មនុស្សស្រី បើចង់យកចិត្តប្តីបាន គួរណាតែ ចេះជៀសវាង ពីការធ្វើរឿងទាំងនេះ - TrueID

មនុស្សស្រី បើចង់យកចិត្តប្តីបាន គួរណាតែ ចេះជៀសវាង ពីការធ្វើរឿងទាំងនេះ

September 9, 2021

យល់ដឹង៖មនុស្សស្រីមុននឹងចង់យកចិត្តប្តីបាន គួរណាតែបានដឹងថារឿងណាដែលគួរធ្វើនិងរឿងណាដែលមិនគួរធ្វើ ដោយសារតែមានរឿងរ៉ាវខ្លះ ប្រសិនបើមនុស្សស្រីសាងវាឡើងមកវាមិនត្រឹមតែមិនអាចយកចិត្តប្តីបានទេ​ តែវាអាចធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានបញ្ហារវាងគ្នាទៀតផង។

ដូច្នេះហើយ ដើម្បីចង់យកចិត្តប្តីបានមនុស្សស្រីជាប្រពន្ធ ត្រូវតែចេះជៀសវាងពីការធ្វើនូវរឿងរ៉ាវមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ បើមិនអញ្ចឹងទេ មនុស្សស្រីជាប្រពន្ធ មិនត្រឹមតែមិនអាចយកចិត្តប្តីបានទេតែក៏អាចធ្វើឱ្យចំណងអាពា៍ពិពាហ៍ មានការរង្គោះរង្គើផងដែរ។

មនុស្សស្រីបើចង់យកចិត្តប្តីបានគួរណាតែចេះជៀសវាងពីការធ្វើរឿងទាំងនេះ៖

១.មានជម្លោះជាមួយម្តាយគេ

រូបតំណាង
រូបតំណាង

គ្មានមនុស្សប្រុសណាដែលគេសប្បាយចិត្តនៅពេលដែលឃើញប្រពន្ធខ្លួនឯង មានបញ្ហាជាមួយម្តាយបង្កើតខ្លួនឯងទេ ម្យ៉ាងវិញទៀត សុទ្ធសឹងតែជាមនុស្សដែលគេស្រលាញ់និងឱ្យតម្លៃប៉ុន្តែប្រសិនបើឱ្យគេជ្រើសរើស រវាងប្រពន្ធនិងម្តាយ ច្បាស់ណាស់ មនុស្សប្រុសគេប្រាកដជារើសយកម្តាយរបស់គេហើយ ដូច្នេះហើយមនុស្សស្រីក្នុងនាមជាប្រពន្ធ បើចង់យកចិត្តប្តីបាននោះ អ្នកគួរតែកុំមានបញ្ហា ជាមួយម្តាយក្មេកអ្នកឱ្យសោះ។

២.ព្យាយាមផ្លាស់ប្តូគេ

រូបតំណាង
រូបតំណាង

កុំព្យាយាមផ្លាស់ប្តូមនុស្សប្រុសឱ្យសោះព្រោះគេមិនងាយនឹងផ្លាស់ប្តូតាមឡើយ លើសពីនេះ បើអ្នកកាន់តែព្យាយាមផ្លាស់ប្តូប្តីអ្នកគេនឹងកាន់តែមានអារម្មណ៍មិនល្អ គ្រប់ពេលដែលនៅក្បែរអ្នក ហេតុនេះហើយ មុននឹងចង់យកចិត្តប្តី ហើយចង់ឱ្យប្តីស្រលាញ់អ្នកតែម្នាក់ ដោយមិនចេះខិលខូចលួចទៅមានស្រីផ្សេងនោះ អ្នកមិនបាច់ព្យាយាមផ្លាស់ប្តូគេទេ ព្រោះប្រសិនបើគេចង់ផ្លាស់ប្តូ គេនឹងផ្លាស់ប្តូវាដោយខ្លួនឯង។

៣. រករឿងគេដោយគ្មានហេតុផល

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យមនុស្សប្រុសស្អប់ និងធុញទ្រាន់ខ្លាំងបំផុតនោះគឺការរករឿងគ្មានហេតុផលច្បាស់លាស់ របស់មនុស្សស្រី អញ្ចឹងហើយ បើចង់យកចិត្តប្តីបានមនុស្សស្រីកុំឱ្យតែមានការសង្ស័យអ្វីតែបន្តិច អង្គុយចាំតែរករឿងគេឱ្យសោះព្រោះបើអ្នកនៅតែមិនអាចហាមខ្លួនឯង ឱ្យរករឿងប្តីអ្នក ដោយគ្មានហេតុផលច្បាស់លាស់ទៀតនោះ អ្នកគ្មានថ្ងៃដែលអាចយកចិត្តប្តីអ្នកបានឡើយ៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...