ចេញសញ្ញាទាំងនេះឡើងមក បានន័យថាអ្នកចាស់ចិត្តចាស់គំនិតហើយ - TrueID

ចេញសញ្ញាទាំងនេះឡើងមក បានន័យថាអ្នកចាស់ចិត្តចាស់គំនិតហើយ

May 25, 2022

យល់ដឹង៖នៅពេលដែលអ្នកមានចរិតក្មេងខ្ចី អ្នកមិនសូវខ្វាយខ្វល់ច្រើននោះទេ គិតតែពីសប្បាយ ប៉ុន្តែលុះដល់ពេលដែលអ្នកចាស់ចិត្តចាស់គំនិតចេះដឹងខុសត្រូវបានច្រើនជាងមុនអ្នកនឹងមើលឃើញពីភាពខុសគ្នារវាងការនៅមានចិត្តគំនិតក្មេងខ្ចីនិងនៅពេលដែលចាស់ចិត្តចាស់គំនិត។

ជាងនេះទៅទៀតអ្នកនឹងលេចចេញនូវសញ្ញាទាំងអស់នេះឡើងមក នៅពេលដែលអ្នកចាប់ផ្តើមចាស់ចិត្តចាស់គំនិត និងចេះគិតគូបានវែងឆ្ងាយជាងមុន ហើយវានឹងបញ្ជាក់ឱ្យបានដឹងយ៉ាងច្បាស់ថា នៅពេលនេះអ្នកជាមនុស្សចាស់ទុំហើយ អញ្ចឹងត្រូវរៀនធ្វើខ្លួនជាមនុស្សធំ កុំភ្លេចខ្លួនឱ្យសោះ។

ចេញសញ្ញាទាំងនេះឡើងមកបានន័យថាអ្នកចាស់ចិត្តចាស់គំនិតហើយ៖

១.ថ្ងៃចុងសបា្តហ៍ចង់នៅតែផ្ទះ

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកមានចិត្តគំនិតចាស់ទុំជាងមុនឱ្យតែដល់ថ្ងៃចុងសប្តាហ៍គឺអ្នកតែងតែជ្រើសរើសយកការនៅផ្ទះ ជាងការចេញក្រៅព្រោះតែអ្នកចង់មានពេលវេលាសម្រាក និងមើលថែខ្លួនឯងឱ្យបានល្អ បន្ទាប់ពីធ្វើការងារហត់ពេញមួយសប្តាហ៍ ដែលទាំងនេះហើយ វាអាចបញ្ជាក់ឱ្យអ្នកដឹងថា អ្នកចេះគិតគូពីខ្លួនឯង ជាងការដែលទៅសប្បាយនៅខាងក្រៅ។

២.ចូលគេងមុនកណ្តាលអធ្រាត្រ

រូបតំណាង
រូបតំណាង

ពេលដែលអ្នកចាស់ចិត្តចាស់គំនិតនិងចេះគិតគូជាងមុន អ្នកនឹងយកចិត្តទុកដាក់លើខ្លួនឯង តាំងពីការគេង ហើយអ្នកតែងតែចូលគេងនៅមុនកណ្តាលអធ្រាត្រ ដែលអ្នកធ្វើនេះ គឺដើម្បីចង់ឱ្យសុខភាព ទាំងផ្លូវចិត្តនិងផ្លូវកាយខ្លួនឯងមានសុខភាពល្អបែបនេះហើយ វាអាចបញ្ជាក់បានថាអ្នកចាស់ទុំ លែងមានចរិតក្មេងខ្ចីទៀតហើយ។

៣. ខ្វះកាហ្វេមិនបាន

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកពីមុនមិនដែលធ្លាប់ញៀននឹងកាហ្វេហើយស្រាប់តែនៅសុខៗ ខ្វះកាហ្វេមិនបាន ឬនៅមិនស្រណុកទាល់តែបានកាហ្វេចូលពោះនោះគឺបានន័យថាអ្នកចាស់ទុំមែនទែនហើយ ព្រោះមានតែមនុស្សដែលចាស់ចិត្តចាស់គំនិតទេទើបចូលចិត្តអ្វីដែលមានរសជាតិល្វីងៗ។

៤.មិនសូវខ្វាយខ្វល់ពីសម្តីអ្នកដទៃ

រូបតំណាង
រូបតំណាង

គេចង់និយាយអ្វីចង់គិតអ្វី ក៏អ្នកមិនបានខ្វល់ខ្វាយ និងគិតច្រើនដូចពីមុនទៀតដែរ ដែលនេះហើយគឺបានន័យថាអ្នកចាស់ចិត្តចាស់គំនិត និងចេះស្វែងរកភាពស្ងប់សុខឱ្យខ្លួនឯងហើយ ហេតុនេះហើយបើសង្កេតឃើញខ្លួនឯង ចេះឈប់ខ្វាយខ្វល់ពីសម្តីអ្នកដទៃ គឺវាច្បាស់ហើយថាអ្នកចាស់ទុំជាងមុន។

៥. មិនប្រើអារម្មណ៍

រូបតំណាង
រូបតំណាង

សាកសង្កេតមើល បើខ្លួនឯងស្រាប់តែលែងចេះប្រើអារម្មណ៍ឆេវឆាវ តែបែរជាប្តូរមកប្រើហេតុផលជំនួសវិញនោះគឺវាបានន័យថាអ្នកចេះគិតគូ និងចាស់ចិត្តចាស់គំនិតជាងមុនមែនទែនហើយទើបមិនប្រើចរិតក្មេងខ្ចីតទៀត អញ្ចឹងហើយ អ្នកគួរតែសប្បាយ នឹងការធំដឹងក្តីរបស់អ្នក៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...