៥យ៉ាង ជួយឱ្យអ្នកគេចផុតពីបញ្ហាក្នុងជីវិតជាយុវវ័យ - TrueID

៥យ៉ាង ជួយឱ្យអ្នកគេចផុតពីបញ្ហាក្នុងជីវិតជាយុវវ័យ

December 14, 2022

យល់ដឹង៖អ្នករាល់គ្នាប្រហែលជាខកបំណងហើយ ដែលធ្លាប់តែគិតថាជីវិតជាយុវវ័យ ជាជីវិតដែលសប្បាយ​ និងមានសេរីភាពបំផុតប៉ុន្តែតាមភាពជាក់ស្តែង គឺវាខុសពីការគិតស្ទើរតែទាំងស្រុង ព្រោះថាជីវិតជាយុវវ័យវាមិនងាយស្រួលឡើយត្រូវជួបនូវបញ្ហាជាច្រើនរាប់មិនអស់។

ដូច្នេះហើយ ទើបយុវវ័យស្ទើរតែគ្រប់គ្នានៅសម័យនេះ តែងតែកើតស្ត្រេសនិងអ្នកខ្លះទៀតក៏ឈានដល់ការមានជំងឺផ្លូវចិត្ត ព្រោះតែការជួបនូវបញ្ហាជីវិតច្រើនពេកដោយបែបនេះ អ្នករាល់គ្នាគួរតែព្យាយាមរកដំណោះស្រាយណាដែលល្អដើម្បីអាចគេចផុតពីបញ្ហាក្នុងជីវិតជាយុវវ័យ ដូចជាដំណោះស្រាយដែលបានរៀបរាប់នៅខាងក្រោមនេះ។

៥យ៉ាងជួយឱ្យអ្នកគេចផុតពីបញ្ហាក្នុងជីវិតជាយុវវ័យ៖

១. ស្គាល់ពីខ្លួនឯងឱ្យបានច្បាស់

រូបតំណាង
រូបតំណាង

បញ្ហារបស់យុវវ័យសព្វនេះគឺការដែលមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់ ទើបចេះតែវង្វេងគោលដៅជីវិតខ្លួនឯងដូច្នេះដើម្បីគេចផុត ពីបញ្ហាដែលយុវវ័យភាគច្រើនកំពុងតែប្រទះសព្វថ្ងៃនេះ អ្នករាល់គ្នាត្រូវរៀនស្វែងយល់ និងស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ ទើបបញ្ហាទាំងអស់នោះ វានឹងមិនអាចកើតឡើង លើជីវិតជាយុវវ័យរបស់អ្នកទៀតឡើយ។

២.នៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន

រូបតំណាង
រូបតំណាង

ជាយុវវ័យនេះហើយដែលអ្នករាល់គ្នាត្រូវជួបនូវមនុស្សជាច្រើនប្រភេទ ហើយមនុស្សទាំងនោះ គឺពិតជាមានឥទ្ធិពលមកលើជីវិតរបស់អ្នកខ្លាំងណាស់ប្រសិនបើអ្នកនៅក្បែរនឹងមនុស្សវិជ្ជមាន អ្នកក៏នឹងជួបតែរឿងល្អហើយចិត្តគំនិតរបស់អ្នក ក៏ពោរពេញដោយភាពវិជ្ជមាន តែបើនៅក្បែរនឹងមនុស្សអវិជ្ជមាន ជីវិតអ្នកនឹងមានតែបញ្ហាមិនចេះអស់បែបនេះហើយ បើចង់គេចផុតពីជីវិតមានបញ្ហាច្រើន អ្នកត្រូវនៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន។

៣. ធ្វើការងារដែលខ្លួនស្រលាញ់

រូបតំណាង
រូបតំណាង

វាជាការពិតរបស់យុវវ័យសព្វថ្ងៃនេះដែលមានទាំងចំណេះ និងសមត្ថភាពធ្វើការបានប្រាក់ខែច្រើន តែបែរជាគ្មានក្តីសុខទៅនឹងការងារដែលបានប្រាក់ខែច្រើននោះទៅវិញមូលហេតុនោះ គឺមកពីការងារដែលធ្វើនោះ មិនមែនជាការងារដែលខ្លួនស្រលាញ់ទើបគ្មានក្តីសុខ តែបែរអ្នករាល់គ្នា ជ្រើសរើសធ្វើការងារដែលខ្លួនស្រលាញ់អ្នកនឹងមិនជួបញ្ហាបែបនេះទៀតឡើយ ផ្ទុយទៅវិញ អ្នកនឹងមានក្តីសុខបើទោះបីជាប្រាក់ខែមិនសូវបានច្រើនក៏ដោយ។

៤. ចេះមានភាពឯករាជ្យ

រូបតំណាង
រូបតំណាង

អាយុកាន់តែច្រើនឡើង អ្នករាល់គ្នាមិនអាចបន្តយកលុយអ្នកផ្ទះ មកចាយវាយបានតាមចិត្តចង់ទៀតនោះទេហើយឪពុកម្តាយអ្នកក៏កាន់តែចាស់ ពួកគាត់មិនអាចជួយអ្នកបានរហូតឡើយដូច្នេះបើមិនចង់ឱ្យថ្ងៃមុខទៅ ត្រូវរស់នៅក្នុងភាពលំបាកវេទនា អ្នកត្រូវចេះមានភាពឯករាជ្យក្នុងការផ្គត់ផ្គង់ខ្លួនឯង ដើម្បីកុំឱ្យលំបាកដល់អ្នកផ្ទះ ហើយវាក៏លែងជាបញ្ហាមួយសម្រាប់អ្នកទៀតដែរ។

៥.មានផែនការជីវិតច្បាស់លាស់

រូបតំណាង
រូបតំណាង

បញ្ហាដែលយុវវ័យភាគច្រើនតែងតែជួបប្រទះសព្វថ្ងៃនេះ គឺការដែលធ្វើអ្វីមួយ មិនមានផែនការច្បាស់លាស់ ទើបចេះតែបរាជ័យម្តងហើយម្តងទៀត ប៉ុន្តែប្រសិនបើយុវវ័យចេះរៀបចំផែនការជីវិតខ្លួនឯងឱ្យបានច្បាស់លាស់ គឺវាមិនងាយនឹងបរាជ័យឡើយលើសពីនេះ វាមានតែធ្វើឱ្យជីវិតជាយុវវ័យនេះ មានតែភាពរីកចម្រើនទៅមុខយ៉ាងរលូន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...