កំហឹងច្រើនតែ បរាជ័យ មកដឹង​ពី​វិធី ក្នុងការ​គ្រប់គ្រង អារម្មណ៍របស់អ្នក - TrueID

កំហឹងច្រើនតែ បរាជ័យ មកដឹង​ពី​វិធី ក្នុងការ​គ្រប់គ្រង អារម្មណ៍របស់អ្នក

June 12, 2021

យល់ដឹង៖ មនុស្សគ្រប់គ្នា សុទ្ធតែធ្លាប់ខឹង និងមានអារម្មណ៍ឆេវឆាវ ប៉ុន្តែមានមនុស្សមួយចំនួន អាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន និងមនុស្សមួយចំនួន ទៀតបណ្តោយ ឲ្យអារម្មណ៍ទាំងនោះ គ្រប់គ្រងខ្លួនឯងវិញ។ ការមានកំហឹងក្នុងខ្លួន ជារឿងមួយមិនល្អនោះទេ ព្រោះវាអាចដុតបំផ្លាញ សេចក្តីសុខរបស់ អ្នកបានគ្រប់ពេល។

មនុស្សអស្ចារ្យជាមនុស្ស ដែលអាចគ្រប់គ្រងអារម្មណ៍ មិនឲ្យកំហឹងនាំមុខអ្នកបាន។ ការចេះគ្រប់គ្រងចិត្ត ឲ្យមានភាពស្ងប់ស្ងាត់ក្នុងការធ្វើអ្វីមួយ វានឹងនាំអ្នកទៅរកភាព ជោគជ័យដ៏ធំធេង។ មនុស្សដែលអាច សម្រេចកិច្ចការធំបាន រមែងមិនមែនជា មនុស្សដែលឆេវឆាវនោះទេ។

ចំណែកឯមនុស្សដែល បណ្តោយឲ្យកំហឹងដឹកនាំខ្លួនបាន តែងតែមានភាពបរាជ័យ គ្រប់ពេលដែល ធ្វើការងារ។ អារម្មណ៍ឆេវឆាវ នឹងដុតបំផ្លាញខ្លួន អ្នកដោយភ្លើងកំហឹង តែងធ្វើឲ្យ អ្នកបាត់បង់ការគ្រប់គ្រង ហើងធ្វើរឿង ខុសឆ្លង ដែលអាចនាំឲ្យមាន វិប្បដិសារីទៅថ្ងៃក្រោយ។

ខាងក្រោមជាវិធី ដែលជួយអ្នកគ្រប់គ្រង អារម្មណ៍របស់ខ្លួនឯងបាន៖

១. ព្យាយាមរកប្រភពនៃអារម្មណ៍អវិជ្ជមាន

រាល់ពេលដែលយើងខឹង ត្រូវតែសួរខ្លួនឯងថា តើអារម្មណ៍នៃកំហឹងនេះ មកពីណា? រាល់ពេលដែល អ្នកនៅស្ងៀម មិនឆេវឆាវ វានឹងធ្វើឲ្យអារម្មណ៍របស់ អ្នកបានធូរស្បើយ។ ដំបូងអ្នកអាចខឹងខ្លាំង ប៉ុន្តែអ្នកត្រូវព្យាយាម រំងាប់អារម្មណ៍របស់ខ្លួនឯងបន្តិចម្តងៗ ប្រើគំនិតរបស់អ្នក ដើម្បីដឹងពី ប្រភពនៃភាពអវិជ្ជមាន។ ដូច្នេះអ្នកនឹងដឹងពី វិធីបំបាត់កំហឹងរបស់អ្នក។

រូបភាពតំណាង
រូបភាពតំណាង

២. និយាយអំពីអារម្មណ៍មិនសប្បាយចិត្ត

ប្រសិនបើអ្នកមាន អារម្មណ៍មិនល្អ ហើយបណ្តាល មកពីនរណាម្នាក់។ ដូច្នេះវិធីដែល ល្អបំផុតគឺ ត្រូវរកមនុស្សនោះបន្ទាប់មកអង្គុយចុះ ហើយនិយាយវាចេញមក ដើម្បីរកដំណោះស្រាយ ជាមួយគេ។ អ្នករក្សាវាកាន់តែច្រើន អ្នកនឹងមានអារម្មណ៍ មិនស្រួលកាន់តែខ្លាំង។

រូបភាពតំណាង
រូបភាពតំណាង

៣. រំលឹកខ្លួនអ្នក កុំឲ្យកំហឹងកើតឡើងគ្រប់ពេល

មានមនុស្សជាច្រើន ដែលកម្រនឹងខឹងមូលហេតុ គឺដោយសារតែពួកគេ ចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ ពួកគេដឹងពីរបៀបគិត មុនពេលពួកគេនិយាយ។ ដូច្នេះនៅពេល ពួកគេហៀបនឹងខឹង ពួកគេនឹងរកកន្លែងមួយ ដែលគ្មានមនុស្ស ហើយព្យាយាម រំងាប់អារម្មណ៍ឆេវឆាវ និងធ្វើសមាធិ។

នៅពេលនោះ អារម្មណ៍នឹងវិលត្រឡប់មករក សភាពដើមវិញភ្លាមៗ។ ជាច្រើនដង យើងមិនអាចគ្រប់គ្រង អ្វីដែលកើតឡើងនៅខាងក្រៅបានទេ ប៉ុន្តែយើងអាចគ្រប់គ្រងចិត្ត គំនិតនៅខាងក្នុងខ្លួនយើងបាន។

រូបភាពតំណាង
រូបភាពតំណាង

៤. អ្នកដែលមិនអាច គ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន នឹងទទួលផលវិបាកយ៉ាងធំ

អារម្មណ៍អវិជ្ជមាន តាមពិតមានតែ បណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែផលវិបាកគឺ ធំធេងណាស់។ ដូចជាពាក្យ អសុរោះ អាចបំផ្លាញទំនាក់ទំនង ដែលបានភ្ជាប់ជាច្រើនឆ្នាំ មកហើយបាន។ ក្នុងនាមជាមនុស្សម្នាក់ អ្នកត្រូវតែរៀន គ្រប់គ្រងអារម្មណ៍របស់ខ្លួន។

រូបភាពតំណាង
រូបភាពតំណាង

៥. ញញឹមជានិច្ច

អ្នកគួរតែព្យាយាមញញឹម ឲ្យបានច្រើន ជាពិសេសនៅពេលព្រឹក ពេលចាប់ផ្តើមថ្ងៃថ្មី ដើម្បីឲ្យយើងមាន អារម្មណ៍រីករាយបានពេញមួយថ្ងៃ។ អ្នកមិនអាចដឹងបានទេថា ថ្ងៃនេះនឹងនាំអ្វីមកឲ្យអ្នកខ្លះ រឿងដែលសំខាន់ ត្រូវធ្វើចិត្តឲ្យស្រស់ស្រាយ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកវា៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ៖ phunutoday

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...