វិធី៣យ៉ាង មនុស្សស្រីឆ្លាតតែងធ្វើដើម្បីចងចិត្តប្តី - TrueID

វិធី៣យ៉ាង មនុស្សស្រីឆ្លាតតែងធ្វើដើម្បីចងចិត្តប្តី

December 22, 2022

យល់ដឹង៖ មនុស្សស្រីជាប្រពន្ធគ្រប់រូបត្រូវដឹងថាក្រោយពេលដែលរៀបការហើយ មិនថាគេស្រលាញ់អ្នកខ្លាំងយ៉ាងណាទេគេក៏នៅតែអាចមានចិត្តប្រែប្រួលបានដែរ បែបនេះហើយត្រូវចេះមានវិធានការក្នុងការការពារទុកជាមុន ដើម្បីកុំឱ្យប្តីប្រែប្រួលចិត្តទាន់។

ហេតុនេះហើយមនុស្សស្រីគ្រប់រូបគួរតែមានភាពវៃឆ្លាត ក្នុងការចងចិត្តប្តីកុំឱ្យងាករេទៅរកស្រីក្រៅដោយគួរតែប្រើវិធីសាស្ត្រមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ធានាថាប្តីអ្នកនឹងស្រលាញ់មិនប្រែប្រួលទៅណាឡើយហើយថែមទាំងស្រលាញ់អ្នកខ្លាំងជាងមុនទ្វេដងទៀតផង។

វិធី៣យ៉ាងដែលមនុស្សស្រីឆ្លាតតែងធ្វើដើម្បីចងចិត្តប្តី៖

១. ពូកែធ្វើម្ហូប

រូបតំណាង
រូបតំណាង

អ្វីដែលមនុស្សស្រីឆ្លាតតែងតែធ្វើដើម្បីចងចិត្តប្តីមិនឱ្យទៅណាគឺមនុស្សស្រីជាប្រពន្ធតែងតែធ្វើខ្លួនជាប្រពន្ធដ៏ល្អម្នាក់ ជាពិសេសពូកែធ្វើម្ហូបឆ្ងាញ់ហើយការដែលប្រពន្ធពូកែធ្វើម្ហូបបែបនេះ គឺគ្មានប្តីណាដែលមិនចង់បាយផ្ទះនោះទេ ចេញពីធ្វើការច្បាស់ជាតម្រង់មកផ្ទះជាក់ជាមិនខាន ដោយវាជាអ្វីដែលមនុស្សស្រីជាប្រពន្ធគួរតែធ្វើ ដើម្បីចងចិត្តប្តី។

២. ពូកែរកលុយ

រូបតំណាង
រូបតំណាង

ជាការពិត មនុស្សស្រីជាប្រពន្ធនៅពេលដែលពូកែរកលុយដោយខ្លួនឯងគឺគ្មានប្តីណាងាយប្រែប្រួលចិត្តចំពោះឡើយ ផ្ទុយទៅវិញមានតែគោរព និងកោតសរសើរចំពោះប្រពន្ធជាខ្លាំងព្រោះថាការដែលបានប្រពន្ធពូកែរកលុយ តែងតែធ្វើឱ្យជីវិតប្តីកាន់តែមានភាពរុងរឿងនិងមានមុខមាត់ក្នុងសង្គម ដោយសារតែបានប្រពន្ធពូកែបែបនេះ។

៣. ពូកែយល់ចិត្ត

រូបតំណាង
រូបតំណាង

មនុស្សស្រីជាប្រពន្ធត្រូវដឹងថាការដែលប្តីចេះមានស្រីក្រៅ វាក៏អាចមកពីការដែលអ្នកមិនចេះយល់ចិត្តប្តីដែរ ទើបធ្វើឱ្យប្តីអ្នក ចេញទៅរកអ្នកយល់ចិត្ត អញ្ចឹងហើយដើម្បីចងចិត្តប្តីមិនឱ្យទៅរកអ្នកយល់ចិត្តនៅឯណាអ្នកត្រូវធ្វើជាប្រពន្ធម្នាក់ដែលពូកែយល់ចិត្តប្តី នោះប្តីអ្នកនឹងស្រលាញ់ស្ម័គ្រស្មោះជាមួយអ្នកតែម្នាក់គត់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...