យល់ដឹង៖ ភាគច្រើននៃមនុស្សស្រីគឺសុទ្ធសឹងតែមានវិធីសាស្រ្ត នៅក្នុងការចងជើងប្តីរៀងៗខ្លួនប៉ុន្តែបើតាមការសង្កេតមើលទៅ ប្រពន្ធភាគច្រើន បែរជាយកការហាមនេះ ហាមនោះ មកធ្វើជាការចងជើងប្តី របស់ខ្លួនឯងទៅវិញ ដែលសកម្មភាពទាំងនោះ វាមិនត្រឹមតែមិនផ្តល់ផលទេ តែវាថែមទាំង បន្ថែមផលអាក្រក់ ចូលទៅក្នុងទំនាក់ទំនង ប្តីប្រពន្ធទៀតផង។
ដូច្នេះហើយមនុស្សស្រីគ្រប់រូប ត្រូវតែមានភាពវៃឆ្លាត ក្នុងការចងជើងប្តីរបស់ខ្លួនមិនឱ្យលួចស្រីក្រៅ ជាងនេះទៅទៀត មនុស្សស្រីដែលមានភាពវៃឆ្លាត គឺពួកគេមិនធ្វើទង្វើឬសកម្មភាពណា ដែលមានផលអាក្រក់ដល់សុភមង្គលក្នុងគ្រួសារទេ តែពួកគេនឹងជ្រើសរើស យកសកម្មភាព ដែលមាននៅ ខាងក្រោមនេះដើម្បីចងជើងប្តីរបស់ពួកគេ ហើយលទ្ធផលនៃ ការប្រើសកម្មភាពនោះ ក៏ទទួលបានជោគជ័យ ផងដែរ។
សកម្មភាពទាំង៥នេះដែលប្រពន្ធវៃឆ្លាត ភាគច្រើនតែងតែធ្វើ សម្រាប់ចងជើងប្តី៖
១. ទុកចិត្ត
រឿងដែលមិនអាច ចងជើងប្តីបាននោះ គឺការមិនទុកចិត្ត ដែលមនុស្សស្រីភាគច្រើនតែងតែមិនសូវ មានការទុកចិត្តទៅលើស្វាមី របស់ខ្លួននោះទេ ជាងនេះទៅទៀតបែរជាធ្វើសកម្មភាព ដែលនាំឱ្យមាន ផលអាក្រក់ចំពោះទំនាក់ទំនង ទៅវិញ។ ដូចជា ការឆែកទូរស័ព្ទជាដើម ទើបធ្វើឱ្យប្រពន្ធភាគច្រើន មិនអាចចងជើងប្តីជាប់ប៉ុន្តែចំពោះ មនុស្សស្រី ដែលឆ្លាតគឺ ពួកគេនឹងមិនឆែក ទូរស័ព្ទឡើយ គឺពួកគេនឹងបង្ហាញថាពួកគេមាន ការទុកចិត្តប្តីរបស់គេ ដែលសកម្មភាពនេះហើយ ធ្វើឱ្យប្តីរបស់ពួកគេ មិនហ៊ានលួចមាន ស្រីនៅខាងក្រៅ។
២.គោរពនិងមិនដាក់សម្ពាធ
នៅក្នុងអាពាហ៍ពិពាហ៍គឺត្រូវការការគោរពគ្នា ទៅវិញទៅមក និងមិនត្រូវទម្លាក់បន្ទុកឬសម្ពាធ ទៅលើនរណាតែម្នាក់នោះទេ ហើយសម្រាប់មនុស្សស្រី ដែលចង់ចងជើងប្តី ឱ្យមានភាពស្មោះត្រង់ ជាមួយនឹងខ្លួននោះ គឺត្រូវតែមានការគោរពប្តីជានិច្ចមិនមែនអាងតែ ប្តីមិនចេះខឹង គឺប្រពន្ធអាចថាស្តី ឬជេរប្តី នៅមុខមនុស្សជាច្រើននោះទេ។ លើសពីនេះក៏មិនត្រូវ ដាក់សម្ពាធលើប្តីដែរ។ ដូច្នេះហើយ ដើម្បីចងជើងប្តី មិនឱ្យធុញពេលនៅផ្ទះឬពេលនៅជាមួយ នឹងប្រពន្ធនោះ គឺមនុស្សស្រីឆ្លាត ត្រូវតែចេះគោរពនិងមិនដាក់សម្ពាធលើប្តី។
៣.កុំរារាំងប្តីរបស់អ្នក មិនឱ្យមានពេលវេលាជាមួយមិត្តភក្តិ
មនុស្សស្រីឆ្លាតគឺគេមិនដែល ចងជើងប្តីរបស់ខ្លួន ដោយការហាម មិនឱ្យដើរលេងឬចំណាយពេលវេលា ជាមួយនឹងមិត្តភក្តិទេ ព្រោះអ្នកណាៗក៏មានមិត្តភក្តិត្រូវចំណាយ ពេលវេលាជាមួយខ្លះដែរ មិនថារៀបការ ហើយក៏ដោយ។ លើសពីនេះ ប្រសិនបើមនុស្សប្រុស ចង់លួចមានស្រីក្រៅពិតមែននោះបើទោះបីជាមនុស្សស្រី ដាក់ច្រវ៉ាក់ទៀត ក៏មនុស្សប្រុស នៅតែអាច លួចក្បត់បានដដែរ។ ដូច្នេះហើយក្នុងនាមជាប្រពន្ធដ៏វៃឆ្លាតម្នាក់ គួរតែផ្តល់ពេលវេលាខ្លះ ឱ្យស្វាមី នៅជាមួយនឹងមិត្តភក្តិហើយការដែលធ្វើបែបនេះ វារឹតតែធ្វើឱ្យស្វាមីរបស់អ្នក កាន់តែស្រលាញ់អ្នក និងកាន់តែ មានភាពស្មោះត្រង់ជាខ្លាំង ទៀតផង។
៤.កុំព្យាយាមផ្លាស់ប្តូរប្តីរបស់អ្នក ឱ្យដូចទៅនឹងប្តីរបស់អ្នកដទៃ
មនុស្សស្រីដែលឆ្លាត នៅក្នុងការចងជើងប្តីរបស់គេឱ្យមានភាពស្មោះត្រង់ គឺពួកគេនឹង មិនព្យាយាមផ្លាស់ប្តូ ឬធ្វើការប្រៀបធៀប ទៅនឹងប្តីរបស់ អ្នកដទៃទេនោះទេ។ ព្រោះថាពួកគេដឹងថា នៅពេលដែល ពួកគេធ្វើបែបនេះ វានឹងធ្វើឱ្យប្តីរបស់ពួកគេមានអារម្មណ៍មិនល្អ នៅពេលដែលនៅជិតពួកគេ ជាងនេះទៅទៀតវាក៏ជាផ្នែកមួយ ដែលធ្វើឱ្យប្តីរបស់ពួកគេចាប់ផ្តើមធុញថប់ ដែលវាងាយស្រួល នឹងធ្វើឱ្យប្តីរបស់ពួកគេ លួចមានស្រីនៅខាងក្រៅបាន។
៥.មិនចាំបាច់ហាមប្តីរបស់អ្នក មិនឱ្យមើលស្រីផ្សេងនោះទេ
វាជារឿងធម្មតាទៅហើយដែលមនុស្សប្រុស តែងតែសម្លឹងមើល មនុស្សស្រីផ្សេងដែលស្អាត អញ្ចឹងហើយមនុស្សស្រីឆ្លាត គឺពួកគេតែងតែមាន ការចេះគិតពិចារណា បានយ៉ាងល្អិតល្អន់ មិនមែនចេះតែហាមចេះតែប្រច័ណ្ឌផ្តេសផ្តាសនោះទេ។ ដូច្នេះហើយ ដើម្បីចងជើងប្តីឱ្យជាប់នោះ គឺមនុស្សស្រីមិនចាំបាច់ ហាមប្តីរបស់ខ្លួនមិនឱ្យមើលស្រីផ្សេងនោះទេ ព្រោះថាវាជា ធម្មជាតិនៃមនុស្សប្រុស។ ម្យ៉ាងវិញ ពួកគេគ្រាន់តែ មើលតែប៉ុណ្ណោះមិនបានក្បត់ អ្នកនោះទេ ហើយការដែលមិនចេះហាមនេះ ហាមនោះ បែបនេះហើយ ដែលវារឹតតែធ្វើឱ្យមនុស្សប្រុស មានការខ្លាចរអានឹងអ្នក៕
ប្រភព៖ phunutoday