យល់ដឹង៖ សុខភាពផ្លូវចិត្តវាពិតជាសំខាន់ខ្លាំងណាស់ ដែលតម្រូវឱ្យមនុស្សគ្រប់គ្នាចាំបាច់ត្រូវតែមានការយកចិត្តទុកដាក់ឱ្យបានខ្លាំង ក្នុងការមើលថែ និងការពារផ្លូវចិត្តខ្លួនឯង មិនឱ្យទទួលរងនូវការប៉ះទង្គិចពីអ្វីមួយ ព្រោះបើអញ្ចឹងទេ ជីវិតច្បាស់ជាមិនអាចមានក្តីសុខ ជាក់ជាមិនខាន។
ដូច្នេះហើយ ការថែរក្សាសុខភាពផ្លូវចិត្តខ្លួនឯងឱ្យបានល្អវាគឺជាទំនួលខុសត្រូវមួយ ដែលមនុស្សគ្រប់គ្នា ចាំបាច់ត្រូវតែថែរក្សា និងការពារផ្លូវចិត្តខ្លួនឯងរៀងៗខ្លួន ហើយនោះក៏ដោយសារតែមានមូលហេតុមួយចំនួន ទើបមនុស្សគ្រប់គ្នាចាំបាច់ត្រូវតែយកចិត្តឱ្យបានខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់ខ្លួនឯង។
ហេតុផលទាំងនេះដែលមនុស្សគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងជាមួយនឹងសុខភាពផ្លូវចិត្តខ្លួនឯង៖
១. ទទួលបានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត
កត្តាដែលជម្រុញដែលឱ្យមនុស្សគ្រប់កាន់តែមានការយកចិត្តទុកដាក់ ក្នុងការមើលថែសុខភាពផ្លូវចិត្តខ្លួនឯងនោះ គឺការទទួលបានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្តព្រោះការដែលមានសុខផ្លូវចិត្តល្អ វាក៏បានធ្វើឱ្យជីវិត ជួបតែសេចក្តីសុខ ដោយមិនងាយធ្វើឱ្យមនុស្សគ្រប់គ្នាងាយធ្លាក់ខ្លួនមានជម្ងឺនោះទេ អញ្ចឹងហើយ បានជាសុខភាពផ្លូវចិត្ត គឺវាចាំបាច់បំផុតដែលមនុស្សគ្រប់គ្នា ត្រូវតែមានការយកចិត្តទុកដាក់ជាមួយ។
២. មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន
នៅពេលដែលសុខភាពផ្លូវចិត្ត ទទួលរងការប៉ះទង្គិចខ្លាំងដោយសារតែការមិនយកចិត្តទុកដាក់ និងការពារវាឱ្យបានដិតដល់នោះ វាក៏បានជះឥទ្ធិពលអាក្រក់ទៅដល់ជីវិតរស់នៅប្រចាំថ្ងៃ របស់អ្នករាល់គ្នាដែរ ព្រោះការដែលសុខភាពផ្លូវចិត្តមិនល្អអារម្មណ៍របស់អ្នករាល់គ្នា ក៏ឆាប់ប្រែប្រួល និងឆាប់ឆេវឆាវ ដែលវាងាយនឹងប៉ះពាល់ ដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនខ្លាំងណាស់។ ដូច្នេះហើយទើបបានជាមនុស្សគ្រប់គ្នា ត្រូវមានទំនួលខុសត្រូវ ក្នុងការមើលថែសុខភាពផ្លូវចិត្តខ្លួនឯងឱ្យបានល្អនោះទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន ក៏ល្អទៅតាមនឹងដែរ។
៣. ជីវិតជួបតែរឿងល្អប្រសើរ
បើសុខភាពផ្លូវចិត្តល្អអ្វីៗក៏ល្អប្រសើរទៅតាមនឹងដែរ ព្រោះថាសុខភាពផ្លូវចិត្ត វាជាអ្វីមួយដែលសំខាន់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលជាចិត្តជម្រុញឱ្យមានភាពអត់ធ្មត់ តស៊ូ មិនបោះបង់ក្នុងការសម្រេចនូវរឿងណាមួយហេតុនេះហើយ បើចង់បានជីវិតដែលមានភាពល្អប្រសើរ មនុស្សរាល់គ្នា គួរណាតែចេះយកចិត្តទុកដាក់ ជាមួយនឹងសុខភាពផ្លូវចិត្តខ្លួនឯង ឱ្យបានខ្លាំងព្រោះថាវាក៏ជារឿងចាំបាច់ ដែលអ្នករាល់គ្នាត្រូវតែធ្វើ ជាដាច់ខាត មិនអញ្ចឹងទេ ជីវិតនឹងវង្វេងគោលដៅ ហើយគ្មានថ្ងៃរីកចម្រើនទៅមុខឡើយ៕
ប្រភព៖ missbish