ធ្វើជាប្តីគេ ត្រូវដឹងពីទុក្ខលំបាកទាំងនេះរបស់ប្រពន្ធ - TrueID

ធ្វើជាប្តីគេ ត្រូវដឹងពីទុក្ខលំបាកទាំងនេះរបស់ប្រពន្ធ

August 30, 2022

យល់ដឹង៖ មនុស្សប្រុសជាប្តីភាគច្រើនអាចនឹងមិនសូវជាបានដឹងពីទុក្ខលំបាករបស់ប្រពន្ធខ្លួនប៉ុន្មានទេ ព្រោះគិតថាប្រពន្ធនៅតែផ្ទះមើលតែកូន មិនដូចខ្លួនចេញទៅធ្វើការនៅខាងក្រៅប៉ុន្តែតាមពិតទៅ ការងារនៅផ្ទះ គឺសឹងតែពិបាកជាងការងារនៅខាងក្រៅផ្ទះទៀតផង។

ដូច្នេះហើយធ្វើជាប្តីគេ បើឃើញថាប្រពន្ធលំបាកហើយ កុំបន្ថែមរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ឱ្យប្រពន្ធទៀត ព្រោះរឿងទាំងនេះ គឺជាទុក្ខលំបាកខ្លាំងសម្រាប់មនុស្សស្រីជាប្រពន្ធហើយរងទុក្ខជាងធ្វើកិច្ចការងារផ្ទះទៀតផង ហេតុនេះ ត្រូវដឹងនិងជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធ។

ធ្វើជាប្តីគេត្រូវដឹងពីទុក្ខលំបាកទាំងនេះរបស់ប្រពន្ធ៖

១.ត្រូវរ៉ាប់រងការងារក្នុងផ្ទះទាំងមូល

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រីដែលជាប្រពន្ធ​ ការត្រូវរ៉ាប់រងការងារក្នុងផ្ទះទាំងមូល វាមិនមែនជារឿងដែលងាយស្រួលឡើយ ហេតុនេះធ្វើជាប្តីគេបើមិនបានជួយសម្រាលទុក្ខលំបាកនេះដល់ប្រពន្ធខ្លួនទេនោះគួរណាកុំបន្ថែមរឿងឱ្យប្រពន្ធពិបាកចិត្តអី​ ព្រោះអ្នកក៏មានម្តាយមានប្អូនជាមនុស្សស្រីដែរ ហើយអ្នកក៏មិនចង់ឱ្យអ្នកណា មកធ្វើបាបម្តាយឬប្អូនស្រីអ្នកដែរ សាច់ញាតិគ្រួសារគេក៏ដូចគ្នា ក៏មិនចង់ឱ្យអ្នកធ្វើបាបចិត្តកូនស្រី ឬប្អូនស្រីគេដែរ។

២. ប្តីចេញក្រៅផឹកស៊ី

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាប្តីបើសម្រេចចិត្តរៀបការមានប្រពន្ធកូនហើយ គួរណាតែរៀនលះបង់ការដើរផឹកស៊ីសប្បាយចេញព្រោះមិនមែននៅតែខ្លួនមួយ ដែលមិនត្រូវខ្វល់ខ្វាយពីរឿងអ្វីនោះទេ តែអ្នកមានតួនាទីជាប្តីនិងជាឪពុកគេ ហើយការដែលប្តីដើរផឹកស៊ីនេះហើយដែលជាទុក្ខលំបាកផ្លូវចិត្តមួយរបស់មនុស្សស្រីជាប្រពន្ធព្រោះថាគ្មានមនុស្សស្រីណាមិនចេះកើតទុក្ខ ពេលត្រូវប្តីទុក្ខចោលនោះទេ។

៣. ប្តីមិនឱ្យកាន់លុយ

រូបតំណាង
រូបតំណាង

ទុក្ខលំបាករបស់មនុស្សស្រីជាប្រពន្ធគឺនៅពេលដែលប្តីមិនឱ្យកាន់លុយ ហើយការដែលមនុស្សស្រីចង់កាន់លុយក៏មិនមែនយកមកចាយវាយអ្វីដែរ តែនៅពេលដែលប្តីមិនឱ្យកាន់លុយបែបនេះ គឺប្រពន្ធមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយនៅក្នុងផ្ទះឡើយ ហើយប្តីអាចនឹងមិនដឹងពីទុក្ខលំបាកមួយនេះ ប៉ុន្តែបើប្តីរៀនយល់បន្តិចច្បាស់ជាអាណិតដល់ប្រពន្ធ។

៤. ប្តីលួចមានស្រី

រូបតំណាង
រូបតំណាង

ការដែលប្តីលួចមានស្រីវាមិនមែនជាទុក្ខលំបាកខាងផ្លូវកាយក៏ពិតមែន តែវាជាទុក្ខលំបាកខាងផ្លូវចិត្ត ហើយជារឿងដែលឈឺចាប់បំផុតសម្រាប់មនុស្សស្រីគ្រប់រូបហេតុនេះ ធ្វើជាប្តីគេ បើមិនបានជួយអ្វីដល់ប្រពន្ធ គួរណាតែរៀនស្រលាញ់ និងស្មោះត្រង់ជាមួយប្រពន្ធមិនមែនមកលួចមានស្រី ធ្វើឱ្យប្រពន្ធឈឺចាប់នោះទេ។

៥. ប្តីមិនឱ្យតម្លៃ

រូបតំណាង
រូបតំណាង

ប្រពន្ធដែលសំណាង គឺប្រពន្ធដែលមានប្តីចេះឱ្យតម្លៃ​ តែប្រពន្ធភាគច្រើន មិនសូវជាទទួលបានការឱ្យតម្លៃពីប្តីឡើយ ដោយសារតែមនុស្សស្រីនៅតែផ្ទះមើលថែទាំកូនដែលជាហេតុ ងាយធ្វើឱ្យប្តីមើលងាយ តែបើមនុស្សស្រីចេញក្រៅធ្វើការរកលុយ គេនឹងថាមនុស្សស្រីមិនកើតមិនចេះមើលកូននិងផ្ទះសម្បែង ជារួមមក មនុស្សស្រីគឺត្រូវជួបទុក្ខលំបាកនេះ ម្យ៉ាងបើអ្នកដទៃមិនឱ្យតម្លៃទៅហើយប្តីនៅមិនឱ្យតម្លៃទៀតនោះ ប្រពន្ធនឹងមានអារម្មណ៍បែបណាទៅ ដូច្នេះធ្វើជាប្តីគេត្រូវដឹងពីទុក្ខលំបាករបស់ប្រពន្ធ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...