ចង់ឱ្យម្តាយក្មេកស្រលាញ់ខ្លាំងដូចកូនបង្កើត កូនប្រសារស្រីត្រូវដឹងពី៤ចំណុចនេះ - TrueID

ចង់ឱ្យម្តាយក្មេកស្រលាញ់ខ្លាំងដូចកូនបង្កើត កូនប្រសារស្រីត្រូវដឹងពី៤ចំណុចនេះ

February 1, 2022

យល់ដឹង៖ មនុស្សស្រីភាគច្រើន មុននឹងរៀបការតែងតែមានការភ័យព្រួយបារម្ភចំពោះរឿងមួយ រឿងនោះគឺការព្រួយបារម្ភខ្លាចម្តាយក្មេកមិនស្រលាញ់ មិនពេញចិត្ត ព្រោះជីវិតប្តីប្រពន្ធមានសុភមង្គលទៅបានក៏ត្រូវតែមានការពេញចិត្តពីឪពុកម្តាយទាំងសងខាងដែរ ក៏ប៉ុន្តែភាគច្រើនមានតែកូនប្រសារស្រីនិងម្តាយក្មេកទេ ដែលមិនសូវមានការត្រូវរ៉ូវគ្នា តែបើត្រូវរ៉ូវគ្នាវិញ គឺម្តាយក្មេកស្រលាញ់កូនប្រសារស្រី ជាងកូនបង្កើតខ្លួនឯងទៀតផង។

ដូច្នេះហើយ មុននឹងទទួលបានសុភមង្គល និងសេចក្តីសុខក្នុងជីវិតប្តីប្រពន្ធបានកូនប្រសារស្រីគួរតែបានដឹងពីចំណុចសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះព្រោះថាចំណុចទាំងអស់នេះ នឹងជួយធ្វើឱ្យអ្នកក្លាយទៅជាកូនប្រសារស្រីដ៏ល្អមួយរូប ដែលម្តាយក្មេកមិនត្រឹមតែពេញចិត្តទេតែស្រលាញ់ដូចជាកូនបង្កើតអញ្ចឹង ដោយគ្រាន់តែដឹងហើយអនុវត្តជាមួយនឹងចំណុចទាំងនេះ។

ចង់ឱ្យម្តាយក្មេកស្រលាញ់ខ្លាំងដូចកូនបង្កើត កូនប្រសារស្រីត្រូវដឹងពី៤ចំណុចនេះ៖

១. ស្វែងយល់ពីម្តាយក្មេកឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ក្នុងនាមជាកូនប្រសារស្រី ដែលចង់ឱ្យម្តាយក្មេកស្រលាញ់ឱ្យដូចកូនបង្កើតជាដំបូងអ្នកត្រូវតែព្យាយាមស្វែងយល់ពីម្តាយក្មេកឱ្យបានច្រើន ថាគាត់មានអត្តចរិកបែបណាគាត់មិនចូលចិត្តអ្វី ឬគាត់ចូលចិត្តអ្វីព្រោះការដែលបានស្វែងយល់ពីគាត់ឱ្យបានច្រើនបែបនេះ វានឹងធ្វើឱ្យអ្នកមិនងាយធ្វើឱ្យគាត់ទាស់ចិត្តផ្ទុយទៅវិញ ថែមទាំងធ្វើឱ្យគាត់ កាន់តែពេញចិត្ត និងស្រលាញ់អ្នកជាខ្លាំងទៀតផង លើសពីនេះឱ្យតែធ្វើឱ្យគាត់ពេញចិត្ត មិនយូរមិនឆាប់ឡើយ គាត់នឹងស្រលាញ់អ្នក ចង់ខ្លាំងជាងកូនបង្កើតគាត់ទៀតផង។

២. គោរពស្រលាញ់គាត់ឱ្យដូចម្តាយបង្កើត

រូបតំណាង
រូបតំណាង

មុននឹងចង់ឱ្យម្តាយក្មេកស្រលាញ់ឱ្យដូចកូនបង្កើតក្នុងនាមជាកូនប្រសារស្រី អ្នកក៏ត្រូវតែចេះស្រលាញ់គោរពគាត់ឱ្យដូចជាម្តាយបង្កើតដែរបើទោះបីពេលខ្លះ ម្តាយក្មេករបស់អ្នកមិនទាន់បង្ហាញការស្រលាញ់ ឬការពេញចិត្តចំពោះអ្នកក៏ដោយឱ្យតែអ្នកចេះយកចិត្តទុកដាក់ ចេះមើលថែម្តាយក្មេកឱ្យដូចជាម្តាយបង្កើត ច្បាស់ណាស់ម្តាយក្មេកអ្នកនឹងស្រលាញ់អ្នកដូចកូនបង្កើតរបស់គាត់អញ្ចឹង ព្រោះអ្វីដែលមនុស្សចាស់ចង់បានបំផុត គឺការដែលទទួលបានការយកចិត្តទុកដាក់និងការមើលថែពីកូនចៅ។

៣. អត់ធ្មត់ជាមួយគាត់

រូបតំណាង
រូបតំណាង

ជាទូទៅមនុស្សចាស់ អារម្មណ៍ប្រែប្រួលលឿនខ្លាំងណាស់ ដែលអាចនឹងមានផលវិបាកខ្លាំង ក្នុងការឱ្យកូនប្រសារស្រី មានភាពចុះសម្រុងជាមួយម្តាយក្មេក ប៉ុន្តែដើម្បីចង់ឱ្យម្តាយក្មេកស្រលាញ់ឱ្យដូចកូនបង្កើត ក្នុងនាមជាកូនប្រសារស្រី អ្នកត្រូវតែចេះអត់ធ្មត់ជាមួយគាត់ ហើយត្រូវតែទ្រាំ ទើបយូរៗទៅទំនាក់ទំនងរវាងអ្នកនិងម្តាយក្មេកអ្នក នឹងមានការចុះសម្រុងគ្នាបានយ៉ាងល្អ។ លើសពីនេះ ប្រសិនបើប្តីរបស់អ្នក សាកតែធ្វើបាបអ្នក ច្បាស់ណាស់ ម្តាយក្មេករបស់អ្នកប្រាកដជាចេញមុខការពារអ្នកជាក់ជាមិនខាន នេះហើយជាម្តាយក្មេក ដែលកូនប្រសារស្រីគ្រប់រូបប្រាថ្នាចង់បានតែមុននឹងទទួលបានម្តាយក្មេកបែបនេះ ក៏ត្រូវចេះអត់ធ្មត់បន្តិចដែរ។

៤. សរសើរម្តាយក្មេកនៅចំពោះមុខអ្នកដទៃ

រូបតំណាង
រូបតំណាង

មនុស្សចាស់អាយុកាន់តែច្រើនចរិតគឺកាន់តែដូចកូនក្មេង គឺតែងតែសប្បាយចិត្ត នៅពេលដែលមានមនុស្សសរសើរពីខ្លួនហេតុនេះហើយ កូនប្រសារស្រី ប្រសិនបើចង់ឱ្យម្តាយក្មេកស្រលាញ់ឱ្យដូចកូនបង្កើតអ្នកត្រូវចេះសរសើរគាត់ នៅចំពោះមុខអ្នកដទៃ ថាជាម្តាយក្មេកល្អ ចេះអប់រំកូនចៅបានយ៉ាងល្អឬសរសើរពីសម្រស់របស់គាត់ជាដើម ដែលទាំងអស់នេះហើយដែលធ្វើឱ្យម្តាយក្មេករបស់អ្នកកាន់តែពេញចិត្ត និងកាន់តែចូលចិត្តអ្នក បែបនេះហើយ ទំនាក់ទំនងរវាងអ្នកនិងម្តាយក្មេកអ្នក ពីមួយថ្ងៃទៅមួយថ្ងៃ នឹងកាន់តែស្និទ្ធស្នាលដូចជាម្តាយកូនបង្កើតនឹងគ្នាអញ្ចឹង៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...