កុំធ្វើបាបបេះដូងខ្លួនឯង ដោយសារតែមនុស្សដែលមិនសាកសមនឹងក្តីស្រលាញ់របស់យើង - TrueID

កុំធ្វើបាបបេះដូងខ្លួនឯង ដោយសារតែមនុស្សដែលមិនសាកសមនឹងក្តីស្រលាញ់របស់យើង

December 29, 2020

យល់ដឹង៖  ស្នេហា វាគឺជារឿងមួយ ដែលមានឥទ្ធិពលខ្លាំងណាស់ មកដល់ជីវិតរស់នៅរបស់មនុស្ស ព្រោះថា នរណាៗក៏មានស្នេហាដែរ។ចំពោះឥទ្ធិពល ដែលអាចជះមកលើមនុស្សនោះ គឺវាមានទាំងវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែវាក៏អាស្រ័យទៅលើអ្នកដែលថាតើអ្នកនឹងជ្រើសរើស ជម្រើសមួយណាដែលអាចធ្វើឱ្យអ្នកមានក្តីសុខ ព្រោះថាការដែលមានស្នេហាវាជារឿងមួយដែលធ្វើឱ្យអ្នកប្រឈមមុខទៅនឹងភាពឈឺចាប់ ដូច្នេះហើយ អ្នកត្រូវត្រៀមចិត្តទុកជាមុននៅគ្រា ដែលមានការបែកបាក់មកដល់។

រូបតំណាង
រូបតំណាង

ជាក់ស្តែងក៏មានមនុស្សស្រីភាគច្រើន តែងតែទទួលរងនូវភាពឈឺចាប់ រាប់ខែរាប់ឆ្នាំ ដោយសារ តែមនុស្សដែលមិនសាកសម និងទទួលបានក្តីស្រលាញ់ និងភាពស្មោះត្រង់ពីពួកគេ។ នៅពេលខ្លះ មនុស្សដែលអ្នកចង់មាននៅក្នុងជីវិតខ្លាំងបំផុត អាចជាមនុស្សម្នាក់ នៅពេលដែល អ្នករស់នៅដោយគ្មានគេ គឺល្អបំផុតសម្រាប់ជីវិតរបស់អ្នក។ កុំបន្ត ឱ្យការបាត់បង់ខ្លួនឯង មានរយៈពេលយូរឱ្យសោះ អ្នកត្រូវតែព្យាយាមដកខ្លួនឯង ចេញពីភាពឈឺចាប់ទាំងអស់នោះឱ្យបាន ព្រោះថា វានឹងបំផ្លាញជីវិតអ្នកបន្តិចម្តងៗ។ 

ការដែលឈឺចាប់ ដោយសារ តែការបែកបាក់នោះ វាមិនមែន ជារឿងដែលខុសនោះទេ ដែលយើងត្រូវឈឺចាប់ ព្រោះ យើងក៏ជាមនុស្ស ដែលមានបេះដូងមានចិត្តសម្រាប់ឈឺផងដែរ អញ្ចឹងហើយ យើងមិនបាច់ ត្រូវតែដាក់សម្ពាធមកលើខ្លួនឯង ថាត្រូវតែរឹងមាំនោះទេ។ អ្វីដែលសំខាន់នោះ គឺយើងអាចឈឺចាប់បាន ប៉ុន្តែ ត្រឹមតែរយៈពេលខ្លីបានហើយ ជាងនេះទៅទៀត យើងគួរតែ បំភ្លេចនូវរឿងរ៉ាវឈឺចាប់ទាំងនោះឱ្យអស់ទើបយើងអាចចាប់ផ្តើមជីវិតសារជាថ្មី ដោយភាពរីករាយវិញបាន។ ប្រសិនបើអ្នក នៅតែមិនអាចបំភ្លេចនិងនៅតែស្រលាញ់គេម្នាក់នោះទៀត វាប្រៀបបាន ទៅនឹងការធ្វើបាបបេះដូងខ្លួនឯង ឱ្យកាន់តែឈឺចាប់ជាងនេះទៀតអញ្ចឹង!

រូបតំណាង
រូបតំណាង

មនុស្សគ្រប់គ្នាសុទ្ធតែដឹង ថាវានឹងពិបាកក្នុងការទទួលយកនូវការពិត ប៉ុន្តែ បើអ្នក នៅតែមិនទទួលស្គាល់ទៀត មនុស្សដែលរងទុក្ខនិងឈឺចាប់បំផុតនោះ គឺមានតែអ្នកម្នាក់គត់។ ប៉ុន្តែ ចំណែកឯគេវិញ បែរជារស់នៅយ៉ាងមានក្តីសុខជាមួយអ្នកថ្មីទៅវិញ! តើអ្នកគិតថាវាជារឿងយុត្តិធម៍សម្រាប់អ្នកដែរទេ?  ដែលអ្នកត្រូវមកខូចចិត្ត រាប់ខែរាប់ឆ្នាំ ដោយសារតែ មនុស្សក្បត់ និងមើលមិនឃើញពីតម្លៃរបស់អ្នកបែបនេះ មែនទេ? ពិតណាស់ អ្នកច្បាស់ជាមិនចង់ទទួលបានភាពអយុត្តិធម៍បែបនេះទេ  ដូច្នេះហើយ ចូរអ្នកថែរក្សាខ្លួនឯង ឱ្យបានល្អបំផុត ទៅតាមអ្វីដែលអ្នកអាចធ្វើទៅបាន។នៅពេលដែល អ្នកទទួលបានភាពរឹងពឹងហើយនោះ អ្នកក៏មិនត្រូវចាំបាច់ ទៅពឹងផ្អែកលើអ្នកណាទៀតដើម្បីទទួលបានសុភមង្គលផងដែរ។

រូបតំណាង
រូបតំណាង

ភាពឈឺចាប់ទាំងអស់នេះហើយដែលនឹងបង្រៀនអ្នក ឱ្យចេះស្គាល់ពីភាពអត់ធ្មត់ ហើយ វាក៏អាចជាឱកាសមួយដែលធ្វើឱ្យអ្នក អាចចំណាយពេលវេលា ជាមួយខ្លួនឯងឱ្យកាន់តែច្រើនជាងមុន ហើយទទួលយកបទពិសោធន៍ក្នុងស្នេហាមួយនេះទុកជាមេរៀន ដើម្បីយកមករៀន នៅពេលដែលអ្នកមានស្នេហានៅពេលក្រោយទៀត ដើម្បីកុំឱ្យអ្នក ត្រូវមកទទួលរងនូវភាពឈឺចាប់ ទាំងអស់នេះទៀត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...