បើមិនចង់ទឹកភ្នែក​ កុំបង្រៀនប្រពន្ធឱ្យសុំាទៅនឹងរឿងទាំងនេះ - TrueID

បើមិនចង់ទឹកភ្នែក​ កុំបង្រៀនប្រពន្ធឱ្យសុំាទៅនឹងរឿងទាំងនេះ

September 16, 2022

យល់ដឹង៖ ប្រុសៗជាប្តីបើមិនចង់ទឹកភ្នែកទៅថ្ងៃក្រោយទេនោះ ធ្វើអ្វីមួយត្រូវចេះគិតពី អារម្មណ៍របស់ប្រពន្ធផង កុំអាត្មានិយមនិងធ្វើអ្វីស្រេចតែចិត្តពេក ទោះប្រពន្ធពូកែអត់ធ្មត់យ៉ាងណាក៏ដោយក៏គង់តែមានថ្ងៃណាមួយដែលគេអស់ទ្រាំនឹងរស់នៅជាមួយអ្នកទេ។

ហេតុនេះហើយប្តីគ្រប់រូប កុំបង្រៀនប្រពន្ធខ្លួនឯងឱ្យសុំាទៅនឹងរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះព្រោះរឿងទាំងនេះនឹងធ្វើឱ្យមនុស្សស្រីជាប្រពន្ធរស់នៅដោយមានអ្នកក៏បាន អត់អ្នកក៏បាន ហើយនៅពេលនោះអ្នកនឹងដឹងពីភាពសំខាន់ នៃវត្តមានរបស់ប្រពន្ធអ្នកជាក់ជាមិនខាន។

បើមិនចង់ទឹកភ្នែក​ កុំបង្រៀនប្រពន្ធឱ្យសុំាទៅនឹងរឿងទាំងនេះ៖

១. សុំានឹងភាពឯកា

រូបតំណាង
រូបតំណាង

កុំបង្រៀនប្រពន្ធខ្លួនឯងឱ្យសុំាទៅនឹងភាពឯកាឱ្យសោះ ព្រោះតែពេលដែលមនុស្សស្រីជាប្រពន្ធ សុំាទៅនឹងភាពឯកាដែលគ្មានប្តីនៅក្បែរហើយនោះនាងនឹងលែងខ្វាយខ្វល់ពីអ្នកពីដូចមុន ទោះអ្នកចង់ទៅណាមកណាក៏នាងមិនខ្វល់ ហើយអ្នកចង់ធ្វើអ្វី ក៏បានស្រេចតែចិត្តដែលអ្នកចង់ធ្វើតែអ្នកត្រូវចាំក្តីស្រលាញ់របស់នាង ដែលមានចំពោះអ្នកក៏នឹងត្រូវបាត់បង់បន្តិចម្តងៗដែរ។

២. សុំានឹងការដែលប្តីមិនយកចិត្តទុកដាក់លើ

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាចូលដល់វ័យណាទេគឺតែងតែចង់ទទួលបានការយកចិត្តទុកដាក់ពីប្តីរបស់ខ្លួន តែបើអ្នកមិនដែលខ្វាយខ្វល់ឬយកចិត្តទុកដាក់លើប្រពន្ធរបស់អ្នក ហើយធ្វើឱ្យប្រពន្ធអ្នកសុំាទៅនឹងការដែលគ្មានការយកចិត្តទុកដាក់ពីអ្នកហើយនោះទោះអ្នកចង់យកចិត្តទុកដាក់លើនាងវិញ ក៏នាងលែងត្រូវការទៀតដែរហើយក៏អាចនឹងចង់ដើរចេញពីអ្នកទៀតផង។

៣. សុំានឹងការពឹងផ្អែកលើខ្លួនឯង

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធតែងមានការពឹងផ្អែកលើគ្នាទៅវិញទៅមកជារឿងធម្មតាតែបើអ្នកប្រៀនឱ្យនាងចេះពឹងផ្អែកលើខ្លួនឯងដោយអ្នកមិនដែលធ្វើឱ្យនាងបានរស់នៅសុខស្រួលម្តងទេនោះ នាងនឹងលែងពឹងផ្អែកលើអ្នកជារៀងរហូតហើយអ្នកក៏គ្មានសិទ្ធនិយាយអ្វីទៅកាន់នាងបានដែរ ព្រោះអ្នកមិនបានបំពេញតួនាទីជាប្តីល្អនិងជាមេគ្រួសារដ៏ល្អសម្រាប់ធ្វើជាបង្អែកសម្រាប់គ្រួសារទាំងមូលឡើយ។

៤.សុំានឹងរស់នៅដោយអត់ប្តីបាន

រូបតំណាង
រូបតំណាង

បើមិនចង់ទឹកភ្នែកដាច់ខាតកុំបង្រៀនឱ្យមនុស្សស្រីជាប្រពន្ធរស់នៅដោយអត់មានអ្នកបានឱ្យសោះព្រោះនៅពេលដែលអ្នកទុកនាងចោល នាងនឹងរៀនរស់នៅដោយគ្មានអ្នកដោយខ្លួនឯងហើយយូរៗទៅតែដល់ពេលដែលនាងត្រូវដើរចេញ នាងនឹងដើរចេញដោយគ្មានពាក្យថាស្តាយស្រណោះឡើយ ព្រោះថាបើមានប្តីដូចអត់មានស៊ូគ្មានប្តីវិញល្អជាង ទើបមិនត្រូវចាំបាច់ហត់ចិត្ត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...