មិនមែនឱ្យតែធ្វើល្អ បានល្អទេ! ៥ចំណុចនៃអំពើល្អរបស់អ្នក នឹងត្រូវបកមកបំផ្លាញអ្នកវិញ - TrueID

មិនមែនឱ្យតែធ្វើល្អ បានល្អទេ! ៥ចំណុចនៃអំពើល្អរបស់អ្នក នឹងត្រូវបកមកបំផ្លាញអ្នកវិញ

January 10, 2022

យល់ដឹង៖ គ្រប់អំពើល្អទាំងអស់ដែលអ្នកតែងតែមានចំពោះអ្នកដទៃ ពេលខ្លះ វាមិនត្រឹមតែមិនបានហុចផលល្អមកដល់អ្នកនោះទេ តែវាបែរជាបកមកបំផ្លាញអ្នកវិញ ដោយមិនដឹងខ្លួនទៀតផងព្រោះនៅលើលោកនេះ គ្មានអ្វីដែលគួរឱ្យខ្លាចជាងចិត្តមនុស្សទៀតទេ ម្យ៉ាងមនុស្សណាដែលតែងតែគិតអាក្រក់មកលើយើងទោះយើងប្រឹងធ្វើល្អដល់ស្លាប់ទៀត ក៏មនុស្សទាំងនោះមើលមិនឃើញដែរ។

ហេតុនេះហើយ មុននឹងធ្វើអំពើល្អដាក់នរណាម្នាក់ក៏គួរតែបានគិតគូឱ្យបានច្បាស់លាស់ ជាពិសេស​ កុំខ្វល់ពីអ្នកដទៃជាងខ្លួនឯងព្រោះអំពើល្អរបស់អ្នក អាចនឹងបំផ្លាញអ្នកវិញបានមួយរំពេច ដូច្នេះហើយ ត្រូវចេះឆ្លាតវៃនិងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះមនុស្សមួយចំនួន មុននឹងធ្វើល្អដាក់មនុស្សជុំវិញខ្លួន។

មិនមែនឱ្យតែធ្វើល្អបានល្អទេ! ៥ចំណុចនៃអំពើល្អរបស់អ្នក នឹងត្រូវបកមកបំផ្លាញអ្នកវិញ៖

១. ស្មោះត្រង់ពេក

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សគ្រប់រូបដែលរស់នៅលើផែនដីនេះគួរតែរៀនរស់នៅដោយមានភាពស្មោះត្រង់រវាងគ្នានឹងគ្នា ក៏ប៉ុន្តែភាពស្មោះត្រង់ ក៏មិនអាចប្រើបានគ្រប់ពេលដែរគឺត្រូវចេះមើលពីកាលៈទេសៈ ព្រោះថាប្រសិនបើបង្ហាញភាពស្មោះត្រង់ខ្លាំងពេកវានឹងធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នក​ បានដឹងពីចំណុចខ្សោយរបស់អ្នកដែលងាយនឹងធ្វើឱ្យខ្លួនអ្នកក្លាយទៅជាជនរងគ្រោះ ដែលអាចឱ្យគេបោកប្រើប្រាស់បានគ្រប់ពេល ហេតុនេះហើយ ភាពស្មោះត្រង់របស់មនុស្សម្នាក់ៗ ត្រូវចេះមានដែនកំណត់និងប្រើទៅតាមប្រភេទមនុស្ស។
២. តែងតែយល់ស្របគ្រប់សំណើររបស់អ្នកដទៃ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកគិតថា មនុស្សទាំងអស់ដែលតែងតែត្រូវការឬពឹងពាក់លើអ្នកគ្រប់ពេល គេសុទ្ធសឹងតែចាត់ទុកអ្នកជាមនុស្សសំខាន់នោះ ហើយអ្នកក៏តែងតែយល់ព្រមតាម គ្រប់សំណើរដែលគេបានស្នើរមកឱ្យអ្នក ដោយសារតែការក្រែងចិត្ត និងការខ្លាចចិត្តនោះ វានឹងធ្វើឱ្យអំពើល្អរបស់អ្នក ក្លាយទៅជាអ្វីដែលនាំឱ្យខ្លួនអ្នក ធ្លាក់ចូលទៅក្នុងភាពល្ងង់ខ្លៅដែលអាចឱ្យគេយកប្រើប្រាស់ធ្វើជាផលប្រយោជន៍បាន អញ្ចឹងហើយ គួរតែរៀននិយាយថា«ទេ» ចំពោះអ្វីដែលអ្នកមិនចង់ធ្វើទើបវាមិនធ្វើឱ្យអំពើល្អរបស់អ្នក បកមកបំផ្លាញខ្លួនអ្នកវិញបាន។

៣. ខ្វល់ខ្វាយពីជីវិតគេជាងជីវិតខ្លួនឯង

រូបតំណាង
រូបតំណាង

វាមិនខុសនោះទេដែលអ្នកខ្វាយខ្វល់ និងមានការយកចិត្តទុកដាក់ លើជីវិតរបស់មនុស្សជុំវិញខ្លួនគ្រាដែលគេកំពុងតែជួបការលំបាកនោះ​ តែបើអ្នកខ្វាយខ្វល់ពីជីវិតរបស់មនុស្សជុំវិញខ្លួនជ្រុល ជាងជីវិតរបស់ខ្លួនឯងនោះ ជីវិតរបស់អ្នកច្បាស់ជាគ្មានថ្ងៃបានរីកកចម្រើនឡើយ។ ម្យ៉ាងវីញទៀត នៅពេលដែលមនុស្សដែលអ្នកតែងតែចាំជួយ គេទទួលបានភាពរីកចម្រើនជាងជីវិតអ្នកនោះ អ្នកនឹងត្រូវបានមនុស្សទាំងនោះ មើលងាយថាជាមនុស្សគ្មានកំណើត ជាក់ជាមិនខាន។ បែបនេះហើយ អំពើល្អដែលតែងតែខ្វាយខ្វល់ពីជីវិតរបស់គេ ជាងជីវិតខ្លួនឯង វារមែងតែបកមកបំផ្លាញខ្លួនឯងវិញបែបនេះឯង។

៤. ចូលចិត្តលះបង់អ្វីដែលល្អទៅឱ្យអ្នកផ្សេង

រូបតំណាង
រូបតំណាង

មិនថាមនុស្សដែលអ្នកស្រលាញ់ឬមនុស្សជិតស្និទ្ធនឹងអ្នកខ្លាំងប៉ុណ្ណាក៏ដោយ អ្នកមិនគួរលះបង់អ្វីដែលល្អសម្រាប់ខ្លួនឯង ឱ្យទៅអ្អ្នកដទៃ ដើម្បីចង់រក្សាមិត្តភាព និងទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួនទេ ព្រោះពេលវេលាកាន់តែដើរទៅមុខចិត្តរបស់មនុស្សក៏តែងតែមានការប្រែប្រួលជានិច្ច។ អញ្ចឹងហើយ អ្វីដែលល្អសម្រាប់ខ្លួនឯង គួរតែទុកសម្រាប់ខ្លួនឯង ហើយការធ្វើបែបនេះ វាមិនមែនបង្ហាញថាអ្នកជាមនុស្សអាត្មានិយមទេតែវាបង្ហាញថាអ្នកចេះស្រលាញ់ខ្លួនឯងបានគ្រប់គ្រាន់។

៥. សងគុណមនុស្សដែលធ្លាប់ជួយខ្លួន

រូបតំណាង
រូបតំណាង

ការសងគុណទៅកាន់មនុស្សដែលធ្លាប់តែជួយខ្លួន វាមិនមែនជារឿងដែលខុសនោះទេ ផ្ទុយទៅវិញ វាជារឿងដែលល្អបំផុតដែលអ្នកចេះដឹងគុណអ្នកដទៃ ប៉ុន្តែមិនមែនបានន័យថាអ្នក ត្រូវសងគុណគេរហូតនោះទេ​ ព្រោះបើគេជួយអ្នក បានតែមួយដង អ្នកក៏គួរតែសងគុណគេមួយដងដូចគ្នា មិនមែននៅពេលដែលគេត្រូវការជំនួយ អ្នកត្រូវតែទៅជួយគេគ្រប់ពេលនោះទេ។

ម្យ៉ាងវិញទៀត បើអ្នកនៅតែមានអារម្មណ៍ថាក្រែងចិត្ត និងខ្លាចចិត្តគេរហូតនោះ វានឹងធ្វើឱ្យគេបានចិត្ត ហើយនឹងនៅតែរំលឹករឿងដែលគេបានជួយអ្នកម្តងហើយម្តងទៀតដែលធ្វើឱ្យអ្នកអាចមានសម្ពាធ។ ហេតុនេះហើយ បើលើកក្រោយគេត្រូវការជំនួយពីអ្នក ប្រសិនបើអ្នកអាចជួយបាន ក៏ជួយចុះ តែបើជួយមិនបាន កុំដាក់សម្ពាធឱ្យខ្លួនឯងឱ្យសោះទើបអំពើល្អទាំងនោះ មិនបកមកបំផ្លាញអ្នកវិញបាន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...