ចរិតនៃ ការលេងបណ្តាញសង្គម អាចបង្ហាញពី បុគ្គលិកលក្ខណៈរបស់ បុគ្គលម្នាក់បាន - TrueID

ចរិតនៃ ការលេងបណ្តាញសង្គម អាចបង្ហាញពី បុគ្គលិកលក្ខណៈរបស់ បុគ្គលម្នាក់បាន

February 25, 2021

យល់ដឹង​៖វាជាការពិតណាស់ ដែលនៅក្នុង ពេលបច្ចុប្បន្ននេះ នរណាៗក៏ប្រើប្រាស់ បណ្តាញសង្គមដែរ ព្រោះថាបណ្តាញសង្គម គឺពិតជាមានលក្ខណៈ ទូលំទូលាយ ហើយវាក៏មាន ភាពងាយស្រួលខ្លាំង ក្នុងការប្រាស្រ័យ ទាក់ទងគ្នាផងដែរ។ ប៉ុន្តែការប្រើប្រាស់ បណ្តាញសង្គម វាក៏មានភាពវិជ្ជមាន និងអវិជ្ជមាន ស្របពេល​ជាមួយគ្នា អាស្រ័យទៅលើ អ្នកប្រើប្រាស់ថាតើប្រើប្រាស់ បណ្តាញសង្គម ដើម្បីអ្វី?

រូបតំណាង
រូបតំណាង

ជាក់ស្តែងមិនថាជាសិស្សសាលា និស្សិត ឬមនុស្សចាស់នោះទេ តែងតែប្រើប្រាស់ នៅបណ្តាញសង្គម។ លើសពីនេះនាពេលសព្វថ្ងៃនេះ ក៏មានមនុស្សមួយចំនួន ធ្វើជំនួញនៅលើបណ្តាញសង្គម ជា​ច្រើន​ហូរហែរផងដែរ។ បច្ចេកវិទ្យាសម័យថ្មីនេះ គឺពិតជាមានលក្ខណៈ វៃឆ្លាតខ្លាំងណាស់សម្រាប់មនុស្សប្រើប្រាស់ ដើម្បីធ្វើជា ផលប្រយោជន៍អ្វី និង​ជួយ​ឱ្យយើងកាន់តែ មានភាពងាយស្រួល។

រូបតំណាង
រូបតំណាង

ជាទូទៅ ការប្រើប្រាស់ នៅលើបណ្តាញសង្គមវាក៏រឿងមួយ ដែលជួយឱ្យអ្នក អាចមើលដឹង ពីបុគ្គលិកលក្ខណៈ របស់បុគ្គលម្នាក់បានដែរ។ វាជាការពិតណាស់ ដែលយើងអាចមើលធ្លុះ ពីអត្តចរិតរបស់មនុស្សម្នាក់បាន តាមរយៈការលេងតាម បណ្តាញសង្គមរបស់ពួកគេដូចជាមើលទៅលើ ការចែករំលែក បង្ហោះរូបភាព ឬការបញ្ចេញយោបល់ ទៅលើអ្វីមួយ នៅលើបណ្តាញសង្គមដែលជារឿងមួយ ដែលធ្វើឱ្យយើង កាន់តែស្គាល់ច្បាស់ ពីអត្តចរិករបស់ មនុស្សម្នាក់នោះ បានយ៉ាងច្បាស់ ថែមទៀតផង។

រូបតំណាង
រូបតំណាង

ព្រោះ​ជា​ទូទៅ ​នៅពេល​ដែល ​យើង​​ទើប​តែ​បាន​ស្គាល់ ​នរណាម្នាក់ ​ជាលើកដំបូង ឬមាន​ការ​ចាប់​អារម្មណ៍ ​ទៅលើ​បុរសឬ នារី​ណា​ម្នាក់ ភាគច្រើន​គឺ យើង​តែ​ងតែ​ព្យាយាម ទៅ​ស្វែង​រកគរណីហ្វេសប៊ុក ​របស់​បុគ្គលម្នាក់នោះ ហើយ​ចុចចូលមើល ​ដើម្បី​ចង់​ដឹង​ថា ​គេ​ជាមនុស្ស​ប្រភេទបែប​ណា ចូល​ចិត្ត​ធ្វើអ្វី ឬក៏មាន​អត្តចរិត និង​ចំណង់ចំណូល​ចិត្ត​ ស្រដៀង​នឹង​យើង អ្វី​ខ្លះជា​ដើម​។ 

ហេតុនេះហើយ ​ទើប​អ្នក​ត្រូវ​ដឹង​ថា​ ការប្រើប្រាស់ នៅលើបណ្តាញសង្គម វាក៏ជាផ្នែកមួយ ដែលជះឥទ្ធិពល មកលើជីវិតរស់ នៅប្រចាំថ្ងៃ របស់យើងបាន​។ ដូច្នេះហើយ អ្នកទាំងអស់គ្នា គួរតែប្រើប្រាស់វា ឱ្យបានត្រឹមត្រូវនឹងយកវាធ្វើជាប្រយោជន៍ សម្រាប់ខ្លួនអ្នក និងមនុស្សជុំវិញខ្លួន ហើយក៏កុំបណ្តោយឱ្យ បណ្តាញសង្គម វាក្លាយទៅជា ឥទ្ធិពលមួយ ដែលអាចបំផ្លាញភាពរីករាយ និងការគិតវិជ្ជមាន របស់អ្នកឱ្យសោះ។

រូបតំណាង
រូបតំណាង

លើសពីនេះអ្នកក៏គួរតែចែករំលែក តែរឿងណាល្អៗ និងមានប្រយោជន៍ សម្រាប់មនុស្សដែល លេងបណ្តាញសង្គមជាមួយនឹងអ្នកនោះ ហើយពួកគេ ក៏ទទួលបានផលប្រយោជន៍ផងដែរ នោះទើបជារឿងដ៏ល្អមួយ សម្រាប់អ្នកនិងមនុស្សជុំវិញខ្លួនអ្នក ហើយវាក៏ជាឱកាសមួយ ក្នុងការបង្ហាញពី បុគ្គលិកលក្ខណៈ របស់អ្នកថាជាមនុស្ស បែបណា ទៀតផង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...