កុំឆាប់បាក់ទឹកចិត្ត! គ្រប់បញ្ហា តែងចង់ប្រាប់យើង ពីរឿងទាំងនេះ - TrueID

កុំឆាប់បាក់ទឹកចិត្ត! គ្រប់បញ្ហា តែងចង់ប្រាប់យើង ពីរឿងទាំងនេះ

September 6, 2022

យល់ដឹង៖ ជីវិតរបស់មនុស្សយើងម្នាក់ៗគ្មានអ្នកណាម្នាក់អាចជៀសផុតពីការជួបនូវបញ្ហាជីវិតនោះទេ គ្រាន់តែរបៀបដោះស្រាយបញ្ហារបស់មនុស្សម្នាក់ៗខុសគ្នាទើបធ្វើឱ្យអ្នកខ្លះអាចឆ្លងកាត់បញ្ហាទាំងនោះបាន ហើយក៏ក្លាយទៅជាមនុស្សដ៏រឹងមាំ ចំណែកឯអ្នកខ្លះទៀតក៏ឆាប់បាក់ទឹកចិត្ត ព្រោះប្រើរបៀបដោះស្រាយបញ្ហាមិនបានត្រឹមត្រូវ។

ដូច្នេះហើយមិនថាថ្ងៃនេះឬថ្ងៃស្អែក ប្រសិនបើអ្នករាល់គ្នាជួបនូវបញ្ហាជីវិតជាច្រើនឬបញ្ហាទាំងនោះ ធ្វើឱ្យអ្នកពិបាកដោះស្រាយយ៉ាងណាទេ អ្នកត្រូវដឹងថាគ្រប់បញ្ហាដែលកើតមានក្នុងជីវិតរបស់យើងរាល់ថ្ងៃនេះគឺវាសុទ្ធតែចង់ប្រាប់ឱ្យយើងបានដឹងពីរឿងទាំងអស់នេះ។

កុំឆាប់បាក់ទឹកចិត្ត! គ្រប់បញ្ហាតែងចង់ប្រាប់យើងពីរឿងទាំងនេះ៖

១. ជីវិតគឺមានតម្លៃ

រូបតំណាង
រូបតំណាង

គ្រប់បញ្ហាទាំងអស់ដែលកើតមានក្នុងជីវិតរបស់មនុស្សយើងគ្រប់គ្នាគឺចង់ប្រាប់ឱ្យយើងបានដឹងថា ជីវិតរបស់យើងគឺពិតជាមានតម្លៃគ្រប់គ្រាន់ ក្នុងការឱ្យយើងម្នាក់ៗចេះអត់ធ្មត់តស៊ូក្នុងឆាកជីវិត និងកុំងាយបាក់ទឹកចិត្តផ្តេសផ្តាស ព្រោះគេគ្រប់គ្នាអាចឆ្លងកាត់វាបានដូច្នេះយើងគ្រប់គ្នា ក៏ត្រូវតែចេះតស៊ូ និងឆ្លងកាត់វាឱ្យបានដូចគ្នាដែរ។

២.គ្រប់បញ្ហាត្រូវការពេលវេលា

រូបតំណាង
រូបតំណាង

បញ្ហាដែលកើតមាន មិនថាតូចឬធំវាសុទ្ធតែត្រូវការពេលវេលាក្នុងការដោះស្រាយ ហើយបញ្ហាទាំងអស់នោះ ក៏មិនអាចដោះស្រាយបានភ្លាមៗ ដូចដែលចិត្តយើងចង់បានដែរ ហេតុនេះហើយបញ្ហាដែលកើតមាន វាចង់ឱ្យប្រាប់ឱ្យយើងម្នាក់ៗបានដឹងថា គ្រប់បញ្ហាទាំងអស់ដែលកើតមាន គឺតែងត្រូវការពេលវេលា និងតម្រូវឱ្យយើងចេះអត់ធ្មត់រង់ចាំ។

៣. គ្មានអ្វីដែលមិនអាចដោះស្រាយបាន

រូបតំណាង
រូបតំណាង

មិនថាបញ្ហាដែលកើតមាននៅលើជីវិតរបស់អ្នកគ្រប់គ្នាវាពិបាកដោះស្រាយយ៉ាងណាទេ បញ្ហានោះវាតែងតែចង់ប្រាប់ឱ្យអ្នកដឹងថា​ នៅលើលោកនេះគ្មានអ្វីដែលថាមិនអាចដោះស្រាយបាននោះទេឱ្យតែអ្នកប្រឹងប្រែងងើបឈរក្នុងការប្រឈមមុខទៅនឹងបញ្ហាទាំងអស់នោះ ដោយមិនផ្តេកផ្តួល វាច្បាស់ជាអាចដោះស្រាយបាននៅថ្ងៃណាមួយជាក់ជាមិនខាន។

៤. បើគ្មានបញ្ហា ក៏អ្នកមិនអាចរឹងមាំ

រូបតំណាង
រូបតំណាង

ពិតណាស់ នៅពេលដែលអ្នកឆ្លងកាត់អស់ពីបញ្ហាមួយ ចូលទៅបញ្ហាមួយវាតែងចង់ប្រាប់ឱ្យអ្នកបានដឹងថា ​ប្រសិនជាគ្មានបញ្ហាទាំងនោះកើតមានលើជីវិតរបស់អ្នក ក៏អ្នកមិនអាចមានភាពរឹងមាំមកដល់ពេលនេះបានដែរអញ្ចឹងហើយ ជីវិតដែលមានបញ្ហា វាមិនមែនជាជីវិតដែលគួរឱ្យភ័យខ្លាចនិងអាចធ្វើឱ្យអ្នកបាក់ទឹកចិត្តទេ តែវាជាការហ្វឹកហាត់ផ្លូវចិត្តរបស់អ្នកឱ្យកាន់តែរឹងមាំ។

៥. ដឹងពីអ្វីដែលជាអត្ថន័យនៃជីវិត

រូបតំណាង
រូបតំណាង

ជីវិតដែលមានន័យនិងគួរឱ្យមានមោទនភាព មិនមែនជាជីវិតដែលកើតមកបានរស់នៅសុខស្រួលមានលុយចាយស្រាប់ៗ ដោយមិនឆ្លងកាត់ការលំបាកនោះទេ តែជាជីវិតមួយដែលពោរពេញដោយបញ្ហានិងតម្រូវឱ្យអ្នកចេះដោះស្រាយវាបានដោយខ្លួនទើបជាជីវិតមួយដែលមានន័យខ្លាំងបំផុតសម្រាប់ឆាកជីវិតរបស់អ្នក ព្រោះវាបានធ្វើឱ្យយើងម្នាក់ៗ ចេះប្រឹងប្រែងអត់ធ្មត់ និងមានភាពតស៊ូ​ជាងមុន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...