យល់ដឹង៖ មនុស្សប្រុសសម័យនេះជាមនុស្សប្រុសចូលចិត្តខ្លួនមួយជិះទូកពីរបីក្នុងពេលតែមួយ ដោយមិនខ្វល់ថាខ្លួនឯងជាមនុស្សប្រុសសាវ៉ាឡើយសំខាន់ឱ្យតែសប្បាយចិត្តគឺនឹងធ្វើវាហើយ ម្យ៉ាងវិញទៀតការដែលមនុស្សប្រុសមានសង្សារច្រើន វាក៏អាចបញ្ជាក់ឱ្យឃើញបានថាមនុស្សប្រុសម្នាក់នោះ ជាមនុស្សប្រុសមានចរិតក្មេងខ្ចីនៅឡើយ។
ដូច្នេះហើយដើម្បីបញ្ជាក់ឱ្យបានដឹងកាន់តែច្បាស់ អំពីមនុស្សប្រុសដែលមានសង្សារច្រើនគឺជាមនុស្សប្រុសដែលមានចរិតក្មេង និងមិនទាន់ចេះគិតគូអ្វីនោះចំណុចមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា មនុស្សប្រុសដែលមានសង្សារច្រើនជាមនុស្សប្រុសចរិតក្មេង។
៣ចំណុចដែលបញ្ជាក់ថាមនុស្សប្រុសដែលមានសង្សារច្រើនជាមនុស្សប្រុសចរិតក្មេង៖
១.មិនដែលច្បាស់លាស់ក្នុងរឿងណាមួយ
អ្វីដែលអាចបញ្ជាក់ឱ្យបានកាន់តែច្បាស់ថាមនុស្សប្រុសដែលមានសង្សារច្រើនជាមនុស្សមានចរិតក្មេងខ្ចី នៅមិនទាន់ចេះគិតអ្វីនោះគឺគេតែងតែធ្វើខ្លួនជាមនុស្សប្រុសម្នាក់ ដែលមិនធ្លាប់មានភាពច្បាស់លាស់ នៅក្នុងរឿងណាមួយឡើយ មិនថាជារឿងស្នេហា ឬរឿងជីវិតផ្ទាល់ខ្លួនរបស់គេនោះទេបែបនេះហើយ ដែលវាអាចបញ្ជាក់បានថាគេនៅមានចរិតក្មេងខ្ចី នៅឡើយទេ។
២.មិនទាន់ចង់គិតគូរឿងថ្ងៃអនាគត
មនុស្សប្រុសដែលមានសង្សារច្រើន ជាមនុស្សប្រុសដែលមានចរិតក្មេង មិនទាន់ចេះគិតគូអ្វីនោះ គឺពួកគេមិនដែលទាន់ចង់គិតគូរឿងនៅថ្ងៃអនាគតរបស់ពួកគេនោះទេពួកគេគិតតែរស់នៅក្នុងពេលបច្ចុប្បន្ន ធ្វើយ៉ាងណាឱ្យតែមានក្តីសុខតែប៉ុណ្ណោះគឺមិនដែលខ្វល់ខ្វាយ ឬដេកកើតទុក្ខដោយសារតែរឿងអនាគតរបស់ពួកគេនោះទេទាំងនេះហើយដែលអាចបញ្ជាក់បានថាគេនៅមានចរិតក្មេងខ្ជីខ្លាំងណាស់។
៣.មិនចេះយល់ពីអារម្មណ៍របស់អ្នកដទៃ
ចំណុចដែលរឹតតែអាចបញ្ជាក់បានថាមនុស្សប្រុស ជាមនុស្សមានចរិតក្មេងខ្ចី គឺដោយសារតែមនុស្សប្រុស មិនចេះយល់ពីអារម្មណ៍របស់អ្នកដទៃ ទើបធ្វើឱ្យពួកគេមានសង្សារច្រើន មិនខ្វល់ថាមនុស្សស្រី ដែលគេយកមកលេងសើចនោះ មានអារម្មណ៍បែបណាឡើយ គឺធ្វើយ៉ាងណាឱ្យតែខ្លួនគេសប្បាយចិត្តតែប៉ុណ្ណោះ ជាងនេះទៅទៀត មិនខ្វល់ថាខ្លួនពួកគេ បានយកសេចក្តីស្រលាញ់និងទំនុកចិត្តរបស់អ្នកដទៃ យកមកលេងសើចឡើយ៕
ប្រភព៖ yourtango