ពិតទេ មនុស្សប្រុស បើចង់សល់លុយ​ ត្រូវឆាប់យកប្រពន្ធ? - TrueID

ពិតទេ មនុស្សប្រុស បើចង់សល់លុយ​ ត្រូវឆាប់យកប្រពន្ធ?

July 24, 2022

យល់ដឹង៖ អ្នករាល់គ្នាប្រាកដជាធ្លាប់លឺហើយជាពិសេសមនុស្សប្រុសដែលដល់វ័យត្រូវរៀបការតែម្តង គឺតែងតែលឺពីមនុស្សជុំវិញខ្លួនថា បើចង់សល់លុយសល់ឡាន ឬសល់ទ្រព្យ ត្រូវឆាប់យកប្រពន្ធ ទើបអាចសល់លុយកាក់ខ្លះ បើមិនអញ្ចឹងទេ រកបានច្រើនប៉ុណ្ណាក៏មិនសល់ដែរ។

ដូច្នេះហើយដើម្បីចង់ដឹងថាវាជារឿងពិតឬអត់ដែលមនុស្សប្រុសបើចង់សល់លុយ ត្រូវឆាប់យកប្រពន្ធនោះគឺត្រូវមើលលើហេតុផលមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលមនុស្សភាគច្រើនបូករួមទាំងមនុស្សប្រុសក៏គិតថាការឆាប់យកប្រពន្ធ គឺធ្វើឱ្យសល់លុយដែរ។

ពិតទេមនុស្សប្រុសបើចង់សល់លុយ​ ត្រូវឆាប់យកប្រពន្ធ?

១.មនុស្សស្រីពូកែទុកដាក់

រូបតំណាង
រូបតំណាង

ពិតណាស់អ្វីដែលធ្វើឱ្យមនុស្សភាគច្រើន បូករួមទាំងមនុស្សប្រុសក៏គិតថាការដែលចង់សល់លុយត្រូវតែឆាប់យកប្រពន្ធនោះ គឺដោយសារតែមនុស្សស្រីជាមនុស្សពូកែទុកដាក់ និងមានការបែងចែកចំណូលចំណាយបានល្អជាងមនុស្សប្រុសទើបការដែលមនុស្សប្រុសឆាប់យកប្រពន្ធ គឺជាអ្វីដែលធ្វើឱ្យពួកគេឆាប់សល់លុយ។

២. ធ្វើឱ្យមនុស្សប្រុសចេះចាស់ទុំ

រូបតំណាង
រូបតំណាង

មនុស្សប្រុសទោះចរិកក្មេង ដែលមិនសូវគិតគូបានវែងឆ្ងាយយ៉ាងណាក៏ដោយបើមានប្រពន្ធហើយ គឺច្បាស់ជាចេះចាប់ផ្តើមគិតគូដល់ប្រពន្ធកូនហើយព្រោះតែមិនមែននៅតែខ្លួនមួយដូចមុនទេ ដូច្នេះមិនអាចចេះតែចាយវាយតាមការសប្បាយ ដូចកាលនៅខ្លួនមួយទៀតទេ ហេតុនេះការឆាប់យកប្រពន្ធ បានធ្វើឱ្យមនុស្សប្រុសចេះចាស់ទុំជាងមុន។

៣.កាត់បន្ថយការដើរលេងផឹកស៊ី

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដោយសារតែកាលនៅកម្លោះចូលចិត្តដើរលេងផឹកស៊ីនេះហើយទើបធ្វើឱ្យគេមិនសល់លុយទាល់តែសោះ ទោះរកមកបានច្រើនប៉ុណ្ណាក៏ដោយ តែនៅពេលដែលមានប្រពន្ធគឺមិនអាចដើរលេងផឹកស៊ីបានតាមតែចិត្តដូចមុន ហើយទុកប្រពន្ធឱ្យនៅផ្ទះតែឯងនោះទេបើមិនអញ្ចឹងទេ គេច្បាស់ជាលែងចោល ដោយការកាត់បន្ថយការដើរលេងផឹកស៊ីដើម្បីប្រពន្ធនេះហើយ ទើបធ្វើឱ្យមនុស្សប្រុសចេះសល់លុយនឹងគេ។

៤. ចាប់ដៃគ្នារកស៊ី

រូបតំណាង
រូបតំណាង

មនុស្សប្រុសភាគច្រើននៅពេលដែលមិនទាន់មានប្រពន្ធ គឺមិនទាន់ចេះគិតគូអ្វីបានវែងឆ្ងាយឡើយ គឺដឹងតែសប្បាយតែនៅពេលដែលមានប្រពន្ធ គឺមិនអាចលេងសើចបានទៀតឡើយ ព្រោះយកកូនស្រីគេមកហើយ ត្រូវតែមានទំនួលខុសត្រូវម្យ៉ាងមនុស្សពីរនាក់ រៀបការហើយឱ្យតែប្រឹងចាប់ដៃគ្នារកស៊ី គឺច្បាស់ជារីកចម្រើនទៅមុខ បែបនេះហើយបានជាមនុស្សប្រុសដែលចង់សល់លុយ ត្រូវឆាប់យកប្រពន្ធ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...