សកម្មភាពប្លែកៗទាំងនេះ អាចបញ្ជាក់បានថាប្តីអ្នក គេអស់ចិត្តពីអ្នកហើយ គ្រាន់តែគេមិននិយាយ - TrueID

សកម្មភាពប្លែកៗទាំងនេះ អាចបញ្ជាក់បានថាប្តីអ្នក គេអស់ចិត្តពីអ្នកហើយ គ្រាន់តែគេមិននិយាយ

August 27, 2021

យល់ដឹង៖ មនុស្សប្រុសជាប្តីប្រសិនបើគេស្រលាញ់ប្រពន្ធគេយ៉ាងពិតប្រាកដមែននោះ គឺមិនចាំបាច់ទាល់តែប្រើពាក្យសម្តីផ្អែមល្ហែមដាក់នោះទេ គ្រាន់តែមើលលើសកម្មភាព និងការយកចិត្តទុកដាក់របស់គេ វាក៏អាចបញ្ជាក់បានយ៉ាងច្បាស់ហើយថាគេ ស្រលាញ់ឬក៏អត់នោះ។

ជាងនេះទៅទៀតប្រសិនបើប្តីរបស់អ្នក គេចាប់ផ្តើមបញ្ចេញសកម្មភាពប្លែកៗមួយចំនួន ដាក់អ្នកជារៀងរាល់ថ្ងៃនោះវាអាចបង្ហាញឱ្យអ្នក បានដឹងហើយថា ប្តីរបស់អ្នកគេកំពុងតែអស់ចិត្តស្រលាញ់អ្នកហើយគ្រាន់តែគេមិននិយាយចេញមកខាងក្រៅតែប៉ុណ្ណោះ។

បើប្តីអ្នកគេបញ្ចេញសកម្មភាពប្លែកៗទាំងនេះបានន័យថា គេអស់ចិត្តពីអ្នកហើយ គ្រាន់តែគេមិននិយាយ៖

១. មិនដែលនៅផ្ទះតែងតែរកលេងចេញក្រៅ

រូបតំណាង
រូបតំណាង

មនុស្សប្រុសនៅពេលដែលគេចាប់ផ្តើមអស់ចិត្តគេនឹងព្យាយាមគេចពីមនុស្សស្រី បើទោះបីមាននាម ជាប្តីប្រពន្ធនឹងគ្នាក៏ដោយក៏មនុស្សប្រុសជាប្តីព្យាយាមគេចមុខពីប្រពន្ធដែរ។ ដូច្នេះហើយ ប្រសិនបើប្តីរបស់អ្នក គេមិនដែលនៅផ្ទះហើយតែងតែរកលេស ដើម្បីបានចេញទៅខាងក្រៅនោះ គឺមានន័យថាគេពិតជាធុញថប់ក្នុងការរួមរស់នៅជាមួយនឹងអ្នកហើយ គ្រាន់តែគេមិននិយាយចេញមកឱ្យអ្នកបានដឹងតែប៉ុណ្ណោះ។

២. ធុញទ្រាន់នឹងអ្នកគ្រប់ពេលដែលអ្នកព្យាយាមស្និទ្ធស្នាលជាមួយ

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ ​ការបង្កើនភាពស្និទ្ធស្នាលរវាងគ្នា វាមិនមែនជារឿងអ្វីដែលគួរតែឱ្យធុញទ្រាន់នោះទេផ្ទុយទៅវិញ វាជាអ្វីដែលអាចជួយរឹតចំណងអាពាហ៍ពិពាហ៍ឱ្យមានភាពរឹងមាំ ក៏ប៉ុន្តែប្រសិនបើប្តីអ្នកគេតែងតែធុញទ្រាន់នឹងអ្នក គ្រប់ពេលដែលអ្នកព្យាយាមស្និទ្ធស្នាលជាមួយនឹងគេនោះ បានន័យថាគេមិនចង់ទទួលបានភាពស្និទ្ធស្នាលពីអ្នកទេ ហើយគេក៏កំពុងតែអស់ចិត្តពីអ្នកដូចគ្នា។

៣. និយាយអាក្រក់ពីអ្នកទៅប្រាប់អ្នកដទៃ

រូបតំណាង
រូបតំណាង

ចំពោះមនុស្សប្រុសមួយចំនួនប្រសិនបើគេអស់ចិត្តស្រលាញ់ប្រពន្ធ ហើយគេចង់លែងលះ ដោយមិនចង់ឱ្យខ្លួនឯងក្លាយជាអ្នកខុសនោះគេនឹងព្យាយាមនិយាយអាក្រក់ពីប្រពន្ធ យកទៅប្រាប់អ្នកដទៃ ដើម្បីនៅពេលដែលលែងលះគ្នាហើយនឹងមិនមានអ្នកណាម្នាក់ គិតថាគេជាអ្នកខុស អញ្ចឹងហើយ ប្រសិនបើអ្នក បានដឹងឬលឺអ្វីអំពីប្តីរបស់អ្នក ដែលនិយាយអាក្រក់ពីអ្នក ទៅប្រាប់អ្នកដទៃនោះ វាជាសញ្ញាមួយដែលបង្ហាញថាប្តីអ្នកគេពិតជាអស់ចិត្តពីអ្នក ហើយក៏បម្រុងនឹងលែងលះ ជាមួយនឹងអ្នកទៀតផង។

៤. មួម៉ៅដាក់អ្នក ដោយគ្មានមូលហេតុច្បាស់លាស់

រូបតំណាង
រូបតំណាង

ប្រសិនបើប្តីអ្នកគេបញ្ចេញសកម្មភាពចម្លែកៗ ដូចជាមកពីខាងក្រៅ តែបែរជាម៉ួម៉ៅ និងបញ្ចេញកំហឹងដាក់អ្នកដោយគ្មានមូលហេតុច្បាស់លាស់នោះ បានន័យថា ប្តីអ្នកគេមិនបានស្រលាញ់អ្នកឡើយគេគ្រាន់តែទុកអ្នក ជាអ្វីមួយ សម្រាប់ឱ្យគេបញ្ចេញកំហឹងដាក់តែប៉ុណ្ណោះ ព្រោះមនុស្សប្រុសជាប្តីដែលស្រលាញ់ប្រពន្ធពិត គេមិនធ្វើបែបនេះ ដាក់ប្រពន្ធគេឡើយ ហេតុនេះហើយបើប្តីអ្នកគេបញ្ចេញសកម្មភាពប្លែកៗទាំងនេះដាក់អ្នកនោះ បានន័យថាក្នុងចិត្តគេលែងមានអ្នកទៀតហើយ៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...