យល់ដឹង៖មនុស្សស្រី ប្រសិនបើមិនចង់ឱ្យខ្លួនឯង ត្រូវរស់នៅតែម្នាក់ឯងរហូតទេនោះ កុំប្រកាន់យក នូវគំនិតមិនល្អៗមួយចំនួនចំពោះស្នេហាឱ្យសោះ ព្រោះការដែលមានស្នេហា វាមិនមែនសុទ្ធតែជារឿងដែលមិនល្អនោះទេ ប្រសិនបើយើងមើលវា ក្នុងភាពស្រស់ស្អាតនោះ។
ដូច្នេះហើយប្រសិនបើមនុស្សស្រី មិនចង់រស់នៅតែម្នាក់ឯងរហូតទេនោះ ដាច់ខាតគួរតែបោះបង់ចោល នូវការប្រកាន់យកនូវគំនិតអាក្រក់ៗ ដូចដែលមានរៀបរាប់នៅខាងក្រោមនេះដោយសារតែគំនិតអាក្រក់ៗទាំងអស់នេះហើយ ទើបជាហេតុធ្វើឱ្យមនុស្សស្រីជាច្រើន ត្រូវរស់នៅតែម្នាក់ឯង ដោយគ្មានស្នេហា ដូចជាមនុស្សស្រីទូទៅ។
មនុស្សស្រី មិនថាពូកែប៉ុណ្ណាទេបើនៅតែប្រកាន់យកគំនិតនេះទៀត គ្មានថ្ងៃដែលអាចមានស្នេហាបានឡើយ៖
១.ស្នេហាតែងតែធ្វើឱ្យមនុស្សឈឺចាប់
វាមិនខុសឡើយដែលគិតបែបនេះប៉ុន្តែមិនមែនឱ្យតែមានស្នេហា គឺសុទ្ធតែត្រូវឈឺចាប់ ទាំងអស់នោះទេ ម្យ៉ាងវិញទៀតមនុស្សជាច្រើន តែងតែទទួលបានក្តីសុខ បន្ទាប់ពីពួកគេ សម្រេចចិត្តទទួលយកទំនាក់ទំនងស្នេហា។ លើសពីនេះ ស្នេហាផ្តល់ក្តីសុខ ឬការឈឺចាប់ឬក៏អត់នោះ គឺវាអាស្រ័យទៅលើមនុស្សស្រី ថានឹងជ្រើសរើសមនុស្សប្រុស ប្រភេទណា។ហេតុនេះហើយ បើអ្នកនៅតែប្រកាន់នូវគំនិតថា ឱ្យតែមានស្នេហាដឹងតែឈឺចាប់នោះ គឺអ្នកគ្មានថ្ងៃ ដែលមានស្នេហាហើយក៏មិនអាចទទួលបាននូវក្តីសុខ ដូចជាមនុស្សស្រីទូទៅបានដែរ។
២. ស្រលាញ់គ្នាធ្វើអ្វីបើគង់តែបែកគ្នាដដែលនឹង
មនុស្សស្រី បើនៅតែប្រកាន់យកនូវគំនិតថាស្រលាញ់គ្នាធ្វើអ្វី បើគង់តែបែកគ្នាដដែលនោះ គឺវានឹងធ្វើឱ្យអ្នកគ្មានថ្ងៃដែលអាចស្គាល់ នូវរសជាតិស្នេហា ដូចជាមនុស្សទូទៅបានឡើយ។ ព្រោះមានគូសង្សារខ្លះ ស្រលាញ់គ្នារាប់ឆ្នាំ តែនៅតែអាចបែកគ្នាបាន ហើយគូសង្សារខ្លះទៀត ក៏ស្រលាញ់គ្នារហូតដល់ចូលរោងការជាមួយគ្នា។ ដូច្នេះហើយ ចំពោះសេចក្តីស្នេហា ការដែលមានបែកមានជួប វាជារឿងធម្មតាទៅហើយ អញ្ចឹងហើយ កុំដាក់សម្ពាធលើខ្លួនឯងហើយគួរតែសាកល្បងទទួលយក រួចរស់នៅក្នុងបច្ចុប្បន្នកាល ជាពិសេស កុំទាន់គិតដល់រឿងអនាគតដែលមិនទាន់កើតឡើងឱ្យសោះ។
៣.មនុស្សប្រុសសុទ្ធតែដូចគ្នា
មនុស្សស្រីមួយចំនួនក្រោយពេលដែលធ្លាប់បែកបាក់ស្នេហាចាស់ រួចម្តងហើយនោះ គឺពួកគេសុខចិត្តទ្រាំរស់នៅ តែម្នាក់ឯងដោយគិតថាមនុស្សប្រុសទាំងអស់ គឺសុទ្ធតែដូចគ្នា ប៉ុន្តែដោយឡែកការគិតបែបនេះគឺវាមិនត្រឹមត្រូវឡើយ ព្រោះមនុស្សប្រុស មិនបានដូចគ្នាទាំងអស់នោះទេគ្រាន់តែមនុស្សស្រី មិនទាន់បានជួបមនុស្សប្រុសល្អតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតប្រសិនបើអ្នក មិនអនុញ្ញាត្តិឱ្យខ្លួនឯងសាកល្បង ទទួលយកស្នេហាថ្មីទេនោះ តើពេលណាទើបអ្នកអាចមានស្នេហា និងមានមនុស្សប្រុសល្អម្នាក់ ដែលអាចមើលថែអ្នកបាននោះ?
៤. លើលោកនេះគ្មានស្នេហាពិតឡើយ
មនុស្សស្រីភាគច្រើនដែលគ្មានស្នេហា គឺពួកគេមិនជឿថាស្នេហាពិត មាននៅលើលោកនេះទេ ទើបជាហេតុធ្វើឱ្យពួកគេគិតថា ការនៅម្នាក់ឯងវាល្អជាងប៉ុន្តែមនុស្សស្រីគិតបែបនេះ វាមិនត្រឹមត្រូវឡើយ ព្រោះស្នេហាពិតនៅលើលោកនេះគឺពិតជាមានពិតមែន គ្រាន់តែមនុស្សស្រីមិនទាន់ដល់ពេលវេលា សាកសមណាមួយដែលបានជួបស្នេហាពិតរបស់ពួកគេ។ អញ្ចឹងហើយ បើទោះបីជាស្នេហាពិតរបស់អ្នក បានមកដល់ក៏ដោយ ក៏អ្នកមិនអាចទទួលបានវាដែរព្រោះតែអ្នក នៅតែប្រកាន់យកនូវគំនិតនេះ៕
ប្រភព៖ psychalive