យល់ដឹង៖ គេថាខ្ចីកាន់តែចាស់គឺកាន់តែហឹរ ចំណែកឯមនុស្សស្រីអាយុកាន់តែច្រើន កាន់តែមានភាពទាក់ទាញដល់មនុស្សជុំវិញខ្លួន ដូច្នេះស្រីៗទោះឈានចូលដល់អាយុច្រើនក៏ដោយ ក៏មិនចាំបាច់ត្រូវខ្វល់ថាខ្លួនបាត់បង់ភាពទាក់ទាញដែរ ឱ្យតែអ្នកចេះរៀបចំខ្លួនឱ្យមានរបៀបរៀបរយ។
ជាងនេះទៅទៀតអ្នកនឹងកាន់តែមានភាពទាក់ទាញ ទោះអាយុកាន់តែច្រើនក៏ដោយ ឱ្យតែអ្នកមានចំណុចទាំងនេះអ្នកមិនបាច់ខ្វល់រឿងវ័យនោះទេ ព្រោះចំណុចទាំងនេះ នឹងបញ្ចេញភាពទាក់ទាញអ្នកដោយខ្លួនឯងលើសពីនេះ មិនថាមនុស្សប្រុសក្មេងឬចាស់ គឺសុទ្ធតែត្រូវបានអ្នកទាក់ទាញ។
ខ្ញីកាន់តែចាស់ កាន់តែហឹរមនុស្សស្រីអាយុច្រើន កាន់តែទាក់ទាញ បើមានចំណុចនេះ៖
១. មានឯករាជ្យភាព
មនុស្សស្រីអាយុកាន់តែច្រើននឹងកាន់តែមានភាពទាក់ទាញ នៅពេលដែលមនុស្សស្រី មានភាពឯករាជ្យនៅក្នុងខ្លួនព្រោះមនុស្សស្រីមួយចំនួន ទោះឈានចូលដល់វ័យច្រើនហើយក៏ដោយ ក៏មិនចេះធ្វើអ្វីដោយខ្លួនឯងដែរគឺចាំតែពឹងផ្អែកលើគេ ជាពិសេសពឹងផ្អែកលើមនុស្សប្រុសទាំងស្រុង ដែលជាហេតុធ្វើឱ្យពួកគេបាត់បង់ភាពភាពទាក់ទាញ។
២. មានការជឿជាក់
ខ្ចីកាន់តែចាស់ កាន់តែហឹររីឯមនុស្សស្រីអាយុកាន់តែច្រើន គឺកាន់តែទាញ ប្រសិនបើមនុស្សស្រីចេះធ្វើឱ្យខ្លួន ឱ្យមើលទៅពោរពេញដោយមានការជឿជាក់លើខ្លួនឯងនោះព្រោះវាបង្ហាញពីឥទិ្ធពលពិសេសរបស់មនុស្សស្រី ទោះចូលដល់វ័យច្រើនក៏អាចទាក់ទាញចិត្តមនុស្សជុំវិញខ្លួនឱ្យស្ញើចសរសើរបានដែរ ជាពិសេសទាក់ទាញមនុស្សប្រុស។
៣. ស្មោះត្រង់
មនុស្សស្រីទោះចូលដល់វ័យណាក៏ដោយក៏មិនងាយបាត់បង់ភាពទាក់ទាញដែរ លើសពីនេះ នឹងកាន់តែមានភាពទាក់ទាញ ប្រសិនបើមនុស្សស្រីជាមនុស្សមានភាពស្មោះត្រង់មិនសម្បូរទៅដោយល្បិចកិចកលច្រើន ហើយចូលចិត្តនិយាយត្រង់ៗនោះ អ្នកណាៗក៏ចង់នៅក្បែរ ហើយវាក៏ជាអ្វីដែលបន្ថែមភាពទាក់ទាញដល់មនុស្សស្រីផងដែរ។
៤. ម៉ត់ចត់
មនុស្សស្រីមួយចំនួនទោះចូលដល់វ័យច្រើនក៏ដោយ ក៏មិនទាន់ចេះធ្វើខ្លួន ឱ្យមើលទៅមានភាពម៉ត់ចត់ដែរដែលជាហេតុធ្វើឱ្យខ្លួនឯងកាន់តែបាត់បង់ភាពទាក់ទាញ ដូច្នេះមនុស្សស្រី បើឈានចូលដល់វ័យច្រើន ហើយចង់ឱ្យខ្លួនឯង កាន់តែមានភាពទាក់ទាញ គឺត្រូវចេះធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីម្នាក់ ដែលមានភាពម៉ត់ចត់ និងច្បាស់លាស់។
៥. រួសរាយ
ក្រៅពីសមត្ថភាពពូកែមនុស្សស្រីក៏នៅតែមិនទាន់គ្រប់គ្រាន់ ក្នុងការទទួលបានភាពទាក់ទាញពីមនុស្សជុំវិញខ្លួននៅឡើយទេ លុះត្រាតែមនុស្សស្រី ជាមនុស្សម្នាក់ មានភាពរួសរាយនិងមានសន្តានចិត្តល្អជាមួយមនុស្សជុំវិញខ្លួន មិនមែនជាមនុស្សស្រីដែលមានអំនួតក្រអឺតក្រទម និងមិនឱ្យតម្លៃមនុស្សជុំវិញខ្លួននោះទេ ទើបអាចធ្វើឱ្យខ្លួនឯងកាន់តែមានភាពទាក់ទាញបាន៕