យល់ដឹង៖ បណ្តាញសង្គមគឺជាទីកន្លែងមួយដែលមានភាពទូលំទូលាយខ្លាំងណាស់ ដែលធ្វើឱ្យមនុស្សរវាងមនុស្ស កាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមកលើសពីនេះ បណ្តាញសង្គមក៏ជាទីកន្លែងមួយ ដែលធ្វើឱ្យមនុស្សចូលចិត្តបង្ហោះ ឬចែករំលែកនូវអ្វីៗដែលខ្លួនមានទៅកាន់មនុស្សដែលកំពុងតែប្រើប្រាស់បណ្តាញសង្គមដូចគ្នាខ្លាំងណាស់ មិនថាជារឿងរីករាយ ឬក៏ជារឿងកើតទុក្ខនោះទេ។
ជាងនេះទៅទៀតបណ្តាញសង្គមដែលមនុស្សគ្រប់គ្នា តែងតែចូលចិត្តប្រើប្រាស់វាដើម្បីបង្ហោះ ចែករំលែកឬផ្តល់មតិយោបល់អ្វីផ្សេងៗនោះ វាក៏អាចផ្តល់នូវផលអវិជ្ជមាន និងផលវិជ្ជមានដល់អ្នកប្រើប្រាស់បានដែរ ហើយការជះឥទ្ធិពលដល់អ្នកប្រើប្រាស់នោះ វាក៏អាស្រ័យទៅលើអ្នកប្រើប្រាស់ដែរ ថាតើប្រើប្រាស់ក្នុងផ្លូវល្អ ឬផ្លូវអាក្រក់ម្យ៉ាងវិញទៀត អ្វីៗដែលមាននៅលើបណ្តាញសង្គម ដែលមនុស្សគ្រប់គ្នា តែងតែឃើញនៅលើបណ្តាញសង្គមនោះវាមិនមែនសុទ្ធតែជារឿងពិតនោះទេ ព្រោះមនុស្សនៅសម័យនេះ ចូលចិត្តបង្កើតនូវរឿងរ៉ាវផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកប្រើប្រាស់បណ្តាញសង្គមដូចគ្នាខ្លាំងណាស់។
វាជាការពិត មនុស្សមួយចំនួនបានយកបណ្តាញសង្គម ធ្វើជាការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមដូចគ្នា ដោយបង្កើតនូវបញ្ហា ដែលធ្វើជាឈ្លោះគ្នា បង្ហាញសម្ភារៈនិយម ឬបង្ហោះភាពរីករាយណាមួយ ដែលធ្វើឱ្យអ្នកនិយមប្រើប្រាស់បណ្តាញសង្គមដូចគ្នាបានឃើញ ហើយកោតសរសើរ និងថែមទាំងចែករំលែក ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ផ្សេងទៀតផង។ ដូច្នេះហើយ អ្វីៗដែលមាននៅលើបណ្តាញសង្គមសព្វថ្ងៃនេះអាចនិយាយបានថា វាសុទ្ធសឹងតែជាការដែលគេប្រឌិតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងមានគោលបំណងណាមួយតែប៉ុណ្ណោះ។
ជារួមមក មនុស្សគ្រប់គ្នាគួរណាតែកុំជឿជាក់ទៅលើអ្វី ដែលឃើញនៅលើបណ្តាញសង្គមខ្លាំងពេក ព្រោះអ្វីដែលបង្ហាញ នៅលើបណ្តាញសង្គមភាគច្រើនសុទ្ធសឹងតែជារឿងប្រឌិតទាំងអស់ ហេតុនេះហើយ កុំងាយចាញ់បោកនូវអ្វីដែលមានត្រឹមតែបង្ហាញ នៅលើកញ្ចក់អេក្រង់ទូរស័ព្ទឱ្យសោះ។
ដូច្នេះហើយអ្វីៗគ្រប់យ៉ាងដែលមាននៅលើបណ្តាញសង្គម ដែលមនុស្សគ្រប់គ្នា តែងតែបានឃើញនោះ វាមិនមែន ជាការពិតនោះទេវាគ្រាន់តែជាអ្វីដែលគេបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឬមានគោលបំណង ចង់បានអ្វីមួយ ពីអ្នកប្រើប្រាស់បណ្តាញសង្គមដូចគ្នា តែប៉ុណ្ណោះ៕
ប្រភព៖ telanganatoday