ស្រីៗត្រូវចេះបដិសេធរឿងនេះ ទើបគេកាន់តែស្រលាញ់និងឱ្យតម្លៃ - TrueID

ស្រីៗត្រូវចេះបដិសេធរឿងនេះ ទើបគេកាន់តែស្រលាញ់និងឱ្យតម្លៃ

September 2, 2022

យល់ដឹង៖ មនុស្សស្រីគ្រប់រូប គួរតែកុំបណ្តោយឱ្យក្តីស្រលាញ់ងប់ងល់មួយពេលធ្វើឱ្យអ្នកហ៊ានលះបង់គ្រប់យ៉ាងឱ្យសោះ បើអ្នកលះបង់ត្រូវមនុស្សវាគ្មានបញ្ហាអ្វីទេ តែបើអ្នកលះបង់ខុសមនុស្ស អ្នកច្បាស់ជាអស់តម្លៃ​ ហេតុនេះត្រូវដឹងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។

ជាងនេះទៅទៀត ត្រូវរៀនចេះបដិសេធចំពោះរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ កុំចេះតែយល់ព្រមតាមគេគ្រប់រឿងទោះអ្នកស្រលាញ់ ឬចង់ផ្គាប់ចិត្តគេយ៉ាងណាក៏ដោយព្រោះការដែលអ្នកចេះបដិសេធចំពោះរឿងទាំងនោះ វានឹងធ្វើឱ្យគេកាន់តែស្រលាញ់ និងឱ្យតម្លៃលើរូបអ្នក។

ស្រីៗត្រូវចេះបដិសេធរឿងនេះទើបគេកាន់តែស្រលាញ់និងឱ្យតម្លៃ៖

១. បដិសេធរស់នៅជាមួយគេ

រូបតំណាង
រូបតំណាង

មនុស្សស្រីយើង ប្រសិនជាយល់ព្រមក្នុងការរស់នៅជាមួយគេទាំងដែលគេមិនទាន់ទាំងបានចូលស្តីដណ្តឹងតាមប្រពៃណី ឬរៀបការតាមទំនៀមទម្លាប់ទេនោះតម្លៃរបស់អ្នកនឹងងាយធ្លាក់ចុះ នៅពេលដែលគេអស់ចិត្តពីអ្នក ហេតុនេះមិនថាអ្នកស្រលាញ់ ឬចង់រស់នៅជាមួយគេប៉ុណ្ណាទេ អ្នកត្រូវរង់ចាំឱ្យគេធ្វើតាមប្រពៃណីទំនៀមទម្លាប់ជាមុនសិនទើបអ្នកមិនងាយត្រូវគេបោះបង់ចោល ម្យ៉ាងមនុស្សប្រុសបើគេស្រលាញ់អ្នក និងចង់រស់នៅជាមួយអ្នកពិត គេច្បាស់ជាចូលសួរអ្នក។

២.បដិសេធការផ្លាស់ប្តូរខ្លួនឯងដើម្បីគេ

រូបតំណាង
រូបតំណាង

ទោះស្នេហាជាការលះបង់ដើម្បីគ្នាក៏ពិតមែនតែក៏មិនមែនបានន័យថាត្រូវផ្លាស់ប្តូរខ្លួនឯង ដើម្បីតែមនុស្សដែលត្រឹមតែជាអ្នកដទៃម្នាក់នោះទេហើយបើអ្នកចេះបដិសេធនូវការផ្លាស់ប្តូរខ្លួនឯងនេះអ្នកនឹងក្លាយទៅជាមនុស្សស្រីដ៏មានតម្លៃម្នាក់ ដែលមនុស្សប្រុសមិនហ៊ានមើលងាយអ្នកបានហើយក៏កាន់តែស្រលាញ់អ្នកក្នុងភាពជាខ្លួនអ្នក តែបើគេទទួលយកភាពជាខ្លួនអ្នកមិនបាន ក៏បានន័យថាគេមិនបានស្រលាញ់អ្នកពិតទេ។

៣. បដិសេធការពឹងផ្អែកទៅលើគេទាំងស្រុង

រូបតំណាង
រូបតំណាង

ស្រីៗគ្រប់រូបត្រូវចាំនៅពេលដែលគេប្រាប់ឱ្យអ្នកពឹងផ្អែកលើគេ ដោយមិនចាំបាច់ប្រឹងធ្វើការរកលុយអ្វីនោះ អ្នកគួរតែចេះបដិសេធ ព្រោះថាអ្នកក៏មានតម្លៃជាមនុស្សស្រីម្នាក់ ដែលមិនចាំបាច់រស់ដោយពឹងលើមនុស្សប្រុសទាំងស្រុងដែរ ទោះប្តីប្រពន្ធរៀបការនឹងគ្នាហើយក៏ដោយ ក៏ត្រូវរៀនចេះបដិសេធក្នុងការពឹងផ្អែកលើគេដែរ ទើបអ្នកមិនងាយនឹងអស់តម្លៃដោយសារតែដេកចាយលុយគេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...