យល់ដឹង៖ មនុស្សស្រីយើងទោះគ្មានមនុស្សប្រុសនៅក្បែរធ្វើជាទីបង្អែក ក៏អាចមានសមត្ថភាពក្នុងការពឹងផ្អែកលើខ្លួនឯងបានដែរហើយអាចនឹងរស់នៅបានសុខជាងកាលដែលរស់នៅជាមួយនឹងមនុស្សប្រុសទៀតផងប្រសិនបើអ្នករាល់គ្នា ចេះរៀបចំជីវិតខ្លួនឯងឱ្យបានល្អ។
ដូច្នេះហើយ ចំពោះមនុស្សស្រីគ្រប់រូបបើនៅថ្ងៃណាមួយគ្មានមនុស្សប្រុសនៅក្បែរ អ្នកមិនចាំបាច់ត្រូវដេកកើតទុក្ខឬអស់សង្ឃឹមអ្វីនោះទេ ឱ្យតែអ្នកចេះធ្វើខ្លួនឱ្យមានចំណុចពិសេសៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទោះជាគ្មានមនុស្សប្រុស ក៏អ្នកអាចរស់នៅបានដោយមានក្តីសុខ។
មានតែ៤ចំណុចនេះ ទោះគ្មានមនុស្សប្រុសក៏រស់មានក្តីសុខ៖
១. ចេះស្រលាញ់ខ្លួនឯង
មនុស្សស្រីទោះជាគ្មានមនុស្សប្រុសនៅក្បែរនិងស្រលាញ់ក៏ដោយ ប្រសិនបើអ្នកជាមនុស្សស្រីដែលចេះស្រលាញ់និងអាចមើលថែខ្លួនឯងបានយ៉ាងល្អ ច្បាស់ជារស់នៅពោរពេញដោយក្តីសុខ ព្រោះថាមនុស្សស្រីខ្លះ មានមនុស្សប្រុសនៅក្បែរហើយតែបែរជាពោរពេញទៅដោយការរងទុក្ខទៅវិញ អញ្ចឹងហើយ បើអ្នកចេះស្រលាញ់ខ្លួនឯងទោះគ្មានមនុស្សប្រុស ជីវិតអ្នកក៏មានក្តីសុខបានដែរ។
២.ចេះរកលុយដោយខ្លួនឯង
មនុស្សប្រុសមួយចំនួននឹងគិតថាអ្នករស់ខ្វះគេមិនបាន ប្រសិនបើអ្នកជាមនុស្សស្រីដែលចាំតែពឹងផ្អែកលើគេទាំងស្រុងអញ្ចឹងហើយ គេធ្វើអ្វីក៏មិនខ្លាចចិត្តអ្នកដែរ តែបើអ្នកចេះរកលុយបានមកដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើមនុស្សប្រុស អ្នកក៏អាចរស់នៅបានយ៉ាងងសុខស្រួល និងមិនចាំបាច់ត្រូវអត់ធ្មត់ជាមួយនឹងអ្នកណា។
៣. ចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន
នៅពេលដែលអ្នកចេះរស់នៅក្នុងជីវិតមួយ ដោយចេះពេញចិត្តនឹងអ្វីដែលខ្លួនមានមិនលោភលន់ចង់បានអ្វីលើសពីនេះ អ្នកនឹងរស់នៅបានស្កប់ស្កល់ទោះជាមិនមានមនុស្សប្រុសនៅក្បែរ ចាំធ្វើឱ្យអ្នកក្លាយទៅជាមនុស្សស្រីដែលសំណាងជាងគេក៏ដោយក៏អ្នកអាចធ្វើឱ្យខ្លួនឯង ក្លាយទៅជាមនុស្សស្រីដែលមានក្តីសុខបំផុត បានដោយខ្លួនឯងដែរ។
៤. មិនផ្ញើក្តីសុខលើអ្នកដទៃ
មិនមែនគ្មានមនុស្សប្រុសនៅក្បែរអ្នកនឹងក្លាយទៅជាមនុស្សឯកានោះទេ ខ្លួនអ្នកក៏អាចកំដរខ្លួនឯងបានដែរព្រោះមិនប្រាកដថាពេលមានមនុស្សប្រុសនៅក្បែរ អ្នកនឹងមិនឯកានោះទេ ដូច្នេះហើយមិនថាអ្នករស់នៅម្នាក់ឯង គ្មានមនុស្សប្រុសនៅក្បែរ ដូចជាមនុស្សស្រីដទៃក៏ដោយបើអ្នកមិនផ្ញើក្តីសុខខ្លួនឯង ទៅលើមាត់អ្នកដទៃ ដែលចាំតែទើសអ្នកនោះ គ្មានអ្នកណាម្នាក់ អាចមកបំផ្លាញក្តីសុខអ្នកបានឡើយ៕