ម្តង​អាចជា​កំហុស តែ​បើ​ចាប់​ពី ​២ដង​ឡើង​ គឺ​ជា​ចេតនាហើយ - TrueID

ម្តង​អាចជា​កំហុស តែ​បើ​ចាប់​ពី ​២ដង​ឡើង​ គឺ​ជា​ចេតនាហើយ

June 11, 2021

យល់ដឹង៖ពិតណាស់អ្នកណាៗ ក៏ធ្លាប់សាងកំហុសឡើងមកដែរ គ្រាន់តែថា មនុស្សម្នាក់ៗ មានវិធីសាស្រ្តដោះស្រាយខុសៗគ្នាជាមួយនឹងការសាងកំហុស មួយនោះឡើងមក តែផ្ទុយទៅវិញ ការសាងកំហុសមួយឡើងមក វាគ្រាន់តែជារឿង ដែលធម្មតាតែប៉ុណ្ណោះប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺការដែលសាងកំហុសនោះ ឡើងមកម្តងហើយម្តងទៀត។

មនុស្សយើងម្នាក់ៗ ត្រូវរៀនសូត្រពីកំហុស ដែលខ្លួនឯងបានសាងឡើងមកដើម្បីកុំឱ្យខ្លួនឯង សាងនូវកំហុសដដែល ដែលធ្វើឱ្យវាកើតឡើង មកម្តងហើយម្តងទៀតព្រោះប្រសិនបើវាកើតឡើង មកដដែលៗច្រើនដងពេក នោះជិវិតរបស់អ្នក ច្បាស់ជារស់នៅ គ្មានក្តីសុខឡើយ។

មនុស្សម្នាក់ៗសុទ្ធតែ ធ្លាប់សាងកំហុសប៉ុន្តែដាច់ខាត មិនត្រូវសាងកំហុសទាំងនេះ ដដែលៗច្រើនដងពេកទេ៖

១.កំហុសក្នុងការជ្រើសរើសមនុស្ស

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នក ជ្រើសរើសនរណាម្នាក់ខុសជាលើកដំបូង អ្នកអាចយកវាធ្វើជាមេរៀន ដើម្បីរៀនសូត្រ ពីការជ្រើសរើសមនុស្សម្តងទៀត។ ប៉ុន្តែប្រសិនបើអ្នក នៅតែជ្រើសរើសខុស ម្តងហើយម្តងទៀតនោះ ជីវិតរបស់អ្នក ច្បាស់ជាច្របូកច្របល់និងរស់នៅ គ្មានក្តីសុខសាន្តឡើយ។ ហេតុនេះហើយ ក្នុងការជ្រើសរើសនរណាម្នាក់មកធ្វើ​ជាមិត្តភក្តិ ជាគូស្នេហ៍ ឬជាមនុស្សដែលអ្នកទុកចិត្តអ្នកត្រូវតែមានការប្រុងប្រយ័ត្ន និងកុំឱ្យខ្លួនឯង មានកំហុសក្នុងការជ្រើសរើសមនុស្ស ដដែលៗច្រើនដងពេក។

២.កំហុសក្នុងការនិយាយស្តី

រូបតំណាង
រូបតំណាង

រាល់ពាក្យសម្តីរបស់មនុស្ស នៅពេលដែល និយាយចេញមកខាងក្រៅ​ គឺវាពិតជា មានឥទ្ធិពលខ្លាំងណាស់ ចំពោះមនុស្សជុំវិញខ្លួន។ ដូច្នេះហើយ ពាក្យសម្តីខ្លះ វាបានជះផលអាក្រក់ ដល់មនុស្សក្បែរខ្លួន ដែលធ្វើឱ្យ មនុស្សក្បែរខ្លួនអ្នកមិនសប្បាយចិត្ត ជាមួយអ្នកប៉ុន្តែគេអាចនឹងផ្តល់ឱកាសឱ្យអ្នក នៅបន្តទំនាក់ទំនងដូចដើម។ ប៉ុន្តែប្រសិនបើការនិយាយស្តីរបស់អ្នកនៅតែបណ្តោយឱ្យ កើតមានកំហុស ដដែលច្រើនដងពេកនោះ មនុស្សក្បែរខ្លួនរបស់អ្នកច្បាស់ជាផ្តាច់ទំនាក់ទំនង ជាមួយអ្នកជាមិនខាន បែបនេះហើយ ទើបអ្នកមិនត្រូវសាងវាឡើងមក ដដែលៗនោះទេ។

៣. កំហុសក្នុងការលើកលែងទោសឱ្យមនុស្សដែលក្បត់

រូបតំណាង
រូបតំណាង

មិនថានៅក្នុងទំនាក់ទំនង ណាមួយនោះទេមនុស្សយើងម្នាក់ៗ ពិតជាមិនចង់បាត់បង់ ទំនាក់ទំនងណាមួយឡើយ អញ្ចឹងហើយ បានជាពេលខ្លះ បើទោះបីជា ត្រូវគេក្បត់ក៏ដោយ ក៏យើងម្នាក់ៗនៅតែមាន​ ការលើកលែងទោសឱ្យ ប៉ុន្តែប្រសិនបើ មនុស្សដែលក្បត់អ្នក គេបានក្បត់អ្នកម្តងទៀតហើយអ្នកក៏នៅតែ លើកលែងទោសឱ្យទៀតនោះ ជិវិតរបស់អ្នកច្បាស់ជា រកភាពសុខសាន្ត មិនឃើញឡើយ។ ជាងនេះទៅទៀត អ្នកនឹងរស់នៅតែ ក្នុងភាពក្តៅក្រហាយ ហេតុនេះហើយកុំឱ្យខ្លួនឯង មានកំហុសក្នុងការលើកលែងទោស ឱ្យមនុស្សក្បត់ឱ្យសោះ។

៤. កំហុសដែលមិនខ្វាយខ្វល់ពីមនុស្សក្បែរខ្លួន

រូបតំណាង
រូបតំណាង

មនុស្សដែល នៅក្បែរខ្លួនយើងគឺសុទ្ធសឹងតែជា មនុស្សដែលស្រលាញ់ និងយកចិត្តទុកដាក់ ជាមួយយើង ដែលមានដូចជាគ្រួសារសាច់ញាតិ និងមិត្តភក្តិជាដើម ហើយប្រសិនបើអ្នក មិនបានខ្វាយខ្វល់ និងយកចិត្តទុកដាក់ លើពួកគេទេនោះ វានឹងធ្វើឱ្យអ្នក ប្រឈមមុខនឹងបាត់បង់ពួកគេ​ នៅពេលដែលអ្នក មិនបានខ្វល់ខ្វាយ និងចំណាយពេលនៅក្បែរពួកគេ។ ប៉ុន្តែ អ្នកនឹងមិនអាច បាត់បង់នរណាម្នាក់នោះទេប្រសិនបើអ្នកភ្ញាក់ខ្លួន ហើយចាប់ផ្តើម យកចិត្តទុកដាក់ជាមួយ ពួកគេវិញនោះ តែបើអ្នក នៅតែបន្តសាងកំហុស ក្នុងការព្រងើយកន្តើយ នឹងពួកគេច្រើនដងពេកនោះ វានឹងធ្វើឱ្យ អ្នកស្តាយក្រោយ អស់មួយជីវិតជាមិនខាន៕

ប្រភព៖​ Forbes

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...