វិធី៦យ៉ាង ជួយ​ឲ្យអ្នក មាន​ការ​គិត ​បែប​វិជ្ជមាន ច្រើន​ជាង​មុន - TrueID

វិធី៦យ៉ាង ជួយ​ឲ្យអ្នក មាន​ការ​គិត ​បែប​វិជ្ជមាន ច្រើន​ជាង​មុន

June 9, 2021

ជីវិត៖ មនុស្សគ្រប់គ្នា មានអារម្មណ៍ថា មានភាពអវិជ្ជមាន នៅចំណុចខ្លះ។ វាគ្រាន់តែជាធម្មជាតិទេ ដែលអ្នកមានអារម្មណ៍បែបនេះ។ គ្មាននរណាម្នាក់ អាចសប្បាយចិត្ត គ្រប់ពេលវេលានោះទេ ប៉ុន្តែវានឹងមាន ស្ថានភាពដែលអាចបណ្តាលឱ្យយើង បាត់បង់នូវការគ្រប់គ្រង និងសូម្បីតែ ការគិតពិចារណា។ 

យោងទៅតាម វិទ្យាស្ថានវេជ្ជសាស្ត្រ មីឈីហ្គែន គំនិតអវិជ្ជមាន អាចប៉ះពាល់ដល់ អារម្មណ៍របស់យើង​ខ្លាំង​ ព្រោះវាធ្វើឱ្យយើង​ក្រៀមក្រំ និងថប់បារម្ភ ច្រើន​។ វាមិនត្រឹមតែ ជះឥទ្ធិពលដល់ ខាងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ រាងកាយផងដែរ។ ហេតុដូច្នេះ វាសំខាន់ណាស់ ដែលត្រូវរៀន ពីរបៀបគ្រប់គ្រង អារម្មណ៍របស់ខ្លួនឯង។

នេះគឺជាវិធីមួយចំនួន ដើម្បីឲ្យអ្នកអាចគ្រប់គ្រង លើគំនិតអវិជ្ជមាន របស់ខ្លួនឯងបាន៖

១.​​ ផ្តោតលើអារម្មណ៍របស់ខ្លួនឯង

ការមិនអើពើ នឹងអារម្មណ៍របស់អ្នក នឹងមិនធ្វើឱ្យអ្វីៗ ប្រសើរឡើងសម្រាប់អ្នកទេ។ ប្រសិនបើអ្នកមាន អារម្មណ៍សោកសៅ ហើយមានទុក្ខព្រួយ។ អ្នកគួរតែផ្តល់ ពេលវេលាសម្រាប់ខ្លួនឯង ក្នុងការលំហែកាយ ដើម្បីឲ្យអារម្មណ៍របស់អ្នក បានធូរស្បើយ។

រូបភាពតំណាង
រូបភាពតំណាង

២. ចែករំលែក អារម្មណ៍របស់អ្នក ជាមួយអ្នកជិតស្និទ្ធ

ជាការពិត នៅពេលអ្នកនិយាយ ជាមួយនរណាម្នាក់ អំពីគំនិតអវិជ្ជមានទាំងអស់ ដែលអ្នកកំពុងជួបប្រទះ អ្នកនឹងអាចមាន អារម្មណ៍ធូរស្បើយ។ វាក៏ជួយធ្វើឱ្យ ស្នាមរលាក នៅក្នុងគំនិតអ្នក បានជាសះស្បើយ យ៉ាងឆាប់រហ័យដែរ។

រូបភាពតំណាង
រូបភាពតំណាង

៣. ធ្វើអ្វីដែលល្អសម្រាប់ខ្លួនអ្នក

នៅពេលអ្នកជួបប្រទះ នូវគំនិតអវិជ្ជមាន អ្នកជួបប្រទះនូវការធ្លាក់ចុះ ដែលរារាំង អ្នកពីការធ្វើអ្វីមួយ។ សូម្បីតែអ្វីមួយតូច ដូចជាការងើប​ចេញពីគ្រែ ក៏ហាក់ដូចជាកិច្ចការ ដែលគួរឲ្យធុញទ្រាន់ និង​លំបាកដែរសម្រាប់​អ្នក​។ ប៉ុន្តែប្រសិនបើអ្នក អាចគ្រប់គ្រង ការចេញពីគ្រែរបស់អ្នក ហើយចាប់ផ្តើម កែទម្លាប់អាក្រក់ សម្រាប់ខ្លួនអ្នក វានឹងធ្វើឲ្យជីវិតរបស់ អ្នកកាន់តែប្រសើរឡើង ។

រូបភាពតំណាង
រូបភាពតំណាង

៤- ពេញចិត្តនឹងរបស់ដែលអ្នកមាន

អ្នកមិនដឹងថា អ្នកមានសំណាងប៉ុណ្ណាទេ ទោះបីជាអ្នកប្រហែលជា មិនមានអារម្មណ៍បែបនេះ នៅពេលនេះ ក៏ដោយក៏មានរឿងជាច្រើន នៅក្នុងជីវិតរបស់អ្នក ដែលអ្នកត្រូវអរគុណចំពោះវា។ វាអាចជា ការភ្ញាក់ផ្អើលតូចមួយ ពីមនុស្សជាទីស្រឡាញ់ ឬជាសញ្ញាវិជ្ជមាន ពីសកលលោក។ ចូលពេញចិត្តនឹង របស់ដែលអ្នកមាន ហើយបង្ហាញ ការដឹងគុណចំពោះអ្វី ដែលអ្នកមានទាំងនោះ។

រូបភាពតំណាង
រូបភាពតំណាង

៥. ញ៉ាំ និងគេងឲ្យបានល្អ

នៅពេលដែលអ្នក បន្តគិតអំពីអ្វីដែលរំខានអ្នក ដដែលៗនោះ ច្បាស់ណាស់​ភាព​រំខាន​ទាំងនោះ​ នឹង​មិនធ្វើ​ឲ្យ អ្នកមិន​អាច​គេងលក់​បាន ដោយស្កប់​ស្កល់​​នោះទេ ការទទួលទានអាហារក៏ដូចគ្នា​។ រាងកាយរបស់អ្នក ត្រូវការ​សម្រាកនិង​ទទួលបាន​ការ​មើល​ថែ ឱ្យបានល្អ។ នៅពេលអ្នក មើល​ថែ​រាងកាយនិង​សុខភាព​ របស់​អ្នក​បាន​ល្អ​ វាធ្វើនឹងឱ្យ អ្នកមានអារម្មណ៍ កាន់តែប្រសើរ ទៅតាម​នោះ​ផងដែរ។

រូបភាពតំណាង
រូបភាពតំណាង

៦. បង្កើត និងថែរក្សាទំនាក់ទំនងសង្គមរបស់អ្នក

នេះគឺជាវិធីដ៏ល្អមួយ ក្នុងការនិយាយថា អ្នកត្រូវការបង្កើតមិត្ត ជាមួយមនុស្សដែលអ្នក ចង់សេពគប់។ នៅពេលដែលអ្នករកឃើញមិត្តភក្តិ ដែលមានគំនិតដូចគ្នា វាកាន់តែងាយស្រួល សម្រាប់អ្នក ព្រោះពួកគេអាចចែករំលែក ភាពសោកសៅ របស់អ្នកបាន៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ៖ her.womenworking

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...