ម៉ូតសម្លៀកបំពាក់៖ ការស្លៀកពាក់ គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សស្រីគ្រប់រូបដែលវាជាផ្នែកមួយ ធ្វើឱ្យមនុស្សស្រី កាន់តែមានទំនុកចិត្ត ទៅលើខ្លួនឯងមុននឹងចេញទៅបំពេញភារកិច្ចនានា ដូច្នេះហើយ ប្រសិនបើ មនុស្សស្រីមានបញ្ហា នៅលើរាងកាយ វានឹងធ្វើឱ្យពួកគេ មានការពិបាកនូវក្នុងការស្លៀកពាក់។
ជាក់ស្តែង មនុស្សស្រីនៅពេលដែល មានបញ្ហានៅលើរាងកាយតែងតែចង់បិទបាំង នូវចំណុចទាំងនោះ មិនឱ្យអ្នកដទៃបានឃើញ ដូចជាមានជើងធំឬកំភួនជើងធំជាដើម ដែលវាធ្វើឱ្យមនុស្សស្រី គ្រប់រូបមានផលវិបាក ក្នុងការស្លៀកពាក់ខ្លីដែលគិតថាវាមាន ភាពស្រស់ស្អាត ប៉ុន្តែ បើក្រឡេកមកមើល ម៉ូតសម្លៀកបំពាក់ដែលមាន នៅខាងក្រោមនេះវិញ វាមិនត្រឹមតែផ្តល់នូវ ភាពស្រស់ស្អាតជាខ្លាំងនោះទេ តែវាក៏ជួយបិទបាំងជើងធំ ឬកំភួនជើងធំរបស់ មនុស្សស្រីបានទៀតផង។
ដូច្នេះហើយ មនុស្សស្រីគ្រប់រូប គួរតែអស់ក្តីបារម្ភ ជាមួយនឹងជើងធំ ឬកំភួនជើងធំ ទៀតទៅ ព្រោះថា ម៉ូតសម្លៀកបំពាក់ទាំងនេះ ទោះបីជាវាមាន ភាពសាមញ្ញក៏ពិតមែន ប៉ុន្តែ វានឹងធ្វើឱ្យ មនុស្សស្រីមានទំនុកចិត្តក៏ដូចជាបានបង្ហាញនូវ ភាពស្រស់ស្អាតជាខ្លាំង ផងដែរ៕
សូមទស្សនានូវម៉ូត សម្លៀកបំពាក់ទាំងនេះ៖