យល់ដឹង៖ មនុស្សស្រីណាក៏ដូចជាមនុស្សស្រីណាដែរគឺតែងតែចង់ទទួលបានការចាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សប្រុស ប៉ុន្តែមនុស្សស្រីមុននឹងចង់ឱ្យគេចាប់អារម្មណ៍លើលុះត្រាតែខ្លួនឯងត្រូវធ្វើខ្លួន ឱ្យសាកសម នឹងការដែលឱ្យគេចាប់អារម្មណ៍មកលើដែរ។
ដូច្នេះហើយ ចំពោះមនុស្សស្រី ដើម្បីឱ្យមនុស្សប្រុសចាប់អារម្មណ៍លើនិងចង់ធ្វើជាម្ចាស់ចិត្តនោះ មនុស្សស្រីគ្រប់រូបត្រូវតែមានចរិតលក្ខណៈមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន ទើបអាចធ្វើឱ្យមនុស្សប្រុសចាប់អារម្មណ៍លើ និងចង់ធ្វើជាម្ចាស់ចិត្តអ្នកបាន។
ចរិតលក្ខណៈ៤យ៉ាងរបស់មនុស្សស្រីដែលធ្វើឱ្យមនុស្សប្រុសណាក៏ចង់ធ្វើជាម្ចាស់ចិត្ត៖
១. ចូលចិត្តរៀនស្វែងយល់ពីអ្វីដែលមាននៅជុំវិញខ្លួន
មនុស្សស្រីដែលចូលចិត្តរៀនស្វែងយល់ពីអ្វី ដែលមាននៅជុំវិញខ្លួននោះគឺតែងតែជាមនុស្សស្រី ដែលមនុស្សប្រុសណា ក៏ចង់ធ្វើជាម្ចាស់ចិត្តដែរព្រោះថាមនុស្សស្រីដែលចូលចិត្តរៀនស្វែងយល់ច្រើនបែបនេះ តែងតែមានការដឹងខុសត្រូវច្រើននិងមិនចេះតែរករឿងផ្តេសផ្តាស ដែលនាំឱ្យមនុស្សប្រុសឈឺក្បាលនោះទេ ទើបមនុស្សស្រីដែលមានចរិតលក្ខណៈបែបនេះមនុស្សប្រុសណាក៏ប៉ងប្រាថ្នាដែរ។
២.ចេះអភិវឌ្ឍខ្លួនឯងឱ្យមានភាពរីកចម្រើន
មនុស្សប្រុសជាច្រើនតែងតែប៉ងប្រាថ្នាលើមនុស្សស្រី ដែលចេះអភិវឌ្ឍខ្លួនឯងឱ្យមានភាពរីកចម្រើន យកមកធ្វើជាម្ចាស់ចិត្ត ព្រោះមនុស្សស្រីដែលមានចរិតលក្ខណៈបែបនេះ ប្រសិនបើពួកគេបានធ្វើជាម្ចាស់ចិត្ត ជីវិតរបស់ពួកគេក៏ទទួលបានភាពរីកចម្រើនដែរដោយសារតែមានគូស្នេហ៍ ជាមនុស្សស្រីដែលចេះអភិវឌ្ឍខ្លួនឯង ឱ្យមានភាពរីកចម្រើន។
៣.តែងតែមានទំនុកចិត្តលើខ្លួនឯង
ទំនុកចិត្តនិងភាពជឿជាក់មកលើខ្លួនឯងរបស់មនុស្សស្រី តែងតែជាចរិតលក្ខណៈមួយរបស់មនុស្សស្រីដែលតែងតែធ្វើឱ្យមនុស្សប្រុស ប៉ងប្រាថ្នាចង់ធ្វើជាម្ចាស់ចិត្តព្រោះថាភាពជឿជាក់របស់មនុស្សស្រី វាក៏ជាមន្តស្នេហ៍មួយដែលទាក់ទាញចិត្តនិងឆក់យកបេះដូងមនុស្សប្រុស បានយ៉ាងឆាប់រហ័សដែរ។
៤. មានចិត្តទូលាយ ចេះអាធ្យាស្រ័យឱ្យមនុស្សជុំវិញខ្លួន
មនុស្សស្រីដែលមានចិត្តទូលាយចេះយោគយល់ អាធ្យាស្រ័យ និងផ្តល់ឱកាសឱ្យមនុស្សជុំវិញខ្លួន បានកែប្រែខ្លួននោះវាជាចរិតលក្ខណៈមួយ ដែលបង្ហាញពីភាពស្រស់ស្អាតជាខ្លាំង ដែលមាននៅខាងក្នុងខ្លួនរបស់មនុស្សស្រីទើបជាហេតុធ្វើឱ្យមនុស្សប្រុសណា ដែលបានមើលឃើញពីភាពស្រស់ស្អាត ពីខាងក្នុងរបស់មនុស្សស្រីនេះហើយ គឺតែងតែចង់ធ្វើជាម្ចាស់ចិត្ត៕
ប្រភព៖ phunuvagiadinh