យល់ដឹង៖ មនុស្សស្រី ប្រសិនបើចង់ឱ្យជីវិតខ្លួនឯងពោរពេញទៅដោយក្តីសុខ និងរស់នៅដោយភាពសុខសាន្ត នៅក្នុងជីវិតនោះ មនុស្សស្រីដាច់ខាតត្រូវតែធ្វើជាមនុស្សស្រីម្នាក់ ដែលមានភាពរឹងមាំ និងមានភាពឯករាជ្យគ្រប់គ្រាន់ ក្នុងការធ្វើអ្វីដោយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃ។
ហេតុនេះហើយ ប្រសិនបើមនុស្សស្រីគ្រប់រូបអាចធ្វើនូវរឿងមួយចំនួនបាន ដូចដែលរៀបរាប់នៅខាងក្រោមនេះ ជីវិតរបស់មនុស្សស្រី ច្បាស់ជាអាចរស់នៅពោរពេញ ទៅដោយសេចក្តីសុខជាមិនខាន អញ្ចឹងហើយមនុស្សស្រីគួរតែព្យាយាម ធ្វើនូវរឿងទាំងនេះដោយខ្លួនឯង។
មនុស្សស្រីបើអាចធ្វើរឿងទាំងនេះបានដោយខ្លួនឯង ជីវិតអ្នកច្បាស់ជាពោរពេញដោយក្តីសុខជាមិនខាន៖
១. ចេះទប់អារម្មណ៍ខ្លួនឯង មិនឱ្យបញ្ចេញមកខាងក្រៅ
អារម្មណ៍របស់មនុស្សស្រីនៅពេលដែលបញ្ចេញមកខាងក្រៅម្តងៗ គឺពិតជាមានផលប៉ះពាល់ ទៅដល់មនុស្សជុំវិញខ្លួនខ្លាំងណាស់ម្យ៉ាងវិញទៀត បញ្ហាក៏កាន់តែកើតមានឡើង នៅក្នុងជីវិតរបស់មនុស្សស្រី។ លើសពីនេះ មនុស្សជុំវិញខ្លួនក៏លែងចូលចិត្ត និងចង់នៅក្បែរទៀត ដូច្នេះហើយ បើមនុស្សស្រីមិនចង់មានបញ្ហាហើយចង់បានជីវិតដែលរីករាយ និងត្រូវបានមនុស្សជុំវិញខ្លួន ស្រលាញ់រាប់អាននោះគឺអ្នកត្រូវតែបង្រៀនខ្លួនឯង ឱ្យចេះទប់អារម្មណ៍ឱ្យបានជាប់ ហើយកុំចេះតែបណ្តោយឱ្យខ្លួនឯង បញ្ចេញអារម្មណ៍មកខាងក្រៅ ឱ្យសោះ។
២. ចេះគ្រប់គ្រងពេលវេលាខ្លួនឯង បានយ៉ាងច្បាស់លាស់
មនុស្សស្រីដែលចេះគ្រប់គ្រងឬចេះបែងចែកពេលវេលាខ្លួនឯង បានយ៉ាងច្បាស់លាស់ ក្នុងការធ្វើកិច្ចការអ្វីមួយនោះ គឺតែងតែជាមនុស្សស្រី ដែលតែងទទួលបានការស្រលាញ់ និងឱ្យតម្លៃជាខ្លាំងទើបវាជាហេតុធ្វើឱ្យជីវិតមនុស្សស្រី ជួបតែសេចក្តីសុខ។ បែបនេះហើយ បានជាមនុស្សស្រី ដែលចង់បានជីវិត ជួបតែសេចក្តីសុខនោះ គឺត្រូវចេះគ្រប់គ្រង ឬបែងចែកពេលវេលាខ្លួនឯង ឱ្យបានច្បាស់លាស់ ក្នុងការធ្វើកិច្ចការអ្វីមួយ នោះជីវិតរបស់មនុស្សស្រី ក៏ជួបតែភាពជោគជ័យ និងជួបតែក្តីសុខ នៅក្នុងផ្លូវចិត្ត។
៣. អាចរកប្រាក់ចំណូលបានដោយខ្លួនឯង
ចំពោះមនុស្សស្រី ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនិងមិនចាំបាច់ពឹងពាក់ អ្នកណាម្នាក់នោះ គឺតែងតែជាមនុស្សស្រីដែលមានភាពរឹងមា និងមានភាពឯករាជ្យនៅក្នុងខ្លួន។ ហេតុនេះហើយ ទោះពួកគេជួបនូវបញ្ហាធំខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែអាច រកសេចក្តីសុខដាក់ខ្លួនបានដែរ អញ្ចឹងហើយ បានជាមនុស្សស្រី ដែលចង់ឱ្យជីវិតខ្លួនឯង ពោរពេញទៅដោយសេចក្តីសុខនោះ គឺមនុស្សស្រីត្រូវតែធ្វើខ្លួន ឱ្យមានគោលជំហរ ដ៏រឹងមាំមួយ សម្រាប់ខ្លួនឯង ដោយបង្ហាញតាមរយៈការចេះរកប្រាក់់ចំណូល បានដោយខ្លួនឯង៕
ប្រភព៖ phunutoday