យល់ដឹង៖ ការជ្រើសរើសមនុស្សប្រុសណាម្នាក់ មកធ្វើជាដៃគូជីវិតមិនមែនជ្រើសរើសដោយសារតែការស្រលាញ់តែមួយមុខនោះទេ ព្រោះក្រោយពេលដែលរៀបការហើយ មនុស្សប្រុសដែលអ្នកជ្រើសរើស គឺត្រូវតែជាមនុស្សប្រុសម្នាក់ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារ ម្យ៉ាងក្រោយពេលដែលរៀបការហើយស្នេហាគ្រាន់តែជាផ្នែកមួយ នៃចំណងអាពាហ៍ពិពាហ៍របស់មនុស្សពីរនាក់តែប៉ុណ្ណោះ។
ដូច្នេះហើយស្រីៗមុននឹងយកប្តី ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ ជៀសវាងមានការស្តាយក្រោយ បន្ទាប់ពីរៀបការរួចហើយបើចង់បានប្តី ដែលអាចធ្វើជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារ គឺអ្នកត្រូវតែយកមនុស្សប្រុសណា ដែលមានចំណុចពិសេសៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបរៀបការហើយ មិនអាចធ្វើឱ្យអ្នកមានការស្តាយក្រោយ លើសពីនេះអាចធ្វើជាគ្រឹះដ៏រឹងមាំសម្រាប់ក្រុមគ្រួសារទៀតផង។
បើយកប្តី ត្រូវយកប្តីដែលមានចំណុចទាំងនេះទើបអាចធ្វើជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារ៖
១. ជាមនុស្សស្រលាញ់គ្រួសារ
បើចង់ជ្រើសរើសមនុស្សប្រុសណាម្នាក់ មកធ្វើជាប្តីនិងធ្វើជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារ មនុស្សស្រីគឺត្រូវតែជ្រើសរើសមនុស្សប្រុសណា ដែលជាមនុស្សស្រលាញ់និងតែងតែគិតដល់គ្រួសារជានិច្ច ព្រោះនៅពេលដែលគេមានគ្រួសារខ្លួនឯង គេប្រាកដជាអាចថែរក្សា និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររបស់គេបានជាក់ជាមិនខាន លើសពីនេះ គ្រួសារនឹងកាន់តែមានសុភមង្គល។
២.ជាមនុស្សពូកែអត់ធ្មត់
ជីវិតប្តីប្រពន្ធ វាមិនងាយស្រួលដូចជាជីវិតជាគូសង្សារនឹងគ្នាឡើយជាពិសេសមនុស្សប្រុស គឺត្រូវទទួលរងនូវបន្ទុកជាច្រើន បន្ទាប់ពីរៀបការហើយ ដូច្នេះហើយមនុស្សស្រីមុននឹងជ្រើសរើសមនុស្សប្រុសណាម្នាក់ យកមកធ្វើជាប្តី ហើយអាចធ្វើជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារនៅថ្ងៃអនាគតបាន គឺត្រូវតែជ្រើសរើសមនុស្សប្រុសណាម្នាក់ ដែលជាមនុស្សពូកែតស៊ូនិងមានភាពអត់ធ្មត់ខ្ពស់ទើបគេអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការមើលថែ និងអាចក្លាយទៅជាគ្រឹះដ៏រឹងមាំ សម្រាប់ការពារគ្រួសារបាន។
៣. ជាមនុស្សច្បាស់លាស់និងមានទំនួលខុសត្រូវខ្ពស់
មនុស្សប្រុសដែលអាចធ្វើជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារគឺត្រូវតែជាមនុស្សប្រុសម្នាក់ ដែលមានភាពច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់ព្រោះមានតែមនុស្សប្រុស ដែលមានភាពច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់ទេទើបអាចធ្វើឱ្យគ្រួសាររស់នៅដោយមានភាពកក់ក្តៅ និងមានសុភមង្គលបាន ជាពិសេស អាចដើរតួនាទីធ្វើជាប្តីជាឪពុកដ៏គំរូសម្រាប់កូនៗទៀតផង។ អញ្ចឹងហើយ បើយកប្តីត្រូវយកមនុស្សប្រុសណា ដែលមានភាពច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់ ទើបអាចក្លាយទៅជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារ នៅថ្ងៃអនាគតបាន៕
ប្រភព៖ phunutoday