ចេះទទួលយករឿង៤យ៉ាងនេះ ជីវិតនឹងមិនសូវកើតទុក្ខ - TrueID

ចេះទទួលយករឿង៤យ៉ាងនេះ ជីវិតនឹងមិនសូវកើតទុក្ខ

December 11, 2022

យល់ដឹង៖ ជីវិតនេះ វាតម្រូវឱ្យយើងរាល់គ្នាចេះតស៊ូអត់ធ្មត់ និងរៀនទទួលយកនូវបញ្ហា និងឱបសគ្គជីវិតជាច្រើនទើបយើងអាចបន្តដំណើរទៅមុខបានទៀត ហើយក៏មិនសូវជាកើតទុក្ខច្រើន តែបើយើងមិនចេះអត់ទ្រាំ និងរៀនទទួលយកវាទេយើងនឹងគ្មានថ្ងៃបានសុខឡើយ។

ដូច្នេះហើយប្រសិនជាយើងរាល់គ្នាចង់រស់នៅដោយមានក្តីសុខខ្លះនៅក្នុងជីវិត បើទោះបីជាជាជីវិតនេះវាពោរពេញទៅដោយបញ្ហាក៏ដោយនោះ យើងត្រូវរៀនចេះទទួលយកនូវរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិនទើបជីវិតរបស់យើងមិនសូវជាជួបទុក្ខ។

ចេះទទួលយករឿង៤យ៉ាងនេះជីវិតនឹងមិនសូវកើតទុក្ខ៖

១. ទទួលយកការបាត់បង់

រូបតំណាង
រូបតំណាង

ប្រសិនបើមានការជួបវារមែងតែមានការព្រាត់ប្រាស់គ្នា ជារឿងធម្មជាតិរបស់មនុស្សលោក ដូច្នេះហើយបើមិនចង់កើតទុក្ខច្រើនចំពោះការបាត់បង់ អ្នករាល់គ្នាត្រូវរៀនចេះទទួលយកនូវការបាត់បង់ ព្រោះអ្វីៗមិនមែនសុទ្ធតែអាចនៅស្ថិតស្ថេរបានជារៀងរហូតនោះទេ វាតែងតែបាត់បង់បែបនេះឯង ត្រូវរៀនចេះទទួលយក ទើបមិនសូវកើតទុក្ខ។

២.​ ទទួលយកការបរាជ័យ

រូបតំណាង
រូបតំណាង

ជីវិតរបស់មនុស្សយើងរាល់គ្នាគ្មានអ្នកណាម្នាក់សុទ្ធតែអាចជោគជ័យបានគ្រប់រឿងនោះទេ ហើយទម្រាំតែទទួលបានជោគជ័យក្នុងជីវិតយើងរាល់គ្នាក៏ត្រូវឆ្លងកាត់នូវភាពបរាជ័យជាច្រើនលើកច្រើនសារដែរ បែបនេះហើយមានតែរៀនទទួលយកនូវការបរាជ័យ រួចហ្វឹកហាត់ខ្លួនឯងឱ្យឯងឱ្យកាន់តែពូកែជាងមុនតែប៉ុណ្ណោះទើបជីវិតមានក្តីសង្ឃឹម។

៣. ទទួលយកកំហុស

រូបតំណាង
រូបតំណាង

អ្នកណាដែលថាមិនចេះសាងកំហុសនោះសំខាន់គឺការរៀនចេះទទួលយកនូវកំហុស ដែលខ្លួនបានសាងឡើងមក ហើយកែប្រែវាឱ្យបែរមករកភាពត្រឹមត្រូវវិញតែប៉ុណ្ណោះអញ្ចឹងហើយ ប្រសិនជាបានសាងកំហុសអ្វីមួយឡើងមក កុំខ្លាចនឹងប្រឈមមុខ ព្រោះរស់នៅដោយទន់ជ្រាយបែបនេះ គ្មានថ្ងៃនឹងរកឃើញក្តីសុខឱ្យខ្លួនឯងបានឡើយបើរវល់តែរស់នៅលាក់នូវកំហុសរបស់ខ្លួនឯងនោះ។

៤. ទទួលយកការផ្លាស់ប្តូរ

រូបតំណាង
រូបតំណាង

អ្វីៗនៅក្នុងលោកនេះ តែងតែមានការផ្លាស់ប្តូរព្រោះមានតែការផ្លាស់ប្តូរនោះទេ ទើបអាចនាំឱ្យជីវិតរបស់យើងរាល់គ្នាឈានទៅរកភាពរីកចម្រើននៅក្នុងជីវិតបាន អញ្ចឹងហើយ ត្រូវរៀនចេះទទួលយកនូវការផ្លាស់ប្តូរក្នុងជីវិត កុំខ្លាចនឹងការផ្លាស់ប្តូរទើបអ្នកអាចកែប្រែវាសនាខ្លួនឯង ឱ្យទៅរកជីវិតមួយដែលរស់នៅបានសុខស្រួលបាន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...