យ៉ាងការចេះផ្តល់តម្លៃឱ្យគ្នា​ ដោយមិនបំផ្លាញមុខមាត់គ្នានៅចំពោះមុខអ្នកដទៃ វាក៏ជាការលើកមុខមាត់ឱ្យគ្នាផងដែរ លើសពីនេះ គឺមានតែធ្វើឱ្យអ្នកដទៃ ស្ញើចសរសើរពីប្តីប្រពន្ធអ្នកទាំងពីរ។

៣.យកចិត្តទុកដាក់លើគ្នា

រូបតំណាង
រូបតំណាង

ការយកចិត្តទុកដាក់លើគ្នា សូម្បីតែចំពោះរឿងតូចតាចវាក៏អាចសាងជាសុភមង្គលនៅក្នុងជីវិតអាពាហ៍ពិពាហ៍បានដែរព្រោះវាបង្ហាពីការផ្តល់ភាពកក់ក្តៅ និងក្តីស្រលាញ់ឥតប្រួលប្រែចំពោះគ្នាដូច្នេះដើម្បីឱ្យមានសុភមង្គល ប្តីប្រពន្ធត្រូវចេះមានការយកចិត្តទុកដាក់លើគ្នាមិនមែនព្រងើយកន្តើយដាក់គ្នា ដោយសារតែមានកូនៗអស់ហើយនោះទេ។

៤. មិនស្តាប់តាមសម្តីអ្នកដទៃ

រូបតំណាង
រូបតំណាង

សុភមង្គលនៅក្នុងជីវិតអាពាហ៍ពិពាហ៍វាអាចកើតមានបាន លុះត្រាតែប្តីប្រពន្ធពីរនាក់ មិនស្តាប់តាមសម្តីអ្នកដទៃចាក់រុកព្រោះរឿងរ៉ាវនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ គឺមានតែប្តីប្រពន្ធពីរនាក់ដែលដឹងច្បាស់ អ្នកដទៃគឺចាំតែសើចយំពីជីវិតគ្រួសារអ្នកតែប៉ុណ្ណោះ ហើយបើម្នាក់ៗតែងស្តាប់តាមអ្នកដទៃនិយាយច្បាស់ជារកសុភមង្គលមិនឃើញឡើយ។

៥. ពេលឈ្លោះត្រូវចេះថយម្នាក់មួយជំហាន

រូបតំណាង
រូបតំណាង

ជីវិតប្តីប្រពន្ធប្រៀបដូចជាចាននៅក្នុងរាវ គឺតែងតែមានការប៉ះទង្គិចគ្នាជារឿងធម្មតាប៉ុន្តែនៅក្នុងទំនាក់ទំនងប្តីប្រពន្ធអាចកើតមានសុភមង្គល ជាងមានក្តីទុក្ខ ទោះមានការឈ្លោះប្រកែកគ្នា គឺដោយសារតែមនុស្សពីរនាក់ គេចេះថយឱ្យគ្នាម្នាក់មួយជំហាន ដោយមិនគិតចង់យកចាញ់ យកឈ្នះគ្នា ទើបប្តីប្រពន្ធគេអាចមានសុភមង្គល ច្រើនជាងកើតទុក្ខ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...