ជាមនុស្សស្រីនៅសម័យនេះ ត្រូវមានរបស់សំខាន់៣នេះ - TrueID

ជាមនុស្សស្រីនៅសម័យនេះ ត្រូវមានរបស់សំខាន់៣នេះ

May 11, 2022

យល់ដឹង៖ មនុស្សស្រីសម័យនេះមិនដូចមនុស្សស្រីសម័យមុនដែលពេញជំទង់មិនទាន់ គឺដឹងតែត្រៀមខ្លួនធ្វើជាប្រពន្ធគេនិងរៀនជំនាញធ្វើជាស្ត្រីមេផ្ទះនោះទេ ខុសប្លែកពីមនុស្សស្រីសម័យនេះ ដែលមានស្ទើរតែគ្រប់យ៉ាងដូចមនុស្សប្រុសដូច្នេះហើយ មនុស្សស្រីមិនអាចត្រឹមតែធ្វើជាប្រពន្ធគេទេ។

ជាងនេះទៅទៀតមនុស្សស្រីគ្រប់រូបនៅសម័យនេះ បើចង់រស់នៅបានសុខស្រួល និងពោរពេញដោយគេឯងកោតសរសើរនិងឱ្យតម្លៃគឺត្រូវតែធ្វើជាមនុស្សស្រីដែលមានរបស់សំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបអាចទទួលបានការឱ្យតម្លៃពីមនុស្សជុំវិញខ្លួន។

ជាមនុស្សស្រីនៅសម័យនេះត្រូវមានរបស់សំខាន់៣នេះ៖

១.មានការងារឬមុខរបរច្បាស់លាស់

រូបតំណាង
រូបតំណាង

មនុស្សស្រីសម័យនេះបើមិនមានការងារ ឬមុខរបរច្បាស់លាស់ទេនោះ ប្រាកដជារស់នៅមិនបានសុខស្រួល ហើយត្រូវបានមនុស្សជុំវិញខ្លួនមើលងាយថាជាមនុស្សអសមត្ថភាពទៀតផង។ អញ្ចឹងហើយ ធ្វើជាមនុស្សស្រីសម័យនេះត្រូវតែចេះបោះជំហានទៅមុខ ត្រូវតែចេះស្វះស្វែងរកការងារ ឬមុខរបរជារបស់ខ្លួនឯងទើបអាចជួយខ្លួនឯងនិងគ្រួសារឱ្យរស់នៅបានសុខស្រួល។

២. មានភាពឯករាជ្យ

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រីគ្រប់រូបដែលនៅសម័យនេះគឺត្រូវតែរៀនរស់នៅដោយមានភាពឯករាជ្យព្រោះគ្មានអ្នកណាម្នាក់មកជួយអ្នកក្រៅពីខ្លួនឯងឡើយ ដូច្នេះហើយទោះកើតមកក្នុងនាមជាមនុស្សស្រី ដែលមិនមានកម្លាំងមាំមួនដូចមនុស្សប្រុសក៏ពិតមែន តែមនុស្សស្រីក៏នៅតែអាចរស់នៅដោយមានភាពឯករាជ្យ ចេះជួយខ្លួនឯងដែរ ទើបជីវិតមួយនេះមិនត្រូវរស់នៅពិបាកដោយចាំតែពឹកផ្អែកលើអ្នកដទៃគ្រប់រឿង។

៣.មានភាពជឿជាក់លើខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សស្រីបើមិនរៀនធ្វើខ្លួនឱ្យមានទំនុកចិត្តនិងមានការជឿជាក់លើខ្លួនឯងទេនោះ រឿងអ្វីក៏មិនអាចធ្វើបានដែរព្រោះតែមានអារម្មណ៍ថាភ័យខ្លាច និងមិនជឿជាក់លើសមត្ថភាពខ្លួនឯង។ អញ្ចឹងហើយ មនុស្សស្រីបើចង់លេចធ្លោនិងក្លាយទៅជាមនុស្សស្រីម្នាក់ ដែលគេឯងកោតសរសើរបាន គឺត្រូវធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីដែលមានភាពជឿជាក់លើខ្លួនឯងជាមុនសិន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...