ចង់បានជីវិត មានក្តីសុខពេញមួយឆ្នាំ ត្រូវធ្វើរឿងនេះ - TrueID

ចង់បានជីវិត មានក្តីសុខពេញមួយឆ្នាំ ត្រូវធ្វើរឿងនេះ

January 3, 2022

យល់ដឹង៖ឆ្នាំចាស់ទើបតែផ្លាស់ចូលឆ្នាំថ្មី អញ្ចឹងហើយអ្នកណាៗក៏ចង់ទទួលបានជីវិតមួយ ដែលរស់នៅដោយមានសេចក្តីសុខពេញមួយឆ្នាំផងដែរក៏ប៉ុន្តែសេចក្តីសុខនោះ វាក៏មិនអាចរត់មករក យើងទាំងអស់គ្នាបានដែរប្រសិនបើអ្នករាល់គ្នា តែងតែភ្លេចខ្លួនធ្វើឱ្យជីវិតខ្លួនឯងធ្លាក់ចូលទៅក្នុងភាពអាប់អួរនោះជីវិតពេញមួយឆ្នាំរបស់អ្នកទាំងអស់គ្នា នឹងជួបតែសេចក្តីទុក្ខ។

ហេតុនេះហើយដើម្បីចង់បានជីវិតដែលរស់នៅដោយមានសេចក្តីសុខពេញមួយឆ្នាំបានលុះត្រាតែអ្នកទាំងអស់គ្នាចេះដាស់តឿនខ្លួនឯង ឱ្យចងចាំនូវរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជានិច្ច បើមិនអញ្ចឹងទេ អ្នកទាំងអស់គ្នាច្បាស់ជាភ្លេចខ្លួន ទៅធ្វើរឿងដែលនាំសេចក្តីទុក្ខមកដាក់ខ្លួនជាក់ជាមិនខាន បែបនេះហើយទើបបានជាអ្នករាល់គ្នាគួរតែចងចាំនូវរឿងទាំងនេះ។

ចង់បានជីវិតមានក្តីសុខពេញមួយឆ្នាំរឿងទាំងនេះដែលត្រូវចងចាំ៖

១.កុំដេញតាមនរណាម្នាក់

រូបតំណាង
រូបតំណាង

អ្នកកាន់តែដេញតាមនរណាម្នាក់គេកាន់តែរត់ចេញពីអ្នកកាន់តែឆ្ងាយ ជាពិសេសជីវិតរបស់អ្នក នឹងមានតែសេចក្តីទុក្ខដែលមិនបានយកពេលវេលាមកមើលថែខ្លួនឯងឱ្យបានល្អ តែបែរជាយកពេលវេលា ទៅដេញតាមមនុស្សដែលមិនមើលឃើញពីតម្លៃរបស់អ្នកទៅវិញ ដូច្នេះហើយឆ្នាំថ្មីហើយល្មមភ្ញាក់ខ្លួន ហើយយកពេលវេលាមកអភិវឌ្ឍខ្លួនឯងឱ្យល្អជាងឆ្នាំចាស់វិញទើបវាជាការល្អប្រសើរសម្រាប់ជីវិត និងសេចក្តីសុខរបស់អ្នក។

២.កុំអង្វរនរណាម្នាក់ឱ្យនៅជាមួយអ្នក

រូបតំណាង
រូបតំណាង

សេចក្តីសុខពិតប្រាកដរបស់អ្នករាល់គ្នាមិនមែនជាសេចក្តីសុខ ដែលបានមកពីអ្នកដទៃផ្តល់មកឱ្យអ្នកនោះទេតែវាជាអ្វីដែលអ្នកទទួលបានមកពីខ្លួនឯង ហេតុនេះហើយកុំគិតឱ្យសោះថាប្រសិនបើគ្មានគេ ជីវិតអ្នកនឹងលែងមានក្តីសុខដូចពីមុនហើយទៅអង្វរឱ្យគេអាណិត និងត្រឡប់មករកអ្នកវិញឱ្យសោះ ព្រោះគេនឹងមិនអាណិតអ្នកឡើយតែគេមានតែសើចចំអកដាក់អ្នកតែប៉ុណ្ណោះ។

៣. ដឹងពីតម្លៃខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួន ហេតុនេះហើយ មុនធ្វើអ្វី ឬលះបង់អ្វីមួយទៅឱ្យនរណាម្នាក់ ត្រូវដឹងពីតម្លៃរបស់ខ្លួនឯងកុំឱ្យអ្នកដទៃមើលងាយ ឬបន្ទាបតម្លៃខ្លួនឯងឱ្យសោះ ម្យ៉ាងវិញទៀតកុំដោយសារតែពាក្យសម្តីរបស់អ្នកដទៃតែប៉ុន្មានម៉ាត់ក៏ធ្វើឱ្យអ្នកមើលមិនឃើញពីតម្លៃរបស់ខ្លួនឯង អញ្ចឹងហើយ ការដែលដឹងពីតម្លៃរបស់ខ្លួនឯងទើបវាអាចធ្វើឱ្យជីវិតពេញមួយឆ្នាំរបស់អ្នក ទទួលបានសេចក្តីសុខ។

៤.ទទួលយកនូវអ្វីដែលមិនអាចផ្លាស់ប្តូរបាន

រូបតំណាង
រូបតំណាង

នៅលើលោកនេះមានរឿងជាច្រើនដែលធ្វើឱ្យមនុស្សមួយចំនួនទទួលយកមិនបាន ហើយក៏ធ្វើឱ្យមនុស្សមួយចំនួនទៀត តែងតែព្យាយាមកុហកខ្លួនឯង ហើយខំប្រឹងកែប្រែនូវអ្វីទាំងអស់នោះទាំងដែលវាមិនអាចកែប្រែបាន ដោយការដែលធ្វើបែបនេះគឺវាមានតែធ្វើឱ្យជីវិតជួបតែសេចក្តីសោកសៅ និងការខកចិត្តតែប៉ុណ្ណោះ ដូច្នេះហើយចង់បានជីវិតដែលមានក្តីសុខពេញមួយឆ្នាំ ​អ្នករាល់គ្នាត្រូវចេះរៀនទទួលយកនូវរឿងណាដែលមិនអាចកែប្រែបាន ព្រោះពិភពលោកនេះ អ្វីៗក៏អាចកើតមានបានដែរ។

៥.ទទួលស្គាល់នូវអ្វីដែលមិនមែនជារបស់អ្នក

រូបតំណាង
រូបតំណាង

អ្វីដែលមិនមែនជារបស់អ្នកតាំងពីដំបូងកុំខំប្រឹងទៅត្រដាបត្រដួសយកវាមកធ្វើជារបស់ខ្លួនឯងអី ព្រោះថាចុងក្រោយទៅ អ្វីដែលអ្នកត្រូវទទួលបាន គឺមានតែការខកចិត្តតែប៉ុណ្ណោះហេតុនេះហើយ រៀនទទួលស្គាល់ ហើយបណ្តោយឱ្យអ្វីដែលមិនមែនជារបស់អ្នកតាំងពីដំបូងត្រឡប់ទៅរកម្ចាស់ដើមវាវិញ ទើបជីវិតរបស់អ្នករាល់គ្នា អាចស្វែងរកសេចក្តីសុខនៅក្នុងចិត្តឃើញ។

៦.ស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នករាល់គ្នាចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើន សេចក្តីសុខក្នុងជីវិតរបស់អ្នករាល់គ្នា ក៏កាន់តែកើនឡើងតាមហ្នឹងដែរ​ ព្រោះថាមានតែការចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗទេ ទើបមិនអាចបណ្តោយឱ្យនរណាម្នាក់ចូលមកបំផ្លាញសេចក្តីសុខរបស់អ្នកបាន ជាពិសេស អ្នកអាចចេះមើលថែ និងធ្វើឱ្យជីវិតខ្លួនឯង មានតែសេចក្តីសុខបាន ដោយមិនចាំបាច់ឱ្យអ្នកដទៃមកផ្តល់ឱ្យនោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...