មនុស្ស៤ប្រភេទនេះ ទោះទៅដល់ទីណាក៏មិនខ្វះញាតិរាប់ - TrueID

មនុស្ស៤ប្រភេទនេះ ទោះទៅដល់ទីណាក៏មិនខ្វះញាតិរាប់

September 19, 2022

យល់ដឹង៖មនុស្សយើងម្នាក់ៗកើតមក គ្មានអ្នកណាម្នាក់ចង់ឱ្យគេឯងមិនចូលចិត្ត ឬស្អប់នោះទេ បើទោះបីជាយើងម្នាក់ៗកើតមក មិនអាចផ្គាប់ចិត្តមនុស្សទាំងលោកឱ្យមកចូលចិត្តយើងបានក៏ដោយតែយ៉ាងហោចណាស់ ក៏យើងមិនទៅធ្វើអ្វី ដែលនាំឱ្យគេឯងស្អប់គ្រប់គ្នាដែរ។

ហេតុនេះហើយ បើចង់រស់នៅពោរពេញទៅដោយមនុស្សស្រលាញ់ចូលចិត្តច្រើនអ្នករាល់គ្នាត្រូវរៀនធ្វើខ្លួនឱ្យស្ថិតនៅក្នុងប្រភេទមនុស្ស ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិនព្រោះប្រភេទមនុស្សទាំងនេះ មិនថាទៅដល់ទីណាទេ គឺមិនខ្វះញាតិរាប់រកឡើយ។

មនុស្ស៤ប្រភេទនេះទោះទៅដល់ទីណាក៏មិនខ្វះញាតិរាប់៖

១.មនុស្សដែលមានសន្តានចិត្តល្អ

រូបតំណាង
រូបតំណាង

ត្រូវដឹង មនុស្សដែលមានសន្តានចិត្តល្អជាមួយនឹងមនុស្សជុំវិញខ្លួនមិនថាទៅដល់ទីណាទេ ទោះមិនមានទ្រព្យឬអំណាចអ្វីធ្វើឱ្យគេកោតខ្លាចក៏មិនខ្វះមនុស្សរាប់រកដែរ លើសពីនេះ ទៅណាមកណាមានតែមនុស្សចាំស្វាគមន៍ជានិច្ច ដូច្នេះបើមិនចង់ឱ្យគេឯងស្អប់ ត្រូវរៀនធ្វើអំពើល្អឱ្យបានច្រើន កុំចិត្តចង្អៀតពេកព្រោះស្លា.ប់ទៅ ក៏គ្មានយកអ្វីទៅបានដែរ។

២. មនុស្សចិត្តទូលាយ

រូបតំណាង
រូបតំណាង

រៀនធ្វើចិត្តឱ្យទូលាយ អ្វីដែលអាចចែករំលែកបាន គួរណាតែចេះចែករំលែកឱ្យមនុស្សដែលគេត្រូវការទើបទៅណាមកណា មានតែគេស្រលាញ់ចូលចិត្តច្រើន ហើយក៏មិនសូវមានសត្រូវច្រើនដែរ ដូច្នេះ មនុស្សដែលមានចិត្តទូលាយចំពោះមនុស្សជុំវិញខ្លួនរមែងតែជួបតែមនុស្សល្អៗ និងរឿងល្អៗនៅក្នុងជីវិត។

៣. មនុស្សមានទឹកចិត្ត

រូបតំណាង
រូបតំណាង

ឃើញគេជួបទុក្ខលំបាក កុំមើលនឹងភ្នែកបើមានសមត្ថភាពអាចជួយបានគួរតែជួយ រៀនធ្វើជាមនុស្សដែលមានទឹកចិត្តខ្លះ ទើបថ្ងៃក្រោយទៅពេលអ្នកជួបទុក្ខលំបាកម្តង នឹងមានមនុស្សចាំជួយអ្នកវិញ តែបើអ្នកគ្មានទឹកចិត្ត មិនចេះជួយគេឯង ហើយមើលតែនឹងភ្នែក នៅពេលដែលអ្នកជួបទុក្ខលំបាកម្តង គ្មានអ្នកណាមានចិត្តចង់ជួយអ្នកទេ។

៤. មនុស្សរួសរាយ

រូបតំណាង
រូបតំណាង

ភាពរួសរាយរបស់មនុស្សតែងតែនាំឱ្យមនុស្សជួបតែមនុស្សល្អៗ និងរឿងល្អៗក្នុងជីវិត ហើយមិនថាទៅដល់ទីណាទេ ទោះមិនមែនជាមនុស្សមានទ្រព្យ ឬមានភាពស្រស់ស្អាត ដែលអាចទាក់ភ្នែកឱ្យគេចូលចិត្តក៏ដោយបើមានភាពរួសរាយនៅក្នុងខ្លួន ​មិនថាចាស់ មិនថាក្មេងមនុស្សគ្រប់គ្នាច្បាស់ជាស្រលាញ់ និងចូលចិត្តអ្នកជាក់ជាមិនខាន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...