ហេតុផល ធំៗ៤យ៉ាង ដែលបណ្តាលឱ្យ អ្នកតែងតែ គេងភ្ញាក់​នៅ ពាក់​កណ្តាលយប់ - TrueID

ហេតុផល ធំៗ៤យ៉ាង ដែលបណ្តាលឱ្យ អ្នកតែងតែ គេងភ្ញាក់​នៅ ពាក់​កណ្តាលយប់

June 14, 2021

យល់ដឹង៖ មនុស្សជាច្រើនតែងតែធ្លាប់ជួបប្រទះ នូវការគេងភ្ញាក់កណ្តាលយប់ ប៉ុន្តែមានមនុស្សមិនច្រើននោះទេដែលពួកគេ ព្យាយាមស្វែងរកមូលហេតុ នៃការគេងភ្ញាក់កណ្តាលយប់នេះ ម្យ៉ាងវិញការគេងភ្ញាក់កណ្តាលយប់បែបនេះ វាក៏មិនមែនជារឿងដែលល្អ ចំពោះរាងកាយដែរ។

ចំពោះអ្នកដែល ធ្លាប់គេងភ្ញាក់កណ្តាលយប់តើអ្នកមានធ្លាប់ ដែលឆ្ងល់ដែរ ឬអត់? ថាហេតុអ្វី ដែលបានជាបណ្តាលឱ្យ អ្នកគេងភ្ញាក់ កណ្តាលយប់បែបនេះ?ហេតុផលខាងក្រោមនេះ អាចប្រាប់អ្នកបាន ពីមូលហេតុដែលអាចបណ្តាលឱ្យអ្នក តែងតែជួបប្រទះនូវការគេងភ្ញាក់ កណ្តាលយប់បែបនេះ។

ហេតុផល៤យ៉ាង ដែលអាចបណ្តាលឱ្យ អ្នកតែងតែគេងភ្ញាក់​ នៅកណ្តាលយប់៖

១. ការកើតស្ត្រស

រូបតំណាង
រូបតំណាង

ជាការពិតណាស់ស្រ្តេសគឺជាហេតុផលមួយ ក្នុងចំណោម ហេតុផលផ្សេងទៀត ដែលបណ្តាលឱ្យ គេងភ្ញាក់កណ្តាលយប់ដោយសារតែអ្នកមានការគិត និងព្រួយបារម្ភច្រើន នោះហើយដែល វាបណ្តាលឱ្យអ្នកកើតស្ត្រេសហើយវាក៏ធ្វើឱ្យរាងកាយ មានអារម្មណ៍ថាអស់កម្លាំង ដោយមិនដឹងខ្លួន ក្រៅពីភាពតានតឹនវាក៏រួមបញ្ចូលទាំងអារម្មណ៍ថប់បារម្ភ ផងដែរ។ ហេតុនេះហើយអ្នកគួរតែកាត់បន្ថយការគិត និងការព្រួយបារម្ភច្រើន ដែលនាំឱ្យ អ្នកមានសម្ពាធផ្លូវចិត្តរហូតបណ្តាលឱ្យអ្នក គេងភ្ញាក់កណ្តាលយប់។

២. ការមានជំងឺ

រូបតំណាង
រូបតំណាង

ការគេងភ្ញាក់កណ្តាលយប់របស់អ្នកអាចមកពីការរំខាន នៃជំងឺផ្សេងៗដែលអ្នកមាន ដូចជាការឈឺក្រពះ ក្អក ឬមានបញ្ហាជំងឺផ្សេងៗដែលរោគសញ្ញាទាំងនោះ វាពិតជារំខានដល់ដំណេក របស់អ្នកខ្លាំងណាស់ ដែលធ្វើឱ្យអ្នក តែងតែគេងភ្ញាក់កណ្តាលយប់។ ដូច្នេះហើយ ដំណោះស្រាយដែលល្អបំផុត គឺអ្នកត្រូវតែទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញនិងឆាប់ទទួលយកការព្យាបាល នោះរាងកាយរបស់អ្នក នឹងមិនអាចរំខាន ដល់ដំណេករបស់អ្នក បានទៀតនោះទេ។

៣. បរិស្ថានដែលអ្នកគេង

រូបតំណាង
រូបតំណាង

អ្នកសាកក្រឡេកមើល ជុំវិញកន្លែងស្នាក់នៅរបស់អ្នក ឬផ្ទះដែលអ្នករស់នៅ ថាតើកន្លែងស្នាក់នៅរបស់អ្នក មាននៅជិតមានហាងស្រា ឬជាទីប្រជុំជនដែរឬអត់? ព្រោះប្រសិនបើ កន្លែងស្នាក់នៅរបស់អ្នក នៅជិតទីតាំងទាំងនេះ ហើយ គឺវាពិតជាមាន សភាពអ៊ូអរខ្លាំងណាស់ រួមទាំងមានពន្លឺភ្លឺខ្លាំង ដែលអាចជះចូល ក្នុងបន្ទប់គេងរបស់អ្នក ដែលស្ថានភាពបរិស្ថានទាំងនេះហើយ អាចជាហេតុផលមួយដែលធ្វើឱ្យអ្នក មិនអាចគេងលក់ស្រួល និងតែងតែភ្ញាក់កណ្តាលយប់។

៤. ការទទួលទាន​

រូបតំណាង
រូបតំណាង

វាអាចនឹង ពិបាកក្នុងការជឿបន្តិចសម្រាប់អ្នកដែល ចូលចិត្តញុំាអាហារ នៅពេលយប់ ថាការញុំាអាហារ​ វាក៏ជាហេតុផលមួយ ដែលអាចបណ្តាលឱ្យ អ្នកគេងភ្ញាក់កណ្តាលយប់ដែរ។ ព្រោះនៅពេលដែលអ្នកញុំា អាហារមុនចូលគេង វានឹងធ្វើឱ្យ ការរំលាយអាហាររបស់អ្នក​ មានដំណើរការមិនល្អដែលជាហេតុធ្វើឱ្យអ្នក គេងលក់មិន ស្កប់ស្កល់ និងតែងតែភ្ញាក់កណ្តាលយប់ ជាងនេះទៅទៀតវាពិតជាគ្រោះថ្នាក់ ដល់សុខភាពខ្លាំងណាស់ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ក្នុងការទទួលទានអាហារ មុនពេលចូលដំណេក៕

ប្រភព៖​ sanook

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...