បើមិនចង់រស់នៅ ក្នុងអាពាហ៍ពិពាហ៍ ដ៏សែនអាប់អួរ កុំធ្វើរឿង ទាំងនេះឱ្យសោះ - TrueID

បើមិនចង់រស់នៅ ក្នុងអាពាហ៍ពិពាហ៍ ដ៏សែនអាប់អួរ កុំធ្វើរឿង ទាំងនេះឱ្យសោះ

June 12, 2021

យល់ដឹង៖មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ គឺតែងតែប្រាថ្នា ចង់បានជីវិតអាពាហ៍ពិពាហ៍ដែលមានក្តីសុខ និងមានសុភមង្គលមួយ ប៉ុន្តែមុននឹងទទួលបានក្តីសុខ និងសុភមង្គល នៅក្នុងជីវិតអាពាហ៍ពិពាហ៍មួយបានលុះត្រាតែមនុស្សស្រី ក៏ត្រូវតែធ្វើជា ចំណែកដ៏ធំមួយ នៃការដែលទទួលបាន សុភមង្គលនោះដែរ។

ជាងនេះទៅទៀតប្រសិនបើមនុស្សស្រី មិនចង់ឱ្យ ជីវិតអាពាហ៍ពិពាហ៍ រវាងខ្លួននិងស្វាមីមានសភាពអាប់អួរ និងរស់នៅមិនចុះសម្រុងគ្នាទេនោះ មនុស្សស្រីគួរតែមាន ការជៀសវាងនិងកុំធ្វើរឿង ដែលបានរៀបរាប់ ដូចខាងក្រោមនេះឱ្យសោះបើមិនអញ្ចឹងទេ ជីវិតអាពាហ៍ពិពាហ៍អ្នក ច្បាស់ជាពោរពេញដោយ ភាពអាប់អួរ ជាមិនខាន។

បើមិនចង់រស់នៅក្នុងអាពាហ៍ពិពាហ៍ដ៏សែនអាប់អួរមួយទេនោះ មនុស្សស្រីគួរតែជៀសវាង កុំធ្វើរឿងទាំងនេះឱ្យសោះ៖

១.កុំសួររឿងរ៉ាវពីអតីតកាលរបស់ប្តី

រូបតំណាង
រូបតំណាង

រឿងរ៉ាវពីអតីតកាល មិនថាជារឿងល្អឬរឿងអាក្រក់នោះទេឱ្យតែលើឡើងមកនិយាយ គឺគ្មានអ្វីដែលល្អ ប្រសើរសម្រាប់ជិវិត នាពេលបច្ចុប្បន្ននេះទេ ជាពិសេសរឿងរ៉ាវស្នេហា ប្រសិនបើលើកយកមកនិយាយ ឬសួរនាំដៃគូ គឺវាពិតជាមាន ផលអាក្រក់ខ្លាំងណាស់។ ហេតុនេះហើយមនុស្សស្រីដែល ក្នុងនាមជាប្រពន្ធ ប្រសិនបើមិនចង់ឱ្យជីវិតអាពាហ៍ពិពាហ៍ រស់នៅក្នុងភាពអាប់អួរទេនោះ មនុស្សស្រីដាច់​ខាតមិនត្រូវសួរនាំប្តី អំពីរឿងរ៉ាវពីអតីតកាលឡើយព្រោះវាមិនត្រឹមតែ ធ្វើឱ្យប្តីរបស់អ្នក មានអារម្មណ៍មិនល្អនោះទេតែវាក៏ធ្វើឱ្យអ្នក មានអារម្មណ៍មិនល្អដូចគ្នា។

២.កុំបង្ខំឱ្យប្តីរបស់អ្នក ជ្រើសរើសអ្នករវាងនិងម្តាយរបស់គេ

រូបតំណាង
រូបតំណាង

ម្តាយគឺជាមនុស្សម្នាក់ ដែលសំខាន់ជាងគេ នៅក្នុងលោកនេះមិនថាតែសម្រាប់អ្នក ឬប្តីរបស់អ្នកនោះទេ ហេតុនេះហើយមិនថាមានរឿងអ្វី ដែលធ្វើឱ្យអ្នក កើតមាន ការអន់ចិត្តជាមួយប្តីរបស់អ្នកនិងម្តាយក្មេករបស់អ្នកទេ ដាច់ខាតអ្នកមិនត្រូវ ឱ្យប្តីរបស់ អ្នកជ្រើសរើសរវាងអ្នកនិងម្តាយរបស់គេទេ។ ព្រោះចម្លើយគឺ ដឹងតែប្តីរបស់អ្នក ជ្រើសយកម្តាយរបស់គេហើយ ជាងនេះទៅទៀត វានឹងធ្វើឱ្យក្តីស្រលាញ់ ដែលប្តីរបស់ អ្នកធ្លាប់តែមានឱ្យអ្នក វាក៏លែងមានទៀតដែរ។ ដូច្នេះហើយកុំបង្ខំឱ្យប្តីរបស់អ្នក ធ្វើការជ្រើសរើសបែបនេះឱ្យសោះ។

៣. កុំចាំតែស្តីបន្ទោស

រូបតំណាង
រូបតំណាង

បញ្ហាដែលកើតមានឡើង នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ​គឺវាតម្រូវឱ្យប្តីប្រពន្ធពីរនាក់ ចេះជួយរកដំណោះស្រាយក្នុងការដោះស្រាយ បញ្ហាជាមួយគ្នា មិនមែនជា ការស្តីបន្ទោសនោះទេ។ ដូច្នេះហើយមនុស្សស្រីក្នុងនាមជាប្រពន្ធ គឺដាច់ខាតមិនត្រូវចាំតែស្តីបន្ទោស ឱ្យប្តីរបស់អ្នកនោះព្រោះបញ្ហាដែលកើតឡើងមក គឺដើម្បីឱ្យដោះស្រាយ ជាមួយគ្នាឬចាំផ្តល់កម្លាំងចិត្ត ដល់ប្តីរបស់ខ្លួន តែមិនមែនជាការស្តីបន្ទោសនិងដាក់សម្ពាពបន្ថែមនោះទេ ហើយប្រសិនបើអ្នក ចាំតែស្តីបន្ទោសនោះ បញ្ហាដែលកើតមាន គឺរឹតតែមិនអាចដោះស្រាយបានហើយអាពាហ៍ពិពាហ៍មួយនោះ ក៏គ្មានថ្ងៃទទួលបានក្តីសុខដែរ។

៤.ស្អប់ការងាររបស់ប្តី

រូបតំណាង
រូបតំណាង

ក្នុងនាមជាប្តីអ្វីដែលពួកគេចង់បាននោះ គឺការដែលទទួលបាន ការឱ្យតម្លៃពីប្រពន្ធរបស់ពួកគេ។ ម្យ៉ាងវិញមិនថាប្តីរបស់អ្នក ធ្វើការងារអ្វីនោះទេ ក្នុងនាមជាប្រពន្ធគឺមិនត្រូវមានការស្អប់ខ្ពើម ឬមិនឱ្យតម្លៃឡើយ ព្រោះការស្អប់ការងាររបស់ប្តីវាប្រៀបបានទៅនឹងប្រពន្ធ មិនឱ្យតម្លៃប្តីអញ្ចឹង។ លើសពីនេះ មិនថាការងារអ្វីនោះទេគឺវាសុទ្ធសឹងតែមានតម្លៃ ឱ្យតែការងារនោះ ជាការងារសុច្ចរិត។ ដូច្នេះហើយដើម្បីទទួលបានសុខភមង្គល ដោយគ្មានភាពអាប់អួរ នៅក្នុងជីវិតអាពាហ៍ពិពាហ៍នោះមនុស្សស្រីគឺត្រូវតែចេះឱ្យតម្លៃ ទៅលើការងាររបស់ប្តី នោះជីវិតអាពាហ៍ពិពាហ៍ ក៏រស់នៅបានយ៉ាងសុខសាន្ត ផងដែរ៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...