ជីវិតមានសំណាង មិនមែនជាជីវិតដែលកើតមកជាកូនអ្នកមានទេ តែជាជីវិតមាន៣យ៉ាងនេះ - TrueID

ជីវិតមានសំណាង មិនមែនជាជីវិតដែលកើតមកជាកូនអ្នកមានទេ តែជាជីវិតមាន៣យ៉ាងនេះ

January 12, 2022

យល់ដឹង៖ មនុស្សជាច្រើនតែងតែគិតថាការដែលកើតមកក្នុងត្រកូលកូនអភិជន មានលុយចាយពេញៗដៃ មានរបស់ប្រ៊េនៗប្រើ ទើបគេហៅជាជីវិតដែលមានសំណាងបំផុតប៉ុន្តែផ្ទុយទៅវិញ ជីវិតដែលសំណាងបំផុត វាមិនមែនជាជីវិតដែលកើតមកជាកូនអ្នកមានទេព្រោះការដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ វាមិនមែនជាអ្វី ដែលអាចធ្វើឱ្យមនុស្សមានក្តីសុខពិតប្រាកដបានឡើយ។

តាមទៅពិតជីវិតដែលមានសំណាងបំផុត របស់មនុស្សគឺការដែលមានរបស់ពិសេសមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ នៅក្នុងជីវិតទៅវិញទេ ទើបហៅជាជីវិតដែលមានសំណាងបំផុតព្រោះរបស់ទាំងនេះ ទោះមានលុយច្រើន ក៏មិនប្រាកដថាអាចទិញបានដែរ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនដែលកើតមកជាកូនអ្នកមានមានអ្វីៗគ្រប់យ៉ាងទៅហើយ តែបែរជាមិនអាចមានរបស់ទាំងនេះទៅវិញ។

ជីវិតដែលមានសំណាងមិនមែនជាជីវិតដែលកើតមកជាកូនអ្នកមានទេ តែជាជីវិតមាន៣យ៉ាងនេះ៖

១. មានគ្រួសារដែលមានសុភមង្គល

រូបតំណាង
រូបតំណាង

សុភមង្គនៅក្នុងគ្រួសារមិនអាចយកលុយទៅទិញបានឡើយ អញ្ចឹងហើយ ទើបបានជាជីវិតដែលសំណាងបំផុត របស់មនុស្សមិនមែនជាជីវិត ដែលកើតមកក្នុងគ្រួសារមានទ្រព្យច្រើនទេតែជាជីវិតដែលបានកើតមកក្នុងគ្រួសារ ដែលមានភាពកក់ក្តៅ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលព្រោះភាគច្រើននៃគ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពិបាកនឹងមានសុភមង្គលនៅក្នុងគ្រួសារខ្លាំងណាស់។

២.មានមនុស្សល្អៗនៅជុំវិញខ្លួន

រូបតំណាង
រូបតំណាង

ជីវិតដែលពោរពេញទៅដោយមានមនុស្សល្អៗនៅជុំវិញខ្លួនវាជារឿងមួយដែលសំណាងខ្លាំងណាស់ ព្រោះមនុស្សដែលអាចរាប់អានយើង ដោយចិត្តស្មោះស និងមិនចង់បានផលប្រយោជន៍អ្វីពីយើង កម្រនឹងមានខ្លាំងណាស់ម្យ៉ាងវិញទៀត ជីវិតរបស់យើង នឹងពោរពេញទៅដោយភាពស្រស់បំព្រង ជាជាងទទួលបានក្តីទុក្ខនិងមានតែភាពក្តៅក្រហាយក្នុងជីវិត។

៣. មានសុខភាពល្អមាំទាំ

រូបតំណាង
រូបតំណាង

របស់ដែលសំខាន់បំផុត សម្រាប់មនុស្សរាល់គ្នាគឺមិនមែជាជីវិតដែលកើតមកជាកូនអ្នកមាន មានលុយចាយលែងអស់ទេ តែជាជីវិតដែលកើតមកមានសុខភាពល្អមាំទាំ ព្រោះថាសុខភាពល្អ និងអាយុជីវិតរបស់មនុស្ស គឺលុយមិនអាចទិញដូរបានឡើយ។ ហេតុនេះហើយប្រសិនបើអ្នករាល់គ្នា រស់នៅក្នុងថ្ងៃនេះ ដោយមានសុខភាពល្អមាំទាំ គឺវាជាសំណាងខ្លាំងបំផុតសម្រាប់អ្នកទៅហើយព្រោះមានមនុស្សជាច្រើន មិនថាតែអ្នកមានទ្រព្យ ឬក្រលំបាកយ៉ាងណាទេ សុទ្ធសឹងតែកំពុងតែព្យាយាមរស់ នៅឯមន្ទីរពេទ្យ អញ្ចឹងហើយ ភ័ព្វសំណាងពិតប្រាកដរបស់មនុស្ស​ មិនបានស្ថិតនៅលើលុយកាក់នោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...