កត្តា៥យ៉ាងក្នុងជីវិតគូ ដែលជាហេតុនាំឱ្យកើតមានអំពើផិតក្បត់គ្នា - TrueID

កត្តា៥យ៉ាងក្នុងជីវិតគូ ដែលជាហេតុនាំឱ្យកើតមានអំពើផិតក្បត់គ្នា

June 17, 2022

យល់ដឹង៖ រឿងដែលគួរឱ្យខ្លាចបំផុតសម្រាប់ជីវិតគូគឺខ្លាចកើតមានការផិតក្បត់ចិត្តគ្នាព្រោះមនុស្សគ្រប់រូបសុទ្ធសឹងតែចង់បានជីវិតគូដែលមានតែក្តីសុខ និងមានភាពស្មោះត្រង់ចំពោះគ្នា ប៉ុន្តែការដែលអាចកើតមានការផិតក្បត់គ្នាពេលខ្លះវាក៏មិនមែនជាកំហុសតែម្ខាងដែរ តែវាកើតចេញពីមនុស្សពីរនាក់។

ដូច្នេះហើយដើម្បីកុំឱ្យជីវិតគូកើតមានអំពើផិតក្បត់គ្នា មនុស្សស្រលាញ់គ្នាពីរនាក់ជាពិសេសមនុស្សពីរនាក់ដែលនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ គឺមិនត្រូវព្រង្កើយកន្តើយនឹងរឿងទាំងនេះទេព្រោះរឿងទាំងនេះគឺជាកត្តាដែលនាំហេតុឱ្យកើតមានការផិតក្បត់គ្នា នៅក្នុងជីវិតគូប្តីប្រពន្ធអ្នកបាន។

កត្តា៥យ៉ាងក្នុងជីវិតគូដែលជាហេតុនាំឱ្យកើតមានអំពើផិតក្បត់គ្នា៖

១.កង្វះភាពស្និទស្នាលរវាងប្តីប្រពន្ធ

រូបតំណាង
រូបតំណាង

ដើមហេតុនៃការធ្វើឱ្យជីវិតគូកើតមានអំពើផិតក្បត់គ្នា គឺមកពីកង្វះភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធទើបធ្វើឱ្យប្តីប្រពន្ធកាន់តែមានអារម្មណ៍នៅឆ្ងាយពីគ្នា ទោះគេងគ្រែជាមួយគ្នាតែមួយក៏ដោយម្យ៉ាងការខ្វះភាពស្និទ្ធស្នាលរវាងគ្នានេះហើយ ដែលធ្វើឱ្យប្តីប្រពន្ធឆាប់អស់អារម្មណ៍ស្រលាញ់គ្នាបានយ៉ាងងាយបំផុត។

២.ទំនាក់ទំនងកាន់តែធុញទ្រាន់

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ក្រោយពេលដែលរៀបការរួចគឺត្រូវជួបមុនគ្នារាល់ថ្ងៃ ដូច្នេះអាចនឹងធុញទ្រាន់គ្នាខ្លះ តែប្រសិនបើនៅក្នុងទំនាក់ទំនងប្តីប្រពន្ធនោះ ម្នាក់ៗមិនចេះរកនឹកអ្វីដែលធ្វើឱ្យប្តីប្រពន្ធកាន់តែមានមនោសញ្ជេតនាជាមួយគ្នាឬបង្កើតពេលវេលាល្អៗជាមួយគ្នាទេនោះវាក៏អាចជាដើមហេតុនៃការធ្វើឱ្យជីវិតគូកើតមានការផិតក្បត់គ្នាបានដែរ ព្រោះគ្មានអ្នកណាទ្រាំនៅក្នុងទំនាក់ទំនងដែលគួរឱ្យធុញទ្រាន់នោះទេ។

៣. ពេលនៅក្បែរគ្នាប្តីឬប្រពន្ធផ្តោតទៅលើតែទូរស័ព្ទ

រូបតំណាង
រូបតំណាង

សម័យនេះគឺជាសម័យតាមដានណ្តាញសង្គម ដោយឡែករវាងប្តីប្រពន្ធ ម្នាក់ៗសុទ្ធសឹងតែនឿយហត់ក្នុងការធ្វើការងាររៀងៗខ្លួនរយៈពេលមួយថ្ងៃពេញ ទាល់តែយប់ទើបមានពេលបានឃើញ និងបានជួបគ្នា ប៉ុន្តែបើប្តីប្រពន្ធមានពេលវេលាជួបគ្នាបន្តិចបន្តួចបែបនេះហើយម្នាក់ៗបែរជាផ្តោតទៅលើតែការលេងទូរស័ព្ទ ជាងចំណាយពេលផ្អែមល្ហែមជាមួយគ្នាវាក៏ជាកត្តាមួយដែលធ្វើឱ្យប្តីប្រពន្ធឆាប់អស់ចិត្តពីគ្នាដែលឈានដល់ការផិតក្បត់គ្នាបានដែរ។

៤. បើកសេរីភាពឱ្យគ្នាខ្លាំងពេក

រូបតំណាង
រូបតំណាង

អ្នករាល់គ្នាត្រូវដឹងនៅពេលដែលអ្នកបិទសិទ្ធសេរីភាព ឬបើកសេរីភាពឱ្យប្តីឬប្រពន្ធអ្នកខ្លាំងពេកវាសុទ្ធសឹងតែអាចធ្វើឱ្យប្តីឬប្រពន្ធរបស់អ្នក មានឱកាសក្នុងការផិតក្បត់អ្នកបានហេតុដូចនេះ បើមិនចង់ឱ្យកើតមានការផិតក្បត់គ្នា ប្តីប្រពន្ធមិនត្រូវបិទសិទ្ធសេរីភាពពេក ហើយក៏មិនត្រូវបើកសិទ្ធសេរីភាពខ្លាំងពេកដែរ ទើបគ្មានការផិតក្បត់គ្នាកើតមាននៅក្នុងជីវិតគូ។

៥. ឈ្លោះគ្នាជាញឹកញាប់

រូបតំណាង
រូបតំណាង

វាមិនចម្លែកនោះទេបើគ្រាន់តែប្តីប្រពន្ធឈ្លោះប្រកែកទាស់ទែងគ្នានោះ តែវានឹងក្លាយទៅជាបញ្ហាធំមួយប្រសិនបើប្តីប្រពន្ធឈ្លោះប្រកែកគ្នាជាញឹកញាប់ ព្រោះវានឹងធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធកាន់តែមានភាពសោះកក្រោះនឹងគ្នាបន្តិចម្តងៗ ដែលជាហេតុធ្វើឱ្យម្នាក់ៗចង់ចេញទៅរកក្តីសុខនៅខាងក្រៅ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...