យល់ដឹង៖ មុននឹងទទួលបានជីវិតរស់នៅដ៏ស្រស់បំព្រងមួយបាន មនុស្សដែលនៅជុំវិញខ្លួន ក៏ជាផ្នែកមួយ ដ៏សំខាន់ខ្លាំងដែរដូច្នេះហើយ ការជ្រើសរើសនៅក្បែរ ឬស្ថិតនៅក្នុងចំណោម មនុស្សប្រភេទណាវាក៏តម្រូវឱ្យ យើងចេះគិតពិចារណា ឱ្យបានល្អិតល្អន់ ផងដែរ។
សម្រាប់មនុស្សស្រី អ្វីដែលមាន ផលអាក្រក់ជាខ្លាំងនោះគឺការនៅក្បែរ ឬស្ថិតនៅក្នុង ប្រភេទមនុស្សប្រុស ដែលបានរៀបរាប់ នៅខាងក្រោមនេះព្រោះប្រភេទមនុស្សប្រុសទាំងនេះ មិនត្រឹមតែមិនជួយធ្វើឱ្យជីវិត មានភាពស្រស់បំព្រងមួយទេតែមនុស្សប្រុសប្រភេទទាំងនេះ នឹងធ្វើឱ្យជីវិតរបស់មនុស្សស្រី រស់នៅគ្មានក្តីសុខនិងមានតែភាពក្តីក្រហាយ។
ប្រភេទមនុស្សប្រុសទាំងនេះដែលមនុស្សស្រីគ្រប់រូប មិនគួរយកខ្លួនទៅបៀតឡើយ៖
១.មនុស្សប្រុសពូកែអួតអាង
ចំពោះមនុស្សប្រុស ដែលតែងតែអួតអាងគឺជាប្រភេទមនុស្សប្រុស ដែលមនុស្សស្រីគ្រប់រូប មិនគួរនៅក្បែរឡើយ ព្រោះថាមនុស្សប្រុស ដែលអួតអាងជាមនុស្សដែលពោរពេញ ដោយមានភាពអំនួត និងគិតថាខ្លួនឯង ល្អជាងនរណាៗទាំងអស់ ដែលជាហេតុធ្វើឱ្យ ជីវិតរបស់មនុស្សស្រី មិនមានភាពប្រសើរឡើងឡើយ ប្រសិនបើមនុស្សី ស្ថិតនៅក្នុងចំណោមឬនៅក្បែរ មនុស្សប្រុសប្រភេទនេះ។
២.មនុស្សប្រុសដែលបានតែសម្តី
មនុស្សស្រី មិនគួរបណ្តោយឱ្យខ្លួនឯង នៅក្បែរតែមនុស្សប្រុស ដែលបានតែសម្តីប៉ុន្តែសកម្មភាពគឺ សូន្យនោះទេ ព្រោះថា មនុស្សប្រុសប្រភេទនេះ មិនគួរជាទីទុកចិត្ត សម្រាប់មនុស្សស្រីឡើយ។ ដោយសារតែមនុស្ស ដែលបានតែសម្តី គឺជាមនុស្សប្រុស ដែលគ្មានទំនួលខុសត្រូវនិងជាមនុស្សដែល ពូកែកុហកភូតភរ ដែលមិនអាចឱ្យ មនុស្សស្រី ទុកចិត្តបាននោះទេ។
៣.មនុស្សប្រុសដែលពោលពាក្យអសុរោះដាក់មនុស្សស្រី
ដាច់ខាតមនុស្សស្រី កុំបណ្តោយឱ្យខ្លួនឯង ស្ថិតនៅចំណោមឬនៅក្បែរមនុស្សប្រុស ដែលចូលចិត្តប្រើ ពាក្យអសុរោះដាក់មនុស្សស្រីឱ្យសោះព្រោះមនុស្សប្រុសប្រភេទនេះ មិនត្រឹមតែមិនជួយ ធ្វើឱ្យជីវិតមនុស្សស្រី ជួបតែភាពសុខសាន្តនោះទេតែប្រភេទមនុស្សប្រុសនេះ ក៏គ្រោះថ្នាក់បំផុត សម្រាប់មនុស្សស្រីដែរ។ ដោយសារតែ មនុស្សប្រុសប្រភេទនេះ អាចឈានដល់ ការប្រើប្រាស់ អំពើហិង្សាដាក់មនុស្សស្រី ទៀតផង។
៤. មនុស្សប្រុសដែលគ្មានទឹកចិត្ត
មនុស្សប្រុសដែលគ្មានទឹកចិត្ត និងមិនចេះជួយអ្នកដទៃនោះ គឺជាមនុស្សប្រុស ដែលមានចិត្តចង្អៀតជាខ្លាំងដែលជាហេតុមនុស្សស្រីគ្រប់រូប មិនគួរបណ្តោយឱ្យខ្លួនឯង ស្ថិតនៅក្នុងចំណោម មនុស្សប្រុសប្រភេទនេះទេ។ ព្រោះមនុស្សប្រុសប្រភេទនេះ វានឹងធ្វើឱ្យជីវិតរបស់មនុស្សស្រី មានភាពច្របូកច្របល់ និងគ្មានការរីកចម្រើន ជាងនេះទៅទៀតមនុស្សប្រុសប្រភេទនេះ គឺនឹងមិនអាចជួយឱ្យមនុស្សស្រីទទួលបានជីវិត ដ៏ស្រស់បំព្រងមួយបាននោះទេ មិនថាមនុស្សស្រីយកធ្វើជាមិត្ត ឬជាគូស្នេហ៍ឡើយ៕
ប្រភព៖ everydayhealth