រូប​បក្សី​នីមួយ​ៗ អាច​បង្ហាញ​ពី​ បុគ្គលិកលក្ខណៈ របស់​អ្នក​បាន​យ៉ាង​ច្បាស់​ - TrueID

រូប​បក្សី​នីមួយ​ៗ អាច​បង្ហាញ​ពី​ បុគ្គលិកលក្ខណៈ របស់​អ្នក​បាន​យ៉ាង​ច្បាស់​

June 12, 2021

យល់ដឹង៖ យើងទាំងអស់គ្នា ចូលចិត្តការសាកល្បង បុគ្គលិកលក្ខណៈ ព្រោះវាអនុញ្ញាតឱ្យ យើងអាចរៀនអ្វីថ្មីៗ អំពីចរិតរបស់យើង។ ជម្រើសរបស់យើង ពេលខ្លះវាហាក់ដូចជាចៃដន្យ ប៉ុន្តែវាអាចធ្វើឱ្យយើងដឹងនូវអ្វី ដែលយើងមិនបានយកចិត្តទុកដាក់ រហូតមកដល់ពេលនេះ។ ការធ្វើតេស្តបែបនេះ យើងមិនត្រឹមតែស្គាល់ខ្លួនយើងអោយបានកាន់តែច្បាស់ប៉ុណ្ណោះទេ តែថែមទាំងរៀន អំពីចរិតលក្ខណៈណា ដែលយើងគួរធ្វើ និងមិនគួរធ្វើផងដែរ។

ស្វែងយល់បន្ថែម អំពីប្រតិកម្មរបស់អ្នក ចំពោះរូបភាពទាំងនេះ ថាតើសត្វណាដែលទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នកជាងគេ វានឹងប្រាប់អ្នកអំពី ចំនុចខ្លាំង និងចំនុចខ្សោយរបស់អ្នក។ ហើយស្វែងយល់ពីរបៀប ដែលអ្នកគួរតែធ្វើការសម្រេចចិត្តម្តងៗ។

បន្ទាប់ពីជ្រើសរើសបក្សីមួយ ចេញពីរូបភាព ដែលជាសត្វទីមួយដែលធ្លាក់ ចូលក្នុងភ្នែករបស់អ្នកហើយ អ្នកអាចអានការពិពណ៌នា អំពីចរិតលក្ខណៈរបស់អ្នកបាន។ ហើយសូមអានដោយ យកចិត្តទុកដាក់ចំពោះ ចំណុចសំខាន់ៗ ដែលពាក់ព័ន្ធ និងខ្លួនអ្នក។

សូមតាមដានខាងក្រោម៖

១.​ សត្វព្រាប 

សត្វព្រាបមានភាពវៃឆ្លាត ខាងអារម្មណ៍ខ្ពស់។ បើអ្នកជ្រើសរើសសត្វព្រាប មានន័យថាអ្នកជាមនុស្សម្នាក់ មានឆន្ទៈហើយការយល់ចិត្តដ៏អស្ចារ្យ និងជាមនុស្សម្នាក់ ដែលអ្នកដទៃអាចទុកចិត្តបាន នៅក្នុងគ្រប់ស្ថានភាព ដែលមានបញ្ហា។

ទន្ទឹមនឹងនេះ អ្នកជាមនុស្សប្រភេទ មិនចូលចិត្តចេញទៅក្រៅ ដើម្បីបង្កើតទំនាក់ទំនងថ្មីទេ ប៉ុន្តែនៅពេលនរណាម្នាក់ បានស្គាល់ និងបានជិតស្និទិជាមួយអ្នក ទើបគេដឹងថាអ្នកជា មនុស្សដែលគួរឲ្យទុកចិត្ត និងអាចពឹងពាក់ បានគ្រប់ស្ថានភាព។

*គុណសម្បត្តិវិជ្ជមាន ដែលអាចនាំឱ្យ អ្នកទទួលបានជោគជ័យ៖

_ជាមនុស្សគួរឱ្យទុកចិត្ត មានការណែនាំល្អ

_មានការគោរព ចំពោះអ្នកដទៃ ហើយមានមនុស្សស្រលាញ់ រាប់អានច្រើន

_ស្មោះត្រង់ និងអាចជឿទុកចិត្តបាន គ្រប់ពេលវេលា

_មានចិត្តសប្បុរស និងគ្មានហានិភ័យ ចំពោះមនុស្សជុំវិញខ្លួន

*លក្ខណៈអវិជ្ជមាន ដែលគួរតែត្រូវបានកែលម្អ៖

_តែងពឹងផ្អែកលើអ្នកដទៃ

_មានទំនោរ ទៅនឹងការនិយមជ្រុលពេក។

សត្វព្រាប
សត្វព្រាប

២. សត្វទីទុយ 

បើអ្នកជ្រើសរើសសត្វទីទុយ មានន័យថាអ្នកជា មនុស្សដែលមានភាពវៃឆ្លាត មានប្រាជ្ញាខ្ពស់ ដែលអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន យ៉ាងមានប្រសិទ្ធភាព។ មនុស្សប្រភេទនេះ ចូលចិត្តដឹងពីអ្វីដែល កំពុងកើតឡើង នៅជុំវិញពួកគេដោយស្ម័គ្រចិត្ត និងចូលចិត្តពង្រឹង ចំណេះដឹងរបស់ខ្លួនជានិច្ច ជាពិសេសនៅក្នុងផ្នែកសតិអារម្មណ៍។ ក្នុងពេលជាមួយគ្នានេះសត្វទីទុយ ក៏មានភាពអកម្មក្នុងទំនាក់ទំនង ពោលគឺមិនចូលចិត្ត ចងមិត្តជាមួយមនុស្សប្លែកមុខឡើយ ហើយក៏មិនសូវទុកចិត្ត មនុស្សដែលទើបតែស្គាល់ដែរ។

*លក្ខណៈបុគ្គលិកលក្ខណៈ វិជ្ជមានដែលអាចនាំឱ្យអ្នក ទទួលបានជោគជ័យ៖

_មានភាពច្បាស់លាស់ និងយកចិត្តទុកដាក់ ក្នុងការធ្វើអ្វីមួយ 

_មានការប្រុងប្រយ័ត្នខ្ពស់

_មានសន្តិភាពជានិច្ច

*លក្ខណៈអវិជ្ជមាន ដែលអ្នកគួរតែកែលម្អ៖

_គិតតែពីខ្លួនឯង

_មានការសង្ស័យច្រើនពេក

_មិនសូវមានការគិតវែងឆ្ងាយ

សត្វទីទុយ
សត្វទីទុយ

៣.​ សត្វក្ងោក 

បើអ្នកជ្រើសរើសសត្វក្ងោក មានន័យថាអ្នកជាមនុស្ស ដែលបង្ហាញអារម្មណ៍បើកចំហ ចំពោះអ្នកដទៃ និងមានភាពអត់ធ្មត់ខ្លាំងណាស់។ អ្នកអាចយល់ និងដឹងយ៉ាងច្បាស់ អំពីចិត្តគំនិតរបស់ខ្លួនឯង។ អ្នកជាមនុស្សដែលមិនភ័យខ្លាច ក្នុងការបង្កើតទំនាក់ទំនងថ្មី និងមានភាពក្លៀវក្លា ជាមួយភារកិច្ចថ្មីៗ។ ស្រលាញ់មនុស្សគ្រប់គ្នា ហើយមិនភ័យខ្លាចក្នុងការបើកចំហ ភាពជាខ្លួនឯង ឲ្យគេបានដឹងឡើយ។

*លក្ខណៈបុគ្គលិកលក្ខណៈវិជ្ជមានដែលអាចនាំឱ្យអ្នក ទទួលបានជោគជ័យ៖

_មានភាពស្វាហាប់ និងមានមន្តស្នេហ៍ខ្លាំង

_មានទំនាក់ទំនងល្អក្នុងសង្គម

_មានចិត្តទូលាយ មិនចេះគំគួន

_ក្លាហាន ហើយចូលចិត្តការប្រកួតប្រជែង

*លក្ខណៈអវិជ្ជមាន ដែលអ្នកគួរតែកែលម្អ៖

_ជាមនុស្សអាត្មានិយម

_លេចធ្លោខ្លាំងពេក

_ជាមនុស្សស្រេកឃ្លានអំណាច

សត្វក្ងោក
សត្វក្ងោក

៤. សត្វឥន្ទ្រី 

បើអ្នកជ្រើសរើសសត្វឥន្ទ្រី អ្នកជាមនុស្សម្នាក់ ដែលមានភាពវៃឆ្លាត មានចំណេះដឹងខ្ពស់ ឯករាជ្យភាព និងមានមន្តស្នេហ៍ខ្លាំង។ ក្នុងពេលជាមួយគ្នានេះ អ្នកក៏ជាប្រភេទមនុស្ស ដែលសកម្មខ្លាំង ក្នុងទំនាក់ទំនង នឹងការប្រាស្រ័យទាក់ទងគ្នា។ អ្នកមិនភ័យខ្លាច ក្នុងការផ្តួចផ្តើមគំនិត ហើយនិយាយដោយស្មោះត្រង់ អំពីគំនិតរបស់អ្នក។ ប៉ុន្តែជាអកុសលពេលខ្លះ ការបញ្ចេញមតិរបស់អ្នក គឺឈ្លើយ និងប្រមាថពេក។ វាកើតឡើងដោយសារ អ្នកចង់សម្រេចគោលដៅ ដែលចង់បាន តាមមធ្យោបាយលឿនបំផុត។ ដូច្នេះអ្នកត្រូវ រៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួន ហើយធ្វើវាដោយការអត់ធ្មត់បំផុត។

*លក្ខណៈបុគ្គលិកលក្ខណៈវិជ្ជមានដែលអាចនាំឱ្យអ្នក ទទួលបានជោគជ័យ៖

_ស្មោះត្រង់ និងមានមន្តស្នេហ៍

_មានឯករាជ្យភាព និងចេះលើកទឹកចិត្តអ្នកដទៃ

_ក្លាហាន និងគ្មានការភ័យខ្លាច គ្រប់កលៈទេសៈ

*លក្ខណៈអវិជ្ជមាន ដែលអ្នកគួរតែកែលម្អ៖

_មិនចេះអត់ធ្មត់

_ចូលចិត្តមើលងាយអ្នកដទៃ

_រឹងចចេស ,មិនចេះអត់ធ្មត់៕

សត្វឥន្ទ្រី
សត្វឥន្ទ្រី

ប្រភព ៖ dazzling

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...