យល់ដឹង៖ ពេលខ្លះការដែលធ្វើឱ្យប្តីចេះកុហកភូតភរក៏អាចបណ្តាលមកពីមនុស្សស្រីដែលជាប្រពន្ធដែរ អញ្ចឹងហើយបន្ទោសតែមនុស្សប្រុសជាប្តីទាំងស្រុង ក៏មិនវាកើតដែរម្យ៉ាងស្រីៗជាប្រពន្ធ បើមិនចង់ចាញ់បោកប្តីទេនោះ កុំធ្វើជាប្រពន្ធដែលមិនល្អឱ្យសោះ។
ជាងនេះទៅទៀត ប្រសិនបើមនុស្សស្រីជាប្រពន្ធ កែប្រែខ្លួនឯងក្លាយទៅជាប្រពន្ធ ដែលស្ថិតនៅក្នុងចំណោមប្រភេទមនុស្សស្រីមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះទេ ប្តីរបស់អ្នកនឹងបោកប្រាស់ ឬនិយាយភូតភរកុហកអ្នកគ្រប់យ៉ាងហើយអ្នកក៏ងាយនឹងចាញ់បោកប្តីអ្នកដែរ។
ប្រភេទមនុស្សស្រីជាប្រពន្ធដែលងាយចាញ់បោកប្តីពីក្រោយខ្នង៖
១. មនុស្សស្រីមិនចេះធ្វើការងារផ្ទះ
មនុស្សប្រុសជាប្តីតែងតែចង់បានប្រពន្ធដែលពូកែខាងការងារផ្ទះប៉ុន្តែបើប្រពន្ធរបស់គេ មិនចេះធ្វើការងារផ្ទះ វាក៏ជារឿងដែលធ្វើឱ្យមនុស្សប្រុសជាប្តីទើសទាល់បន្តិចដែរ។ លើសពីនេះ មនុស្សស្រីជាប្រពន្ធដែលមិនចេះធ្វើការងារផ្ទះនេះហើយដែលធ្វើឱ្យប្តីមានចិត្តងាករេ មើលឃើញអ្នកផ្សេងល្អជាងហើយក៏ជាអ្វីដែលធ្វើឱ្យប្តី ចេះកុហកភូតភរទៀតផង។
២.មនុស្សស្រីគ្មានចំណូលសម្រាប់ខ្លួនឯង
ជាធម្មតាមនុស្សស្រីដែលងាយចាញ់បោកប្តីឬធ្វើឱ្យប្តីបោកបានគ្រប់ពេលនោះ គឺជាមនុស្សស្រីដែលគ្មានចំណូលសម្រាប់ខ្លួនឯងដែលចាំតែយកលុយប្តីចាយ ទើបធ្វើឱ្យប្តីបានចិត្ត អាងខ្លួនជាអ្នករកលុយ មិនខ្វល់ថាខ្លួនឯងសាងកំហុសអ្វីឡើយគឺដឹងត្រឹមតែចង់សប្បាយ អញ្ចឹងហើយ មនុស្សស្រីគួររកចំណូលសម្រាប់ខ្លួនទើបប្តីមិនមើលងាយ ហើយក៏មិនហ៊ានបោកប្រាស់បានដែរ។
៣.មនុស្សស្រីដែលមិនចេះតុបតែងខ្លួន
កំហុសមួយដែលមនុស្សស្រីជាប្រពន្ធភាគច្រើន តែងតែសាងឡើងមកដែលធ្វើឱ្យប្តីទៅរកក្រៅបាន ហើយក៏ឧស្សាហ៍ចាញ់បោកប្តីម្តងហើយម្តងទៀតដែរនោះ គឺការដែលជឿទៅលើសម្តីប្តីដែលថាមិនចាំបាច់តុបតែងខ្លួនក៏ប្តីនៅតែស្រលាញ់ ទើបមនុស្សស្រីមិនតុបតែងខ្លួន ដូច្នេះហើយ ស្រីៗជាប្រពន្ធមិនថាចូលដល់វ័យណាទេ គឺត្រូវតែចេះតុបតែងខ្លួន ទើបប្តីមិនបោកប្រាស់អ្នក។
៤.មនុស្សស្រីដែលចូលចិត្តប្រច័ណ្ឌខុសរឿង
មនុស្សស្រីជាប្រពន្ធដែលជាមនុស្សស្រីចូលចិត្តប្រច័ណ្ឌខុសរឿង គឺប្តីក៏កាន់តែខិលខូល និងល្បិចច្រើនដូចគ្នាព្រោះតែប្រពន្ធផ្តល់សម្ពាធឱ្យពួកគេ អញ្ចឹងហើយស្រីៗជាប្រពន្ធកុំកែប្រែខ្លួនទៅជាមនុស្សស្រីរឿងច្រើនឱ្យសោះព្រោះធ្វើឱ្យប្តីកាន់តែធុញទ្រាន់ និងនៅតែបន្តកុហកបោកប្រាស់អ្នកបាន។
៥. មនុស្សស្រីទន់ជ្រាយ
មនុស្សស្រីជាប្រពន្ធដែលឆាប់ទន់ជ្រាយឆាប់ស្រក់ទឹកភ្នែក អ្វីបន្តិចក៏ប៉ះពាល់ដល់អារម្មណ៍នោះ គឺតែងតែធ្វើឱ្យប្តីធុញទ្រាន់ និងកាន់តែមិនចង់នៅក្បែរលើសពីនេះ ឃើញមិនមាត់ៗ កុំគិតថាប្តីស្មោះត្រង់ជាមួយឱ្យសោះ បើអ្នកទន់ជ្រាយ អ្វីបន្តិចក៏យំសោកនោះអ្នកងាយនឹងត្រូវប្តីបង្វិលបានណាស់៕
ប្រភព៖ phunutoday