យល់ដឹង៖ ជាទូទៅមនុស្សស្រីឆាប់ខឹង ឆាប់ចិត្តដាច់ក៏ពិមែន ក៏ប៉ុន្តែវាគ្រាន់តែជាសម្បកក្រៅ របស់មនុស្សស្រីតែប៉ុណ្ណោះតាមពិតទៅមនុស្សស្រីជាមនុស្ស ដែលមិនងាយចិត្តដាច់នោះទេ គ្រាន់តែអ្វីដែលមនុស្សស្រីធ្វើគឺចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ មកតាមលួងលោម និងយកចិត្តទុកដាក់បន្ថែម ជាមួយគេតែប៉ុណ្ណោះ។
ផ្ទុយទៅវិញមនុស្សប្រុសមិនងាយខឹង និងមិនងាយចិត្តដាច់ ជាមួយនឹងមនុស្សស្រី ដែលពួកគេស្រលាញ់នោះទេមិនថាមានបញ្ហា ឬមានការឈ្លោះប្រកែកគ្នាខ្លាំងប៉ុណ្ណាទេ ពួកគេតែងតែសុខចិត្តធ្វើជាអ្នកចាញ់ដើម្បីឱ្យមនុស្សស្រីដែលពួកគេស្រលាញ់ បានសប្បាយចិត្តប៉ុន្តែប្រសិនបើមានអ្វីមួយ ធ្វើឱ្យមនុស្សប្រុសចិត្តដាច់នោះ មិនថាមនុស្សស្រីព្យាយាមលួងលោមខ្លាំងយ៉ាងណានោះទេមនុស្សប្រុសគេនឹងដើរចេញ ដោយគ្មានប្រាប់មូលហេតុ ច្បាស់លាស់ដល់មនុស្សស្រីទៀតផង។
អ្វីដែលធ្វើឱ្យមនុស្សប្រុសចិត្តដាច់ខ្លាំងជាងមនុស្សស្រីនោះ ព្រោះតែមនុស្សប្រុសតែងតែចូលចិត្តទ្រាំនិងលាក់អារម្មណ៍របស់ខ្លួនឯង ដោយសារតែខ្លាចពេលដែលបញ្ចេញអារម្មណ៍ ចេញមកខាងក្រៅម្តងៗ វានឹងធ្វើឱ្យទំនាក់ទំនងរវាងគេ និងមនុស្សស្រីដែលគេស្រលាញ់ មានជម្លោះរវាងគ្នាទើបជាហេតុធ្វើឱ្យគេ តែងតែលាក់បាំង នូវអ្វីដែលគេមិនពេញចិត្ត រហូតដល់ថ្ងៃដែលគេទ្រាំលែងបានគេក៏ដាច់ចិត្តចាកចេញពីមនុស្សស្រីដែលគេស្រលាញ់។
ចំពោះអ្វីដែលគេមិនបានប្រាប់មូលហេតុ ដែលគេចាកចេញ ដោយគ្មានការស្តាយស្រណោះពីមនុស្សស្រីនោះ គឺមកពីពួកគេឆ្អែតឆ្អន់ ជាមួយនឹងការទ្រាំលាក់នូវរឿងរ៉ាវជាច្រើន ដែលគេមិនពេញចិត្តកន្លងមក ដូច្នេះហើយទើបមនុស្សប្រុសមានចិត្តដាច់ខ្លាំងជាងមនុស្សស្រី។
ជារួមមកមនុស្សស្រីតែងតែបង្ហាញថាខ្លួន ជាមនុស្សចិត្តដាច់ក៏ពិតមែន ក៏ប៉ុន្តែវាគ្រាន់តែជាសម្បកក្រៅ តែប៉ុណ្ណោះតាមពិតទៅ មនុស្សស្រីចិត្តទន់ខ្លាំងណាស់ ប៉ុន្តែមានតែមនុស្សប្រុសទេមិនដែលបង្ហាញពីអារម្មណ៍របស់ខ្លួន ចេញមកខាងក្រៅ ហើយបែរជាព្យាយាមលាក់ទុកនូវអ្វី ដែលខ្លួនមិនពេញចិត្ត រហូតទាល់តែធ្វើឱ្យខ្លួនឯងទ្រាំទ្រមិនបាន ទើបដាច់ចិត្តពីមនុស្សស្រីដែលខ្លួនស្រលាញ់ ដោយគ្មានប្រាប់ហេតុផលនិងមិនស្តាយស្រណោះ៕
ប្រភព៖ timesofindia