រៀបការរួច គួរតែប្តីជាអ្នកទុកដាក់លុយ ឬជាប្រពន្ធ? - TrueID

រៀបការរួច គួរតែប្តីជាអ្នកទុកដាក់លុយ ឬជាប្រពន្ធ?

December 23, 2022

យល់ដឹង៖ មនុស្សពីរនាក់ក្រោយពេលដែលសម្រេចចិត្តរៀបការនិងដើរលើផ្លូវជីវិតគូជាមួយគ្នាហើយ នឹងត្រូវប្រើជីវិតរួមគ្នាតរៀងទៅ បែបនេះហើយ គ្រប់រឿងរ៉ាវដែលបានកើតឡើងក្នុងជីវិតរបស់អ្នកណាក៏ដូចជារបស់អ្នកណាដែរ មិនបែងចែកថាជារបស់អ្នកណានោះទេ បើមិនអញ្ចឹងជីវិតគូមិនអាចទៅមុខបានឡើយ ជាពិសេសរឿងទុកដាក់លុយកាក់តែម្តងគួរតែមានការពិភាក្សាគ្នាជាមុន មុននឹងសម្រេចចិត្តរៀបការនឹងគ្នា។

រូបតំណាង
រូបតំណាង

ដោយបែបនេះហើយ ទើបមានសំណួរចោទសួរថារវាងប្តីប្រពន្ធក្រោយពេលដែលរៀបការរួច ដើម្បីសុភមង្គលប្តីគួរតែជាអ្នកទុកដាក់លុយកាក់ឬប្រពន្ធជាអ្នកទុកដាក់ តែតាមពិតទៅប្តីឬប្រពន្ធជាអ្នកទុកដាក់លុយ វាមិនសំខាន់អ្វីនោះទេសំខាន់ត្រង់ថាអ្នកណាដែលអាចគ្រប់គ្រងហិរញ្ញនៅក្នុងគ្រួសារបានល្អ។

រូបតំណាង
រូបតំណាង

ប៉ុន្តែជាទូទៅគេតែងតែឱ្យប្រពន្ធជាអ្នកទុកដាក់លុយ ព្រោះប្រពន្ធជាមនុស្សស្រីដូច្នេះអាចនឹងចេះទុកដាក់យកមកសន្សំបានល្អជាងមនុស្សប្រុស ទើបមនុស្សស្រីជាប្រពន្ធគួរតែជាអ្នកទុកដាក់លុយលើសពីនេះទៅទៀត គ្រប់យ៉ាងនៅក្នុងផ្ទះដែលត្រូវការចាំបាច់ប្រពន្ធជាអ្នកមើលការខុសត្រូវទាំងអស់ អញ្ចឹងហើយ ប្រពន្ធចាំបាច់ត្រូវការចំណាយច្រើនដោយបែបនេះ ទើបប្រពន្ធគួរតែជាអ្នកទុកដាក់លុយ ព្រោះមិនចាំបាច់ត្រូវការអ្វីបន្តិចចាំតែប្រាប់ប្តីនោះទេ។

រូបតំណាង
រូបតំណាង

ហេតុនេះក្រោយពេលដែលរៀបការរួច មនុស្សប្រុសជាប្តីគួរតែឱ្យមនុស្សស្រីជាប្រពន្ធជាអ្នកទុកដាក់លុយកាក់ប្រសិនជាចង់ឱ្យគ្រួសារមានសុភមង្គល និងរីកចម្រើនទៅមុខ ព្រោះកិច្ចការងារក្នុងផ្ទះនិងការចំណាយចាយវាយគ្រប់យ៉ាង មានតែមនុស្សស្រីប៉ុណ្ណោះ ដែលដឹងបានល្អិតល្អន់និងច្បាស់លាស់ជាងមនុស្សប្រុស។

រូបតំណាង
រូបតំណាង

ជារួមមក រវាងប្តីប្រពន្ធក្រោយពេលរៀបការរួច បើចង់ឱ្យគ្រួសារមានតែសេចក្តីសុខ ការទុកដាក់លុយកាក់ គួរតែផ្តល់សិទ្ធឱ្យមនុស្សស្រីជាប្រពន្ធជាអ្នកទុកដាក់ហើយមនុស្សប្រុសជាប្តីក៏មិនត្រូវគិតថាខ្លួនអន់ ដែលខំប្រឹងរកលុយបានមក បែរជាយកមកឱ្យប្រពន្ធនោះទេព្រោះប្រពន្ធមិនមែនអ្នកដទៃឡើយ តែជាដៃគូជីវិត និងជាម្តាយរបស់កូនៗអ្នកតែបើអ្នកគិតបែបនេះ គ្រួសារអ្នកគ្មានថ្ងៃមានសុភមង្គលឡើយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...