ជាប្តីប្រពន្ធនឹងគ្នា គួរមានរឿងលាក់បាំង នឹងគ្នាដែរអត់? - TrueID

ជាប្តីប្រពន្ធនឹងគ្នា គួរមានរឿងលាក់បាំង នឹងគ្នាដែរអត់?

September 1, 2021

យល់ដឹង៖ មនុស្សពីរនាក់ដែលសម្រេចចិត្តរួមរស់នៅជាមួយគ្នាអស់មួយជីវិត ក្នុងនាមជាប្តីប្រពន្ធនឹងគ្នានោះ ប្រៀបបីដូចជាសម្រេចចិត្តរួមសុខរួមទុក្ខជាមួយគ្នាអស់មួយជីវិតអញ្ចឹង ដូច្នេះហើយ មនុស្សពីរនាក់ មិនថាជួបបញ្ហាជីវិតគូច្រើនប៉ុណ្ណាទេ គឺមនុស្សពីរនាក់ ត្រូវតែមានការទុកចិត្ត និងជឿជាក់ទៅលើគ្នា ហើយអ្វីដែលសំខាន់នោះ គឺត្រូវតែមានតួនាទីចាប់ដៃគ្នា ក្នុងការរកដំណោះស្រាយ និងឆ្លងកាត់រាល់បញ្ហាជាមួយគ្នា។

រូបតំណាង
រូបតំណាង

វាជាការពិត ជីវិតជាប្តីប្រពន្ធនឹងគ្នា មនុស្សពីរនាក់ មិនគួរណាមានរឿងលាក់បាំងនឹងគ្នាឡើយព្រោះថាបើសម្រេចចិត្តរួមរស់នៅជាមួយគ្នាហើយ គឺត្រូវតែមានភាពស្មោះត្រង់ និងមានការជឿជាក់លើគ្នាទៅវិញទៅមកក៏ប៉ុន្តែមិនមែនគ្រប់រឿងរ៉ាវទាំងអស់ គឺសុទ្ធតែគួរតែយកមកប្រាប់គ្នានោះទេ ព្រោះវាអាចធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់មនុស្សពីរនាក់ អាចទទួលរងនូវឥទ្ធិពលអាក្រក់ ពីរឿងរ៉ាងវទាំងនោះ ដែលអាចធ្វើឱ្យជីវិតគូ ឈានដល់ការបែកបាក់គ្នា​ទៀតផង។

រូបតំណាង
រូបតំណាង

ម្យ៉ាងវិញទៀត ការលាក់បាំងរឿងរ៉ាវមួយចំនួនពីគ្នា វាមិនមែនបានន័យថាមនុស្សពីរនាក់ មិនមានភាពស្មោះត្រង់នឹងគ្នាទេតែវាបានន័យថាមនុស្សពីរនាក់កំពុងតែការពារជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ឱ្យជៀសផុតពីការបែកបាក់គ្នា ដោយសារតែរឿងរ៉ាវខ្លះ នៅពេលដែលប្រាប់គ្នាហើយ វាមិនត្រឹមតែមិនមានប្រយោជន៍ដល់ជីវិតគូទេ តែវាអាចបំផ្លាញជីវិតគូបានយ៉ាងឆាប់រហ័សទៀតផង។

ហេតុនេះហើយ រឿងរ៉ាវណាដែលមិនសំខាន់សម្រាប់ជីវិតគូ គួរណាតែលាក់បាំងពីគ្នាហើយមិនគួរលើកយកមកប្រាប់គ្នានោះទេ លើសពីនេះ បើមនុស្សពីរនាក់ កាន់តែលាក់បាំងរឿងរ៉ាវណាដែលអាចជះឥទ្ធិពលអាក្រក់ ដល់ជីវិតគូបាននោះគឺវាកាន់តែធ្វើឱ្យជីវិតគូបានរួមរស់នៅជាមួយគ្នា យ៉ាងមានសុភមង្គល។

រូបតំណាង
រូបតំណាង

ជារួមមកមនុស្សពីរនាក់ដែលមាននាមជាប្តីប្រពន្ធនឹងគ្នា មិនគួរណាមានរឿងលាក់បាំងនឹងគ្នាទេក៏ប៉ុន្តែរឿងរ៉ាវខ្លះបើអាចលាក់បាំងនឹងគ្នាបាន គឺកាន់តែល្អ ព្រោះរឿងរ៉ាវមួយចំនួន ប្រសិនបើលើកយកមកប្រាប់គ្នាឱ្យបានដឹងនោះ ជីវិតប្តីប្រពន្ធ ច្បាស់ជាទទួលរងនូវឥទ្ធិពលអាក្រក់ ពីរឿងទាំងនោះជាក់ជាមិនខាន។ មួយវិញទៀតការលាក់បាំងរឿងរ៉ាវខ្លះពីគ្នា វាមិនមានន័យថា មនុស្សពីរនាក់មិនមានភាពស្មោះត្រង់នឹងគ្នាហើយបំផ្លាញទំនុកចិត្តគ្នាទេ តែវាមានន័យថាមនុស្សពីរនាក់កំពុងតែជួយគ្នាក្នុងការការពារ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ឱ្យជៀសផុតពីការបែកបាក់និងទទួលរងនូវឥទ្ធិពលអាក្រក់ ពីរឿងរ៉ាវទាំងអស់នោះ៕

ប្រភព៖​ businessinder

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...