រឿងសាមញ្ញៗ ដែលប្តីធ្វើ តែឆក់បេះដូងប្រពន្ធបាន - TrueID

រឿងសាមញ្ញៗ ដែលប្តីធ្វើ តែឆក់បេះដូងប្រពន្ធបាន

December 21, 2022

យល់ដឹង៖សម្រាប់មនុស្សស្រីជាប្រពន្ធ មិនដែលប៉ងចង់បានអ្វីច្រើនពីប្តីឡើយតែមនុស្សប្រុសជាប្តីបែរជាចូលចិត្តគិតថា រាល់មនុស្សស្រីទាំងអស់សុទ្ធតែត្រូវការលុយ និងរបស់របរមានតម្លៃទៅវិញទាំងដែលរបស់ទាំងអស់នោះ មិនមែនជាអ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការឡើយ។

ជាងនេះទៅទៀតអ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការពិតប្រាកដពីប្តីរបស់ពួកគេគឺជារឿងសាមញ្ញមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៅវិញទេ ប៉ុន្តែមានតែប្តីភាគតិចតែប៉ុណ្ណោះដែលអាចធ្វើវាបានដើម្បីប្រពន្ធរបស់ខ្លួន បើទោះបីជារឿងនេះវាមិនពិបាកអ្វីណាស់ណាសម្រាប់មនុស្សប្រុសជាប្តីក៏ដោយ។

រឿងសាមញ្ញ៣យ៉ាងប្តីភាគតិចដែលអាចធ្វើបាន៖

១. យកចិត្តទុកដាក់លើប្រពន្ធ

រូបតំណាង
រូបតំណាង

ប្តីដែលនិយាយថាស្រលាញ់ប្រពន្ធអាចនឹងមានច្រើនក៏ពិតមែន ប៉ុន្តែប្តីដែលស្រលាញ់ ដោយមានការយកចិត្តទុកដាក់លើប្រពន្ធគឺមានមិនច្រើនឡើយ ព្រោះមនុស្សប្រុសគិតថារៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយមិនចាំបាច់ត្រូវផ្អែមល្ហែម និងយកចិត្តទុកដាក់ដូចមុនទេ តែតាមពិត អ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការ គឺការយកចិត្តទុកដាក់ពីប្តីនេះឯង។

២. ជួយសម្រាលទុក្ខលំបាកប្រពន្ធ

រូបតំណាង
រូបតំណាង

មានមនុស្សប្រុសជាប្តីច្រើនណាស់ដែលដឹងថាប្រពន្ធជួបនូវទុក្ខលំបាកអ្វីខ្លះ តែមិនមានប្តីច្រើនទេ ដែលឃើញប្រពន្ធលំបាកហើយចេះជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធនោះ បើទោះបីឃើញនឹងភ្នែក ក៏មិនសូវជាមានចិត្តចង់ជួយប្រពន្ធដែរព្រោះគិតថាវាជាការងាររបស់មនុស្សស្រី ម្យ៉ាងក៏អាងថាខ្លួនជាអ្នកចេញរកលុយផងនោះ ទើបប្តីភាគច្រើនមិនចេះជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធ។

៣. យល់ពីអារម្មណ៍ប្រពន្ធ

រូបតំណាង
រូបតំណាង

ជីវិតប្តីប្រពន្ធក្រោយពេលរៀបការរួចអាចនឹងមិនសូវមានសុភមង្គលដូចមុន គឺមកពីប្តីប្រពន្ធមិនចេះយល់ពីគ្នាទៅវិញទៅមកជាពិសេសមនុស្សប្រុសជាប្តី អាចនឹងឆាប់មានការធុញទ្រាន់នឹងប្រពន្ធព្រោះគិតថាកាន់តែនៅជាមួយគ្នា កាន់តែមិនយល់ពីគ្នា នោះក៏ដោយសារតែមនុស្សប្រុសជាប្តី មិនព្រមព្យាយាមយល់ពីប្រពន្ធរបស់ខ្លួន ទើបចេះតែមានបញ្ហានឹងគ្នា  ហើយក៏មានប្តីតិចណាស់ដែរ ដែលចេះព្យាយាមយល់ពីអារម្មណ៍របស់ប្រពន្ធខ្លួន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...