កាដូដ៏មានន័យទាំងនេះ ដែលមនុស្សប្រុស គួរជូនដល់មនុស្សស្រីក្នុងថ្ងៃ៨មីនា - TrueID

កាដូដ៏មានន័យទាំងនេះ ដែលមនុស្សប្រុស គួរជូនដល់មនុស្សស្រីក្នុងថ្ងៃ៨មីនា

March 8, 2022

យល់ដឹង​៖ ថ្ងៃ៨មីនា ជាថ្ងៃដ៏ពិសេសមួយសម្រាប់មនុស្សស្រីគ្រប់រូប ដើម្បីដាស់តឿនដល់មនុស្សប្រុសគ្រប់រូបឱ្យចេះមើលឃើញពីតម្លៃរបស់មនុស្សស្រី ព្រោះខ្លួនក៏មានម្តាយ មានប្អូនមានបងជាមនុស្សស្រីដែរអញ្ចឹងហើយ ប្រុសៗគ្រប់រូបត្រូវរៀនចេះគោរព និងឱ្យតម្លៃដល់មនុស្សស្រីគ្រប់រូប។

ជាងនេះទៅទៀត ថ្ងៃបុណ្យសិទ្ធនារីនេះប្រុសៗគួរតែមានទឹកចិត្តធ្វើឱ្យមនុស្សស្រីដែលនៅក្បែរខ្លួន យល់ថាជាថ្ងៃពិសេសផង ដោយអ្នកអាចមានកាដូតិចតួច ជូនដល់មនុស្សស្រីដែលអ្នកស្រលាញ់មិនថាជាម្តាយ ជាសង្សារ ជាបងឬប្អូននោះទេ អ្នកសុទ្ធតែអាចជូនពួកគេបាន ហើយវាក៏បង្ហាញពីការដែលអ្នកចេះឱ្យតម្លៃមនុស្សស្រីផងដែរ។

កាដូដ៏មានន័យទាំងនេះដែលមនុស្សប្រុសគួរជូនដល់មនុស្សស្រីក្នុងថ្ងៃ៨មីនា៖

១. ផ្កា

រូបតំណាង
រូបតំណាង

ការជូនកាដូជាផ្កាដល់មនុស្សស្រីដែលខ្លួនស្រលាញ់វាជារឿងដ៏ពិសេសមួយ មិនថាជូនម្តាយ សង្សារ ឬបងប្អូននោះទេព្រោះផ្កាតំណាងឱ្យក្តីស្រលាញ់ ក៏ដូចជាភាពស្រស់ស្អាត ដូច្នេះហើយ ប្រុសៗអាចយកផ្កាធ្វើជាកាដូ នៅថ្ងៃសិទ្ធនារីនេះបានទោះមួយទងក៏អាចធ្វើឱ្យមនុស្សស្រីដែលនៅក្បែរខ្លួនអ្នក មានស្នាមញញឹមបានដែរ។

២. គ្រឿងសម្អាង

រូបតំណាង
រូបតំណាង

ប្រុសៗដឹងទេ? មនុស្សស្រីគ្រប់រូប គឺស្រលាញ់ភាពស្រស់ស្អាតរបស់ខ្លួនឯងខ្លាំងបំផុត មិនថានៅក្នុងវ័យច្រើនប៉ុណ្ណានោះទេ សម្រស់នៅតែសំខាន់ជានិច្ចអញ្ចឹងហើយ នៅក្នុងថ្ងៃសិទ្ធនារីនេះ បើមិនដឹងថាត្រូវជូនអ្វីដល់មនុស្សស្រីដែលខ្លួនស្រលាញ់ប្រុសៗគួរតែជូនជាគ្រឿងសម្អាងដល់មនុស្សស្រីធ្វើជាកាដូមនុស្សស្រីច្បាស់ជាពេញចិត្តខ្លាំង។

៣. គ្រឿងអលង្ការ

រូបតំណាង
រូបតំណាង

មនុស្សស្រីស្រលាញ់ភាពលេចធ្លោខ្លាំងណាស់ហើយអ្វីដែលអាចជួយធ្វើឱ្យមនុស្សស្រីកាន់តែមានភាពលេចធ្លោ នោះ គឺជាគ្រឿងអលង្ការដែលតុបតែងពីខាងក្រៅខ្លួន អញ្ចឹងហើយ ប្រសិនបើអ្នកមានលទ្ធភាព អ្នកអាចជូនគ្រឿងអលង្ការ ដល់មនុស្សស្រីដែលអ្នកស្រលាញ់ខ្លាំងបំផុតបានឬអាចជូនដល់អ្នកម្តាយជាទីស្រលាញ់របស់អ្នកបាន ព្រោះមិនថាគ្រឿងអលង្ការទាំងនោះមានតម្លៃថ្លៃប៉ុណ្ណានោះទេ វាក៏មិនអាចស្មើទៅនឹងក្តីស្រលាញ់ និងការលះបង់របស់ម្តាយចំពោះអ្នកបានដែរ។

៤. សំលៀកបំពាក់

រូបតំណាង
រូបតំណាង

ដូចដែលដឹងស្រាប់ហើយមនុស្សស្រីគ្រប់គឺស្រលាញ់ភាពស្រស់ស្អាតខ្លាំងបំផុត ហេតុនេះហើយ ប្រុសៗបើមិនដឹងថាត្រូវជូនអ្វីដល់មនុស្សស្រីក្នុងថ្ងៃសិទ្ធនារីនេះអ្នកអាចទិញជាសំលៀកបំពាក់ជូនដល់មនុស្សស្រីដែលអ្នកស្រលាញ់បាន ព្រោះវាក៏បង្ហាញពីការគិតគូនិងការយកចិត្តទុកដាក់របស់អ្នក ចំពោះមនុស្សស្រីផងដែរ។

៥. គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាមិនចូលចិត្តធ្វើម្ហូប ឬមិនចូលចិត្តចូលផ្ទះបាយប៉ុណ្ណានោះទេ គឺនៅតែមិនអាចជៀសផុតពីការត្រូវតែចេះធ្វើម្ហូប អញ្ចឹងហើយ មនុស្សប្រុសអាចទិញជាគ្រឿងប្រើប្រាស់នៅក្នុងផ្ទះបាយឱ្យមនុស្សស្រីបានអ្នកអាចនឹងគិតថាវាមិនពិសេស ប៉ុន្តែក្នុងថ្ងៃសិទ្ធនារីបែបនេះបើអ្នកជូនគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយដល់មនុស្សស្រី វាបានន័យថាអ្នកជាមនុស្សប្រុសម្នាក់ ដែលចេះឱ្យតម្លៃនិងយល់ពីទុក្ខធុរៈមនុស្សស្រី។

៦. កាដូធ្វើដោយដៃ

រូបតំណាង
រូបតំណាង

កាដូធ្វើដោយដៃវាអាចនឹងមិនធំដុំ ប៉ុន្តែប្រសិនបើអ្នកធ្វើកាដូដោយផ្ទាល់ដៃ ទោះត្រឹមតែជាផ្កាក្រដាសវាក៏អាចធ្វើឱ្យមនុស្សស្រីរំភើបបានដែរ ដូច្នេះហើយ ប្រសិនបើពិបាកក្នុងការរើសកាដូជូនមនុស្សស្រីដែលខ្លួនស្រលាញ់មនុស្សប្រុសអាចធ្វើកាដូដោយផ្ទាល់ដៃបាន នោះមនុស្សស្រីដែលទទួលបានកាដូពីអ្នក ច្បាស់ជាសប្បាយចិត្តបំផុត៕

ប្រភព៖​ phunuvagiadinh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...