ភាពជូរចត់ទាំងនេះ ដែលមនុស្សស្រីត្រូវភ្លក់ក្រោយរៀបការរួច - TrueID

ភាពជូរចត់ទាំងនេះ ដែលមនុស្សស្រីត្រូវភ្លក់ក្រោយរៀបការរួច

July 28, 2022

យល់ដឹង៖ ពិតណាស់ក្តីសុខរបស់មនុស្សស្រីគ្រប់រូបគឺការដែលបានរៀបការ និងបានរួមរស់នៅជាមួយមនុស្សប្រុសដែលខ្លួនស្រលាញ់ប៉ុន្តែជីវិតរៀបការ វាមិនអាចមានក្តីសុខបានរហូត ដូចដែលចិត្តរំពឹងចង់បាននោះទេ រៀបការរួចមនុស្សស្រីនឹងត្រូវបានភ្លក់រសជាតិជីវិតគូយ៉ាងជូរចត់។

ជាងនេះទៅទៀតរាល់មនុស្សស្រីដែលរៀបការរួច គឺជៀសមិនផុតពីត្រូវភ្លក់នូវរសជាតិជីវិតដ៏ជូរចត់ទាំងនេះ ក្រោយពេលដែលរៀបការរួច ហេតុនេះកុំមានការរំពឹងខ្ពស់ទៅលើជីវិតគូខ្លាំងពេក ហើយត្រូវចេះត្រៀមចិត្តទុកមុនក្នុងការប្រឈមមុខទៅនឹងរសជាតិជីវិតយ៉ាងជូរចត់នេះ។

ភាពជូរចត់ទាំងនេះដែលមនុស្សស្រីត្រូវភ្លក់ក្រោយរៀបការរួច៖

១. រសជាតិនៃភាពឯកា

រូបតំណាង
រូបតំណាង

ក្រោយពេលដែលរៀបការរួចមនុស្សស្រីកុំគិតឱ្យសោះថានឹងមានក្តីសុខរហូតនោះ រៀបការរួច អ្នកនឹងបានជួបនូវរសជាតិនៃភាពឯកាព្រោះមនុស្សប្រុសជាប្តីភាគច្រើន រៀបការរួចគឺមិនអាចផ្អែមល្ហែមដូចមុនបានទេ ត្រូវយកពេលវេលារកលុយដើម្បីមកផ្គត់ផ្គង់ក្នុងគ្រួសារដូច្នេះវានឹងធ្វើឱ្យមនុស្សស្រីស្គាល់នូវរសជាតិនៃភាពឯកាដែលប្តីមិនមានពេលច្រើនក្នុងការនៅក្បែរនិងថ្នាក់ថ្នមដូចមុន។

២. រសជាតិនៃការខ្វះខាត

រូបតំណាង
រូបតំណាង

រៀបការរួចមិនថាមានបានឬរកលុយយកមកផ្គត់ផ្គង់ច្រើនប៉ុណ្ណាទេ នៅពេលដែលមានកូនគឺច្បាស់ជាមានផលពិបាករឿងលុយកាក់ ហេតុនេះហើយ ជីវិតរៀបការមានកូន វានឹងធ្វើឱ្យមនុស្សស្រីស្គាល់នូវរសជាតិខ្វះខាតមិនថាមកពីគ្រួសារអ្នកមានប៉ុណ្ណាទេ រៀបការមានគ្រួសារជារបស់ខ្លួនឯងហើយត្រូវចេះប្រឹងប្រែង តស៊ូទាំងពីរនាក់។

៣.រសជាតិនៃការចង់បានសេរីភាព

រូបតំណាង
រូបតំណាង

មនុស្សស្រីអាចនឹងគិតថាជីវិតក្រោយពេលរៀបការរួចវាអាចនឹងមានក្តីសុខ ហើយរីករាយគ្រប់ពេល ប៉ុន្តែវាផ្ទុយស្រឡះពីការគិតរបស់មនុស្សស្រី វានឹងធ្វើឱ្យមនុស្សស្រីបានស្គាល់នូវរសជាតិចង់បានសេរីភាពព្រោះរៀបការរួច មិនអាចធ្វើអ្វីឬទៅណាមកជាមួយអ្នកណាបានស្រេចតែចិត្ត ដូចកាលនៅខ្លួនតែមួយនោះទេហេតុនេះអាចនឹងធ្វើឱ្យមនុស្សស្រីមានសម្ពាធខ្លះ ក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ។

៤. រសជាតិទឹកភ្នែក

រូបតំណាង
រូបតំណាង

មួយជាតិរបស់មនុស្សស្រីដែលរៀបការហើយគឺជៀសមិនផុតពីត្រូវបានស្គាល់នូវរសជាតិទឹកភ្នែកដោយសារប្តីនោះទេ ទោះប្តីមិនធ្វើបាបចិត្តឬលួចទៅមានស្រីនៅខាងក្រៅក៏ពិតមែន តែមនុស្សស្រីជាប្រពន្ធភាគច្រើន គឺចូលចិត្តគិតច្រើនតែម្នាក់ឯង ទើបធ្វើមនុស្សស្រីបានស្គាល់រសជាតិទឹកភ្នែក ច្រើនជាងកាលនៅជាសង្សារ ព្រោះខ្វល់ចិត្តខ្លាចប្តីមានក្រៅចោលខ្លួន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...