ជីវិត៖ នៅក្នុងយុគសម័យនេះ នៅតែមានស្ត្រីមួយចំនួន ដែលចូលចិត្តពឹងផ្អែក លើគ្រួសារប្តី។ ពួកគេថែមទាំង គិតថាកិច្ចការផ្ទះ និងមើលថែកូន គឺជាទំនួលខុសត្រូវ របស់ពួកគេ ប៉ុន្តែការងារទាំងនោះ គឺជាការងារគ្មានឈ្មោះ គ្មាននរណាម្នាក់ នឹងយល់ពី ភាពលំបាករបស់ស្ត្រីទេ។
ស្ត្រីត្រូវតែមាន ស្វ័យភាពខាងសេដ្ឋកិច្ច ដើម្បីមានសុភមង្គលផ្ទាល់ខ្លួន។ នៅពេលអ្នករកលុយដោយខ្លួនឯង អ្នកអាចរស់នៅប្រកប ដោយផាសុកភាព តាមរបៀបដែល អ្នកចង់បាន ដោយមិនចាំបាច់សម្លឹង មើលនរណាម្នាក់ ឬខ្លាចចិត្តរបស់នរណាម្នាក់ នៅពេលដែល អ្នកចំណាយទៅលអ្វីមួយ។
អ្នកក៏ត្រូវមាន ពេលវេលាគ្រប់គ្រាន់ សម្រាប់ខ្លួនឯងដែរ។ ប្រសិនបើអ្នកនៅក្មេង តែមិនបានទាញយកផលប្រយោជន៍ ពីវាអ្នកនឹងសោកស្តាយ នៅពេលអ្នកចាស់ទៅ។ ជីវិតរបស់មនុស្សគ្រប់គ្នា មានពេលវេលា រវល់ការងារ និងត្រូវព្រួយបារម្ភ។ លុយអាចរកបាន តែយុវវ័យភាព មិនអាចវិលត្រឡប់ មកវិញជារៀងរហូតទេ។ ដូច្នេះត្រូវចំណាយពេលស្រឡាញ់ខ្លួនឯង និងជួបមនុស្សដែលសក្ដិសម។ សូមធ្វើអ្វីដែលអ្នកចង់ធ្វើ និងទៅកន្លែងដែលអ្នកប្រាថ្នា ដើម្បីកុំឲ្យ អ្នកមានការសោកស្តាយ នាពេលអនាគត។
មិនថាជាបុរស ឬស្ត្រីអ្នកគួរតែ រស់នៅដោយឯករាជ្យ។ នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប តែងតែជួបបញ្ហាជានិច្ច វិធីដ៏ឈ្លាសវៃ គឺត្រូវប្រឈមមុខ និងដោះស្រាយវាតាមរបៀប ដ៏ប្រសើរបំផុត។ កុំបោះបង់ មុនពេលអ្នកចាប់ផ្តើម រស់នៅដោយថាមពល និងសេរីភាព។ ជីវិតនេះ គឺមានតម្លៃណាស់ អ្នកគួរតែ រស់នៅសម្រាប់ខ្លួនឯង មិនមែនសម្រាប់នរណាម្នាក់ទេ។ ដូច្នេះអ្នកត្រូវឈ្លាសវៃ និងដឹងពីរបៀប មិនចុះចាញ់ពេល ជួបការលំបាកម្តងៗ។ នៅពេលដែល អ្នកអាចជំនះវាបាន អ្នកនឹងកាន់តែរឹងមាំ និងក្លាហានជាងមុន៕
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload