មិនប្រាកដថា ស្អាត មានសំណាងទេ បើអ្នកកាន់តែ គ្មានលុយទៀត​ កាន់តែពិបាក - TrueID

មិនប្រាកដថា ស្អាត មានសំណាងទេ បើអ្នកកាន់តែ គ្មានលុយទៀត​ កាន់តែពិបាក

June 8, 2022

យល់ដឹង​៖ ជីវិតរបស់មនុស្សស្រី នៅពេលដែលមានលុយនិងពេលដែលគ្មានលុយគឺខុសគ្នាខ្លាំងណាស់ ជាពិសេសទាំងមុនពេលដែលរៀបការនិងក្រោយពេលដែលរៀបការរួច ម្យ៉ាងមនុស្សស្រីសម័យនេះ មុននឹងរៀបការគួរណាតែចេះរកលុយចិញ្ចឹមខ្លួនឯងក៏ដូចជាផ្គត់ផ្គង់គ្រួសារខ្លួន ឱ្យរស់នៅបានស្រួលជាមុនសិន សឹមគិតគូរឿងរៀបការតាមក្រោយ ក៏វាមិនទាន់ហួសពេលដែរ។

រូបតំណាង
រូបតំណាង

ជាងនេះទៅទៀតមនុស្សស្រីគ្រប់រូបត្រូវដឹង នៅពេលដែលជីវិតអ្នកមានលុយ និងជីវិតនៅពេលដែលអ្នកគ្មានលុយគឺវាពិតជាខុសគ្នាខ្លាំងណាស់ នៅពេលដែលអ្នកមានលុយច្រើន អ្នកចង់ទិញអ្វីចង់បានអ្វី ឬចង់ទៅណា គឺអ្នកមិនចាំបាច់គិតច្រើនរឿងលុយទៀតនោះទេ អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលជាក្តីសុខខ្លួនឯងបាន ប៉ុន្តែប្រសិនបើអ្នកគ្មានលុយវិញអ្នកបានត្រឹមតែសម្លឹងមើលរបស់ដែលខ្លួនចង់បាន និងអន់ចិត្តជាមួយខ្លួនឯងតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាអ្នកក៏មិនគួរច្រណែននឹងជីវិតរបស់អ្នកដទៃដែរព្រោះថាគេក៏មិនមែនរកបានមកងាយស្រួលដែរ វាក៏ត្រូវការឱ្យមានការខិតខំប្រឹងប្រែងផងដែរ។

រូបតំណាង
រូបតំណាង

លើសពីនេះទៅទៀត ចំពោះមនុស្សស្រីមុនពេលរៀបការ និងក្រោយពេលដែលរៀបការហើយ វាក៏មានភាពខុសគ្នាខ្លាំងដែរ។ មនុស្សស្រីមិនថារៀបការចូលក្នុងគ្រួសាអ្នកមាន ឬអ្នកក្រទេ ប្រសិនបើគ្មានសមត្ថភាពគ្មានលុយ ហើយចាំតែចាយលុយប្តី អ្នកច្បាស់ជាត្រូវគេដិះដៀល ជិះជាន់និងមើលងាយជាក់ជាមិនខានប៉ុន្តែបើអ្នករៀបការហើយ អ្នកមានទាំងសមត្ថភាព មានទាំងលុយ គ្មានអ្នកណាម្នាក់ហ៊ានមើលងាយអ្នកឡើយផ្ទុយទៅវិញ ប្តីនិងសាច់ញាតិគ្រួសារខាងប្តីអ្នក គឺគេមានតែស្រលាញ់ ឱ្យតម្លៃនិងចាំតែលើកតម្កើនអ្នកតែប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

ជារួមមកជីវិតរបស់មនុស្សស្រីកើតមកត្រូវតែចេះប្រឹងប្រែងរកលុយដោយខ្លួនឯងកុំរំពឹងចាំពឹងផ្អែកទៅលើអ្នកណាម្នាក់ឱ្យសោះ ហើយក៏ត្រូវចងចាំផងដែរថា គ្មានជីវិតណារស់នៅបានស្រួល ដូចជាជីវិតដែលចាយលុយដែលខ្លួនរកបានមកនោះទេអញ្ចឹងហើយ មនុស្សស្រីគ្រប់រូបគួរតែបានដឹងហើយថា ជីវិតរបស់មនុស្សស្រីពេលមានលុយ និងពេលដែលមានគ្មានលុយ វាខុសគ្នាយ៉ាងណានោះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...